មេដឹកនាំហ្វីលីពីនបដិសេដក្នុងការទៅអូសខ្មោចនាវាចម្បាំងនៅតំបន់រសើបជាមួយចិន
លីពីន៖ កាលពីថ្ងៃពុធ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានបដិសេធមិនធ្វើកិច្ចព្រមព្រៀងអ្វីទាំងអស់ជាមួយប្រទេសចិន ក្នុងការទៅអូសខ្មោចនាវាចម្បាំងចេញពី ថ្មប៉ប្រះទឹក នៅប្រជុំកោះSpratley ដែលដើរតួនាទីជាបន្ទាយយោធារបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង និងបាននិយាយថា “ប្រសិនបើធ្លាប់មានកិច្ចព្រមព្រៀងបែបនេះត្រូវបានធ្វើឡើងមែន វាគួរចាត់ទុកថាត្រូវបានលុបចោល”។ ហ្វីលីពីន ព្យាយាមចាក់ឬសវត្តមានយោធាមួយក្តាប់តូច ឈរជើងភ្ជាប់ជាមួយនឹងខ្មោចនាវាចម្បាំង BRP Sierra Madre ដែលជានាវាចម្បាំងអាមេរិកធ្លាប់ប្រើប្រាស់ក្នុងសង្គ្រាម។ ខ្មោចកប៉ាល់នេះជាប់នៅលើ កូនកោះថ្មប៉ប្រះទឹក Second Thomas ប្រជុំកោះ Spratley ដែលមានចម្ងាយប្រមាណ ២០០គីឡូមែត្រប៉ុណ្ណោះពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។ ប្រទេសចិនកាលពីថ្ងៃចន្ទកន្លងទៅនេះ … Read More