កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានធ្វើរឿងមួយនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ បានឃើញការចែកចាយលើបណ្តាញសង្គម FB មានប្រជាពលរដ្ឋផ្ញើររូបភាពនេះមកយើងខ្ញុំ ដោយនិយាយពីរឿងកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ។
គាត់បានឃើញផ្ទាល់ដោយមានប្រជាពលរដ្ឋមួយគ្រួសារដែលជិះម៉ូតូ សង់ការ៉េ ដូចក្នុងរូបភាព ដោយឃើញកូនរបស់គាត់មានជំងឺ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យគន្ធបុប្ផា ពេលនោះគឺអ្នកបើកទូកដរ ក៏ប្រញាប់ប្រញាល់ចេញទូកទៅភ្លាម ដោយមិនរងចាំមានភ្ញៀវពេញ ទើបចេញទៅនោះទេ។ នេះអាចចាត់ទុកបានថាជានេះគុណធម៌មួយ និង បានចូលរួមឲ្យសង្គមរបស់យើង ស្រលាញ់អំពើ និងចង់ធ្វើអំពើល្អ។
នេះមិនមែនជាលើកទីមួយទេ ការពិតទៅកំពង់ចំលងអរិយក្សត្រគាត់យល់ពីសុខទុក្ខអតិថិជនរបស់គាត់បែបនេះ ជាង 30ឆ្នាំមកហើយ 🙏តាំងពីថៅកែចាស់គាត់នៅមានជីវិត។
🙏អរគុណ “អ្នកធ្លាប់ឆ្លងកាត់បានយល់អារម្មណ៍នេះ”
ប្រជាពលរដ្ឋសាទរអរគុណទូកដរ ដែលបានយកចិត្តទុកចំពោះប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ទោះបីសង់ការ៉េ ចាស់បន្តិច៕
ប្រភព៖ យី ចាន់រ៉ា