ចង់ចេញរកស៊ីវិស័យកាហ្វេ និង សាឡន តែគ្មានជំនាញ វិទ្យាស្ថាន១កន្លែងនេះ មានបង្រៀនឥត.គិតថ្លៃ
វិស័យកាហ្វេនិងវិស័យសាឡន គឺជាវិស័យមួយដែលកំពុងតែមានអ្នកចង់បណ្តាក់ទុនរកស៊ីជាច្រើននាក់ ប៉ុន្តែអ្វីដែលជាបញ្ហាគឺពួកគាត់ពិបាកនៅក្នុងការរកកន្លែងបណ្តុះបណ្តាលជំនាញមួយដែលមានជំនាញច្បាស់លាស់ និងចំណាយប្រាក់កាសអស់តិចហើយរៀនចប់អាចចេញធ្វើការរកស៊ីបាន។ ប៉ុន្តែលែងជាបញ្ហាសម្រាប់បងប្អូនទៀតហើយពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងជ្រើសរើស សិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃរយៈពេល ៤ខែ លើមុខជំនាញ ឆុងកាហ្វេ និង សម្អាងកាយ(សាឡន)។ ក្រៅពីជំនាញទាំងពីរនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ក៏មានវគ្គបណ្តុះបណ្តាលទៅលើជំនាញផ្សេងៗទៀតដូចជា ៖ ការផលិតនំ ការធ្វើម្ហូបខ្មែរ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និង … Read More