ភាពគ្មានទោសចំពោះបទចោទប្រកាប់នៅរដ្ឋចចា លោកត្រាំបានផ្តល់
អាមេរិក៖ លោក Donald Trump អតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់បទឧក្រិដ្ឋនៅរដ្ឋចចា កើតមានជាបន្តបន្ទាប់ បទចោទប្រកាន់មកលើលោកកើតពីការព្យាយាមបង្វែរការបរាជ័យរបស់លោកលើការបោះឆ្នោតឆ្នាំ២០២០ ។ ការចោទប្រកាន់នៅរដ្ឋចចា ត្រូវបានប្តឹងកាលពីដើមខែនេះ ដែលបទចោទប្រកាន់លោកត្រាំផ្ទាល់មានចំនួនបទឧក្រិដ្ឋ១៣ករណី រួមមានទាំងសកម្មភាពទុច្ចរិត។ អ្នកដែលត្រូវចោទប្រកាន់១៨នាក់ផ្សេងទៀត រួមជាមួយលោកត្រាំ ប្រឈមបទក្រិដ្ឋសរុប៤១ករណី រួមមានការផ្តល់ភស្តុតាងមិនពិតចំពោះសមាជិកសភាថាការបន្លំការបោះឆ្នោតបានកើតមានឡើង និងបានជំរុញឲ្យឲ្យមន្ត្រីរដ្ឋបំពានពាក្យសម្បថក្នុងតំណែងរបស់ពួកគេ ដោយការកែប្រែលទ្ធផលបោះឆ្នោត។ លោកត្រាំ ការផ្តល់ចម្លើយពីភាពគ្មានទោសនេះ មានន័យថា នឹងមិនបង្ហាញខ្លួនផ្ទាល់នៅតុលាការកំពូលតំបន់ Fulton នៅសប្តាហ៍ក្រោយដើម្បីប្រឈមមុខបទចោទប្រកាន់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកត្រាំ បានស្នើសុំឲ្យចៅក្រម ដកចេញករណីរបស់លោក … Read More