កម្លាំងនគរបាលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ត ចុះរៀបចំសណ្តាប់ធ្នាប់និងចុៈណែនាំដល់បងប្អូនអជីវករ ដាក់លក់ដូរឲ្យមានរបៀបប្រៀបរយនៅចំណុចផ្សារត្រីប៉ោយប៉ែត!!!
បន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការស្តីទី នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង០៧និង០០នាទី។ លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែក ការងារសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នឹងលោកវរសេនីយ៍ត្រី ព្រំ ឧត្តម អធិការរង ជំនួយការផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងលោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ និងនាយរងផ្នែកចំនួន០៤នាក់និងមន្រ្តី០៦នាក់បានចុះរៀបចំសណ្តាប់ធ្នាប់និងចុៈណែនាំដល់បងប្អូនអជីវករអ្នកលក់ដូរនៅចំណុចផ្សារត្រីប៉ោយប៉ែតអោយលក់ដូររៀបចំបានត្រឹមត្រូវដេីម្បីមិនអោយមានការកកស្ទះនៅតាមដងផ្លូវ … Read More