បារាំងរងការចោទថាបានពង្រាយទ័ពសម្រាប់អន្តរាគមន៍

​នីហ្សេ៖ របបយោធានីហ្សេ បានចោទប្រកាន់បារាំងពីបទដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយចំនួន ដែលជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់អន្តរាគមន៍យោធា ដែលអាចកើតមានជាមួយប្លុកក្នុងតំបន់ ECOWAS ប្រឆាំងនឹងនីហ្សេ កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញាកន្លងមកនេះ។ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋនៅក្នុងសេចក្តីថ្លែងការណ៍មួយ របបយោធាក៏បានធ្វើការអំពាវនាវរបស់ខ្លួនម្តងទៀត សម្រាប់ការចាកចេញរបស់កងទ័ពបារាំងពីទឹកដីរបស់ខ្លួន ដែលជាប្រភពសំខាន់នៃភាពតានតឹងរវាងភាគីទាំងពីរ ចាប់តាំងពីការទម្លាក់តំណែងលោកប្រធានាធិបតី Mohamed Bazoum កាលពីថ្ងៃទី២៦ ខែកក្កដា មកនេះ។ សេចក្តីថ្លែងការណ៍នេះបានអំពាវនាវដល់ «មតិជាតិ និងអន្តរជាតិ ដើម្បីធ្វើជាសាក្សីអំពីផលវិបាកនៃទង្វើឈ្លានពាន ការបំពាន និងការមើលងាយ ដែលបានធ្វើឡើងដោយប្រទេសបារាំង»។ ទំនាក់ទំនងរវាងនីហ្សេ និងអតីតអាណានិគមបារាំងរបស់ខ្លួន … Read More

យុទ្ធសាស្រ្តអាទិភាពស្នូល​ រដ្ឋមន្រ្ដីក្រសួងអប់រំ ដាក់ចេញដើម្បីសម្រួចអាទិភាពកំណែទម្រង់​វិស័យអប់រំកម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ក្នុងអាណត្តិទី៧នេះ ក្រៅពីយទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់​កាលទី​១​ រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ នោះ ក្រសួងអប់រំ បាន​បន្ថែម​ពី​លើអាទិភាពស្នូលមួយចំនួនបន្ថែមទៀត ដើម្បីសម្រួច​អាទិភាព​កំណែ​ទម្រង់​វិស័យ​អប់រំ​កម្ពុជា​ឱ្យ​មានការរីកចម្រើន។ តាម​រយៈ​បាឋកថា ស្ដីពី អាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលដាក់ចេញដោយ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើអាទិភាព ទី១ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១​។ ​នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ … Read More

គ្រោះរញ្ជួយដី ម៉ារ៉ុក ចំនួនអ្នកស្លាប់បានកើនជាង២.១០០នាក់ និងរបួសជាង២.៤០០នាក់

ម៉ារ៉ុក៖ ក្រសួងមហាផ្ទៃ ចេញរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ ដែលបានបញ្ចេញកាលពីម៉ោង៤ល្ងាចថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់២.១២២នាក់ បានស្លាប់ និង២.៤២១នាក់ បានរងរបួស ក្នុងគ្រោះរញ្ជួយដីក៏មហន្តរាយ ដែលបានអង្រួនខេត្ត អាល់ ហូស (Al Haouz) ភាគកណ្ដាល របស់ប្រទេសម៉ារ៉ុក កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ។ ក្រុមអាជ្ញាធរ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីពន្លឿនសហប្រតិបត្តិការសង្គ្រោះ ជម្លៀស និងផ្ដល់ការថែទាំអ្នករបួស និងចល័យគ្រប់ធនធានក្នុងករណីចាំចាំទាំងអស់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃសោកនាកម្មដ៏ខ្លោចផ្សានេះ ។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីក្រុមអ្នកសង្រ្គោះ និងកងកម្លាំងយោធាកំពុងព្យាយាមកាយគំនរកម្ទេចកម្ទីរនៅក្នុងភូមិម៉ូឡេ ប្រាហីម (Moulay Brahim)ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង ម៉ារ៉ាកិច … Read More

ស្រូវចុះថ្លៃ១លាន១០ម៉ឺនក្នុងមួយតោន ក្រសួងកសិកម្មទទួលស្គាល់ហើយឲ្យមន្ត្រីកសិកម្មចុះអន្តរាគមន៍

