សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបង្កើតការទូតយោធាមានសារសំខាន់បំផុត ក្នុងកិច្ចការពារនូវសន្តិភាពជាមួយបណ្តាប្រទេសដទៃ
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការទូតយោធា គឺពិតជាមានសារសំខាន់បំផុតក្នុងកិច្ចការពារនូវសុខសន្តិភាព ជាមួយបណ្តាប្រទេសជិតខាង និងទាំងប្រទេសនៅក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាមានអនុព័ន្ធ និងសេនានុព័ន្ធយោធា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។ ក្នុងឱកាសពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី … Read More