ដើមឆ្នាំ 2025 LOTUSat-1 ផ្កាយរណបរ៉ាដាវៀតណាមនឹងហោះឡើងទៅកាន់គន្លងគោចរ

ផ្កាយរណបបច្ចេកវិទ្យារ៉ាដាដំបូងរបស់វៀតណាម LOTUSat-1 គ្រោងនឹងអភិវឌ្ឍរួចរាល់នៅក្នុងខែមីនា និងត្រូវបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរនៅដើមឆ្នាំ 2024 នេះបើតាមអគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាម។

LOTUSat-1 ផ្កាយរណប មានទម្ងន់ 600 គីឡូក្រាម ប្រើប្រាស់បច្ចេកវិទ្យារ៉ាដាថ្មីបំផុត អាចមើលឃើញវត្ថុទំហំចាប់ពីមួយម៉ែត្រនៅលើដី ព្រមទាំងមានសមត្ថភាពសង្កេតមើលទាំងថ្ងៃទាំងយប់។ LOTUSat-1 នឹងផ្ដិតយករូបភាព និងផ្ដល់ទិន្នន័យច្បាស់ការណ៍ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។

អ្នកអភិវឌ្ឍ ផលិតផ្កាយរណប LOTUSat-1 និងបណ្ដុះបណ្ដាលធនធានមនុស្សដល់វៀតណាម នៅប្រទេសជប៉ុន គឺជាក្រុមហ៊ុន NEC ។ ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺក្នុងបំណងផ្ទេរបច្ចេកវិទ្យានៃការអភិវឌ្ឍ ការដឹកជញ្ជូន និងការប្រើប្រាស់រូបភាពពីផ្កាយរណប។

ផ្កាយរណប LOTUSat-1 ស្ថិតក្នុងគម្រោង «បង្ការ ទប់ទល់គ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់ផ្កាយរណបសង្កេតផែនដី» នេះបើយោងតាមមជ្ឈមណ្ឌលអវកាសវៀតណាម ។ គម្រោងនេះត្រូវបានបើកដំណើរការនៅហាណូយ ចាប់ពីខែកញ្ញា ឆ្នាំ២០១២ ដោយប្រើប្រាស់ទុន ODA របស់ជប៉ុន និងទុនបដិភាគរបស់វៀតណាម។

LOTUSat-1 ជាការអភិវឌ្ឍផ្កាយរណប លើគ្រោងការនឹងរួចរាល់ជាស្ថាពរនៅក្នុងខែមីនា ឆ្នាំ២០២៤ ហើយអាចបាញ់បង្ហោះឡើងទៅកាន់គន្លងតារាវិថីក្នុងរង្វង់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ផ្កាយរណបរាដាអាចថតរូបភាពនៅក្នុងស្ថានភាពអាកាសធាតុគ្រប់ប្រភេទ សូម្បីតែពេលមានពពក សន្សើម អ័ព្វ និងពន្លឺមិនគ្រប់គ្រាន់ជាដើម។

ការចាប់ផ្ដើមសហការគ្នារវាង វៀតណាម និងជប៉ុន ក្នុងវិស័យបច្ចេកវិទ្យាអវកាសចាប់ពីឆ្នាំ២០០៦ ដោយកន្លងមក ក្រោមការជួយជ្រោមជ្រែងរបស់អង្គការអវកាសជប៉ុន (JAXA) បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (VAST) បានស្រាវជ្រាវអភិវឌ្ឍ និងផលិតផ្កាយរណបខ្នាតតូចចំនួនបីគ្រឿង រួមមាន PicoDragon, Nano Dragon និង MicroDragon ហើយត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរដោយជោគជ័យ ក្រោមជំនួយពី JAXA របស់ប្រទេសជប៉ុន៕