អតិផរណាចក្រភពអង់គ្លេសកំពុងរងារ ប៉ុន្តែសេវាកម្មចម្បងកើនឡើងគួរឲ្យភ្ញាក់ផ្អើល
ទីក្រុងឡុងដ៍៖ ធនាគារកណ្តាលអង់គ្លេសកំពុងឃ្លាំមើលយ៉ាងដិតដល់ក៏ដោយ ក៏ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថាអតិផរណារបស់ចក្រភពអង់គ្លេសបានធ្លាក់ចុះដូចការព្យាករណ៍ទុកនៅក្នុងខែកក្កដាដល់អត្រាប្រចាំឆ្នាំទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ2022 បើទោះបីជាមានសញ្ញានៃសម្ពាធបន្ថែមទៀតនៅក្នុងតម្លៃចម្បង និងតម្លៃសេវាកម្ម ។
ការិយាល័យស្ថិតិជាតិ (ONS) បាននិយាយថា អតិផរណាតម្លៃទំនិញប្រើប្រាស់ប្រចាំឆ្នាំបានចុះដល់ 6.8% ពី 7.9% ក្នុងខែមិថុនា ដូចដែល BoE និងការស្ទង់មតិរបស់ Reuters នៃសេដ្ឋវិទូបានព្យាករណ៍ដោយបានផ្លាស់ប្តូរឆ្ងាយពីកម្រិតខ្ពស់ 11.1% ក្នុងខែតុលា នៃ41ឆ្នាំមុន ប៉ុន្តែនៅតែខ្ពស់ជាងគោលដៅរបស់ធនាគារកណ្តាល 2%។
ONS បាននិយាយថាការធ្លាក់ចុះនៃតម្លៃឧស្ម័ន និងអគ្គិសនីគឺជាកត្តាជំរុញដ៏ធំបំផុតនៅពីក្រោយការធ្លាក់ចុះនៃអតិផរណា ស្របពេលអតិផរណានៃតម្លៃម្ហូបអាហារបានធូរស្រាលផងដែរ។
Sterling បានកើនឡើងបន្តិចធៀបនឹងប្រាក់ដុល្លារអាមេរិកនៅតួលេខខាងក្រោយ ដែលវាបានពង្រឹងការដេញថ្លៃ ទោះបី BoE ប្រើយុទ្ធនាការដំឡើងអត្រាការប្រាក់របស់ខ្លួនបន្ថែមទៀតក៏ដោយ។
ទោះបីជាមានការធ្លាក់ចុះនៃតួរលេខចម្បងៗក៏ដោយ ក៏ចក្រភពអង់គ្លេសនៅតែរក្សាបាននូវអត្រាកំណើនតម្លៃខ្ពស់បំផុតមួយនៅអឺរ៉ុបខាងលិច ដោយមានតែប្រទេសអ៊ីស្លង់ និងអូទ្រីសប៉ុណ្ណោះដែលទទួលរងនូវអតិផរណាខ្ពស់។
លោក Ruth Gregory សេដ្ឋវិទូនៅក្រុមហ៊ុនប្រឹក្សា Capital Economics មានប្រសាសន៍ថា “ជាមួយនឹងកើនឡើងប្រាក់ឈ្នួល និងអតិផរណាកើនឡើងខ្លាំងជាងការព្យាករណ៍ទុករបស់ធនាគារ វាបានឆ្លុះបញ្ចាំងកាន់តែច្បាស់ថាធនាគារមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្ត” ។
BoE កំពុងមើលអតិផរណាចម្បងៗ ដែលកើតចេញពីការប្រែប្រួលតម្លៃអាហារ និងថាមពល ជាប់ជាមួយតម្លៃសេវាកម្មអតិថិជនយ៉ាងស្អិតរមួត។
អតិផរណាចម្បងនៅតែមានកម្រិត 6.9% នៅក្នុងខែកក្កដា ធៀបនឹងការមើលឃើញកាលពីខែមិថុនា ហើយខ្ពស់ជាងការព្យាករណ៍ទុកនៅក្នុងការស្ទង់មតិរបស់ Reuters 6.8% ។
អតិផរណានៃសេវាកម្មបានកើនឡើងដល់ 7.4% ពី 7.2% នៅក្នុងខែមិថុនាកន្លងទៅ។
ទីផ្សារហិរញ្ញវត្ថុនៅក្នុងថ្ងៃពុធបានបង្ហាញពីឱកាសប្រហែលពីរភាគបីដែលអត្រាធនាគាររបស់ BoE នឹងឡើងដល់ 6% នៅក្នុងខែកុម្ភៈ ដោយកើនឡើងពី 5.25% នាពេលបច្ចុប្បន្ន។
លោក Jeremy Hunt រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុថា “ខណៈពេលការកើនឡើងតម្លៃសន្សឹមៗនោះយើងមិនទាន់អស់សង្ឃឹមទេ យើងត្រូវតែប្រកាន់ខ្ជាប់នូវផែនការរបស់យើងដើម្បីកាត់បន្ថយអតិផរណានៅឆ្នាំនេះ ហើយយកវានឹងត្រឡប់ទៅគោលដៅ 2% វិញឆាប់ៗ”។
ទិន្នន័យនេះទំនងបង្ហាញពីការវិលត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ចំពោះកំណើនប្រាក់ឈ្នួលក្នុងន័យជាក់ស្តែង ដែលឆ្លុះពីភាពអវិជ្ជមានចាប់តាំងពីខែមេសាឆ្នាំមុន ក្រោយបានកែតម្រូវសម្រាប់ CPI ។
ឃើញមានសញ្ញានៃការចុះខ្សោយនៃសម្ពាធអតិផរណានៅចំពោះមុខវិស័យផលិតកម្ម ដោយសារតម្លៃទៅដល់រោងចក្របានធ្លាក់ចុះ 0.8% ក្នុងរយៈពេល 12 ខែគិតត្រឹមខែកក្កដា ដែលជាការមើលឃើញខ្សោយបំផុតចាប់តាំងពីខែតុលា ឆ្នាំ2020។ តម្លៃវត្តុធាតុដើមរបស់អ្នកផលិតបានធ្លាក់ចុះ 3.3% នោះជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២០។