បាត់ដំបង៖ នៅលើបណ្ដាញទំនាក់ទំនងសង្គម ក្រោយឃើញព័ត៌មាននៃការចុះថ្លៃស្រូវត្រូវបានបង្ហោះយ៉ាងព្រោងព្រាត នៅដើមខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីកសិកម្មក៏បានចុះអន្តរាគមន៍ ដោយចាប់ផ្ដើមកំណត់តម្លៃស្រូវឡើងវិញ។ ប៉ុន្តែកសិករអំពាវនាវឱ្យ មានការកំណត់តម្លៃស្រូវនេះ ឱ្យបានគ្រប់ចំនួនដែលពួកគេគាត់បានផលិត ចៀសវាងកំណត់លើចំនួនតិច ហើយស្រូវដែលសល់ត្រូវលក់ក្នុងតម្លៃទាបដដែល។ នៅក្នុងខេត្តបាត់ដំបង ដែលគេស្គាល់ថាជាជង្រុកស្រូវរបស់កម្ពុជា ត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍នឹងលើកឡើងជជែកវែកញែកជាហូរហែប៉ុន្មានថ្ងៃមកនេះ ក្នុងន័យថាតម្លៃស្រូវចុះថោក។ ព័ត៌មាននេះហាក់ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Heng Det បានបង្ហោះសារក្នុងសំណេរដើមថា «កសិករយំមិនចេញ! ថ្ងៃនេះ(6/9/2023) ស្រូវចុះនៅត្រឹម១លាន ១០ម៉ឺន ក្នុងមួយតោន។ អត់មានមន្ត្រីណាចុះជួបកសិករទេ។ ស្រូវចុះថោកគឺទិញផ្ដាច់មុខ»។ សារនេះត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនចែករំលែក … Read More

About 1,200 Chinese nationals arrested and deported by Myanmar militia

ជនជាតិចិនប្រមាណ១,២០០នាក់ កងជីវពលជាតិមីយ៉ាន់ម៉ាបានចាប់និងនិរទេសខ្លួន ថៃឡង់ដ៍៖ ក្រុមជីវពលមួយក្រុម ជាក្រុមអំបូរភាគតិចជាតិមីយ៉ាន់ម៉ា ដែលស្ថិតនៅក្នុងចំណោមក្រុមអំបូរភាគតិចដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសបានធ្វើការឃាត់ខ្លួន និងធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនច្រើនជាង១,២០០នាក់ផ្សេងទៀត ដោយបានប្រគល់ជនទំាងអស់នោះទៅឱ្យអាជ្ញាធរចិនតាមច្រករបៀង បាងសាង(Panghsang)។ ពលរដ្ឋចិនទំាងអស់នោះ បន្ទាប់ពីរកឃើញ មានជាប់ពាក់ព័ន្ធទៅនឹងការបើកប្រតិបត្តិការគម្រោងឆបោកតាមប្រព័ន្ធអនឡាញ នេះបើយោងតាមមន្ត្រីម្នាក់ដែលមកពីការិយាល័យសម្របសម្រួលរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន បានរៀបរាប់ប្រាប់ដល់បណ្តាញផ្សព្វផ្សាយក្រៅស្រុកកាលពីចុងសប្តាហ៍កន្លងទៅ។ ការឃាត់ខ្លួនជនជាតិចិន ត្រូវបានគេធ្វើឡើងនៅក្នុងដែនដី ដែលត្រួតត្រាដោយកងយោធានៃតំបន់វ៉ារួបរួមគ្នា(UWSA) ក្នុងរដ្ឋសាន ដោយបានឆ្មក់់ចូលទីតំាងនោះ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយអេភី(AP) បានឱ្យដឹងបន្ថែម។ អំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានក្លាយទៅជាបញ្ហាចាក់ស្រេះដ៏ចម្បងមួយនៅក្នុងតំបន់អាស៊ី ខណៈដែលមនុស្សភាគច្រើនក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួន នំាឱ្យធ្លាក់ចូលក្នុងអន្ទាក់លើមុខរបបក្លែងក្លាយជាចុងក្រោយត្រូវបង្ខំពួកគេឱ្យធ្វើការងារស្ថិតនៅក្នុងស្ថានភាពដូចជាទាសករអញ្ចឹងដែរ។ ការចេញផ្សាយកាលពីខែមុនថា ក្រុមឧក្រិដ្ឋជនអន្ធពាលបានចាប់បង្ខំមនុស្សរាប់សិបពាន់ម៉ឺននាក់នៅពាសពេញតំបន់អាស៊ីភូមិភាគអាគ្នេយ៍ឱ្យចូលរួមក្នុងប្រតិបត្តិការគម្រោងឆបោកតាមអនឡាញ ក្រោមរូបភាពបង្កើតវិនិយោគទុនបនល្បែងខុសច្បាប់ និងទមម្រង់រូបភាពបន្លំភ្នែកជាច្រើនប្រភេទទៀត នេះផ្អែកតាមរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ … Read More

