ការពន្យាពេលប្រាក់កម្ចីដោយស្វ័យប្រវត្តិលើបំណុលកាតឥណទាន បង្ករបញ្ហាសម្រាប់ការផ្តល់ប្រាក់កម្ចីរបស់អ្នកប្រើប្រាស់

បំណុលកាតឥណទាន ជាមួយកំណើនយឺតយ៉ាវនៃប្រាក់កម្ចីរថយន្តអាចគំរាមកំហែងដល់ធនាគារ និងក្លាយជាចំណុចខ្សោយប៉ះពាល់ដល់សក្តានុពលក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន ប្រសិនបើស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ នេះបើយោងតាមរបាយការណ៍របស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ។

  • របាយការណ៍របស់ FDIC បានបង្ហាញថាសមតុល្យប្រាក់កម្ចីអតិថិជនបានកើនឡើង នៅធនាគារ ដោយសារប្រាក់ចំណូលដែលអាចប្រើប្រាស់បានធ្លាក់ចុះ។
  • ការកើនឡើងសមតុល្យកាតឥណទានគឺជាកត្តាជំរុញដ៏ធំបំផុតនៃកម្រិតប្រាក់កម្ចីអតិថិជនខ្ពស់។
  • ការ​យឺតយ៉ាវ​កើនឡើង​ក្នុង​ឆ្នាំ 2023 ស្របពេលកម្ចី​រថយន្ត​កំពុង​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ។

នៅក្នុងឆមាសទីពីរនៃឆ្នាំ 2022 និងត្រីមាសទី1 ឆ្នាំ 2023 សមតុល្យប្រាក់កម្ចីអតិថិជននៅធនាគារបានកើនឡើង  បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលនាំមុខចំពោះការកើនឡើងនៃសមតុល្យកាតឥណទាន។ យោងតាមFederal Deposit Insurance Corp. FDIC បានលើកឡើង នៅក្នុងការត្រួតពិនិត្យហានិភ័យឆ្នាំ 2023 របស់ខ្លួនឆ្លុះបញ្ចាំងជាមួយទិន្នន័យពី 2022 និងត្រីមាសទីមួយនៃឆ្នាំ 2023។

របាយការណ៍បាននិយាយថា “ទោះបីជាបញ្ហាប្រឈមបែបនេះ និងភាពតានតឹងទីផ្សារនៅដើមឆ្នាំ 2023 ក៏ដោយ ឧស្សាហកម្មធនាគារបានបង្ហាញពីភាពធន់ ប៉ុន្តែដំណើរការឧស្សាហកម្មបានសម្របសម្រួលបានកាលពីឆ្នាំ 2022″។

ក្នុងនោះភាពអត់ការងារធ្វើទាបជួយបង្កើនការចំណាយរបស់អតិថិជន ដោយក្នុងរបាយ​ការណ៍​បាន​បង្ហាញ​ថា​ភាព​អត់​ការងារ​ធ្វើ​ទាប​បាន​ជួយ​អតិថិជន​ខ្ចី​ប្រាក់​ពី​ធនាគារ។ ណាមួយប្រាក់ពលកម្មមិនបានតាមទាន់តម្លៃទំនិញ និងសេវាកម្មទេ ដោយសារអតិផរណា ដែលបណ្តាលឱ្យប្រាក់ចំណូលផ្ទាល់ខ្លួនធ្លាក់ចុះ។

ការធ្លាក់ចុះនោះ ក៏បានស្របពេលជាមួយការបញ្ចប់កម្មវិធីគាំទ្ររបស់រដ្ឋាភិបាល និងជំងឺរាតត្បាត។ របាយការណ៍បានរកឃើញថា នៅពេលដែលអតិផរណាបានសម្របសម្រួលក្នុងត្រីមាសទី1 ឆ្នាំ2023 អតិថិជនមានប្រាក់ចំណូលផ្ទាល់ខ្លួនដែលអាចបាត់បង់កាន់តែច្រើនជាងមុនបើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

ទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារក៏បានធ្លាក់ចុះផងដែរ ដោយសារតែបំណុលកាន់តែខ្ពស់ រួមជាមួយនឹងការវាយតម្លៃភាគហ៊ុនទាបចាប់តាំងពីឆ្នាំ 2021 បានរួមចំណែកដល់ការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំនៅឆមាសទីពីរនៃឆ្នាំ 2022 និងត្រីមាសទី 1 ឆ្នាំ 2023។