សមុទ្រវៀតណាម ព្យុះទីហ្វុង សាវឡា ចូលដល់ជាមួយកម្លាំងខ្យល់ ២០១គីឡូម៉ែត្រក្នុងមួយម៉ោង
វៀតណាម៖ ព្យុះទីហ្វុង សាវឡា បានចូលក្នុងសមុទ្រវៀតណាមខាងកើតហើយ និងកំពុងរំកិលទៅទិសខាងលិចជាមួយកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយរលកកម្ពស់ ១០ ម៉ែត្រផងដែរ បើតាមរាយការណ៍ទីភ្នាក់ងារអាកាសធាតុកណ្តាលរបស់ប្រទេសវៀតណាម ។ ព្យុះទីហ្វុងនេះស្ថិតនៅភាគខាងជើងនៃសមុទ្រវៀតណាមខាងកើត ចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍។ ស្របគ្នានេះ មជ្ឈមណ្ឌលព្យាករឧតុនិយមបានព្រមានថា ដោយសារតែកម្លាំងខ្យល់បក់ខ្លាំង ព្យុះទីហ្វុងនេះ នឹងបង្កការបំផ្លិចបំផ្លាញធំធេង ហើយអាចពន្លិចនាវាដែលដឹកធ្ងន់ៗផងដែរ។ ទន្ទឹមនេះ ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវៀតណាម បានចេញសេចក្តីជូនដំណឹងដល់អង្គភាព និងទីភ្នាក់ងារពាក់ព័ន្ធនានា ចាប់ពីភាគខាងជើងខេត្ត Quang Ninh ទៅកាន់ខេត្ត Ha Tinh ដោយស្នើឲ្យពួកគេចាត់វិធានការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលអាចកើតមានពីព្យុះទីហ្វុងនេះ ។ … Read More