អ៊ីរ៉ង់ប្រឆាំងហៅថាជាទង្វើ ការបញ្ជូនជំនួយមនុស្សធម៌របស់អាមេរិកទៅកាន់តំបន់ហ្កាហ្សា គួរឲ្យអស់សំណើច និងគ្រាន់តែជានិមិត្តរូប
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានហៅសកម្មភាពទម្លាក់ជំនួយមនុស្សធម៌តាមអាកាសរបស់សហរដ្ឋអាមេរិក ទៅអោយហ៊ុមព័ទ្ធហ្កាហ្សា ស្រ្ទីបរបស់ប៉ាឡេស្ទីនថា ជាសកម្មភាពគួរឲ្យអស់សំណើច និងនិមិត្តរូបប៉ុណ្ណោះ កាលពីថ្ងៃចន្ទ ។ នាឯក្រសួងកាបរទេសអ៊ីរ៉ង់ ក្នុងក្រុងតេអេរ៉ង់ អ្នកនាំពាក្យ លោកណាស៊ើរ កាណានី (Nasser Kanaani) ក្នុងអំឡុងសន្និសីទសារព័ត៌មានខ្លីប្រចាំសប្ដាហ៍បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានបំណងផ្លាស់ប្តូររូបភាពសង្រ្គាមពាក់ព័ន្ធរបស់ខ្លួន តាមរយ:សកម្មភាពនិមិត្តរូបបែបបនេះ ដើម្បីបញ្ជាក់ថា ខ្លួនមិនបានផ្លាស់ប្ដូរជំហររបស់ខ្លួនទៅលើការគាំទ្រអ៊ីស្រាអែល ដែលមិនបង្ហាញពីចេតនាណាមួយក្នុងការបញ្ឈប់សង្រ្គាមក្នុងតំបន់ហ្កាហ្សាឡើយ។ លោកបាននិយាយថា តាមទស្សន:របស់ជនជាតិប៉ាឡេស្ទិន និងមតិសាធារណៈមតិក្នុងតំបន់ ទង្វើនេះ គ្រាន់តែជារឿងគួរអស់សំណើចនិងបិទបាំងសកម្មភាពរបស់ខ្លួនប៉ុណ្ណោះ។ វាបង្ហាញថារដ្ឋាភិបាលអាមេរិកស្វះស្វែងរកការបញ្ជាក់ថាការគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ីស្រាអែល គឺស្របច្បាប់ទាំងស្រុង ខណ:ដែល … Read More