Iraq wins 49th King Cup 2023

អ៊ីរ៉ាក់ ម្ចាស់គ្រងជើងឯក King Cup ឆ្នាំ២០២៣ លើកទី៤៩ ថៃ៖ លោក Alexandré Pölking អ្នកដឹកនាំក្រុមជម្រើសជាតិថៃ បានប៉ះក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅវគ្គដណ្តើមជើងឯកនៃពានរង្វាន់ King Cup 2023 លើកទី៤៩ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤ ក្រោយស្មើគ្នា ២-២ នៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន 700th Anniversary ក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។   លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ … Read More

Xi Jinping: National development should adhere to the strategic setting in the general situation

លោក Xi Jinping ការអភិវឌ្ឍប្រទេសជាតិ គួរតែក្តាប់ជាប់នូវការកំណត់​ យុទ្ធសាស្ត្រ ក្នុងស្ថានការណ៍ទូទៅ  ចិន៖ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែង ក្នុងអំឡុងពេល ចុះត្រួតពិនិត្យ ការងារ នៅខេត្ត Heilongjiang ថា គួរតែក្តាប់ជាប់ នូវការកំណត់ យុទ្ធសាស្ត្រក្នុង ស្ថានការណ៍ទូទៅ នៃការអភិវឌ្ឍប្រទេសជាតិ ហើយខិតខំត្រួសត្រាយស្ថានការណ៍ថ្មី របស់ខេត្ត Heilongjiang ក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ លោក Xi … Read More

Biden visits Vietnam to bring China’s neighbor closer to US

ទស្សនកិច្ច លោក បៃដិន ទៅកាន់វៀតណាម ដើម្បីទាញប្រទេសជិតខាង​របស់ចិនឱ្យកាន់​តែ​ជិតស្និទ្ធនឹងអាមេរិក បរទេស៖ ជាមួយនឹងកិច្ចព្រមព្រៀងមួយនៅក្នុងដៃ ដើម្បី​ទាក់​ទាញ​អ្នក​ជិតខាងមួយទៀតរបស់ចិន ឱ្យកាន់តែខិតទៅជិតសហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទៅដល់មាត់ទ្វារផ្ទះរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង នាថ្ងៃអាទិត្យ ទី១០ ខែកញ្ញា នេះ ។ លោក បៃដិន ក្នុងរយៈពេលត្រឹមតែប្រាំខែចុងក្រោយនេះ បានធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​ប្រធានា​ធិបតី​ហ្វីលីពីន​នៅឯសេតវិមានជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។ លោក​បាន​ជូន​ដំណើរ​នាយករដ្ឋ​មន្រ្តី​ឥណ្ឌាជាមួយនឹងអាហារពេលល្ងាចបែបរដ្ឋដ៏ប្រណិត ហើយលោកបៃដិន ក៏​បា​នធ្វើ​ជាម្ចាស់​ផ្ទះ​ សម្រាប់សមភាគីជប៉ុន … Read More

Official visit to the Anti-Corruption Unit of the Chinese Communist Party Disciplinary Inspection Commission

ទស្សនកិច្ច​ផ្លូវការនៅអង្គភាពប្រឆាំង​អំពើពុករលួយ របស់គណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈប្រតិភូនៃគណៈកម្មការអធិការកិច្ចវិន័យ នៃបក្សកុម្មុយនិស្តចិនខេត្តហឺណាន និង​គណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន បាន​អញ្ជើញមក​ដល់​ព្រះរាជាណាចក្រកម្ពុជា ដោយទទួលស្វាគមន៍ពីឯកឧត្តម អ៊ន បញ្ហា ឧបការី និងឯកឧត្តម អ៊ូ វិសាល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអ.ប.ព.។ នេះ​ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវកា​រនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ។ គណៈប្រតិភូមានចំនួន ៦ រូប គឺ៖ ១. លោកស្រី … Read More