កងទ័ពអ៊ីស្រាអែល៖ បញ្ចេញវីដេអូ ពីការវាយប្រហាពីលើអាកាស លើតំបន់ហ្កាហ្សា

អ៊ីស្រាអែល៖  ការផ្សព្វផ្សាយវីដេអូមួយ កាលពីថ្ងៃច័ន្ទនេះ របស់កងទ័ពអ៊ីស្រាអែល ដែលមានរូបវីដេអូពីលើអាកាសបង្ហាញនូវអ្វី ដែលគេនិយាយថាជាការវាយប្រហារតាមអាកាស ដែលដឹកនាំដោយកងទ័ពប្រតិបត្ដិការលើដី ដែលបានសម្លាប់មេបញ្ជការ៣នាក់ ។ គោលដៅនានា ដែលបានវាយប្រហារក្នុងវីដេអូនេះ គឺហេដ្ឋារចនាសម្ព័ន និងឃ្លាំងស្ដុកអាវុធរបស់ក្រុមហាម៉ាសនៅក្នុងតំបន់នោះ ជាការបន្ថែមលើសមាជិករបស់ក្រុមហាម៉ាស យោងតាមសេចក្ដីថ្លែងការរបស់កងទ័ពអ៊ីស្រាអែលលើកឡើង ។ អ្នកយកព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យទេ នូវទីតាំងឬកាលបរិច្ឆេទថាតើវីដេអូនេះ គេថតនៅពេលណានោះទេ ។ ការប្រយុទ្ធគ្នាយ៉ាងដ៏ខ្លាំងក្លា នៅតែបន្ដរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាស្រ្ទីប ខណៈកិច្ចព្រមព្រៀងចំណាប់ថ្នូរជិតសម្រេចបាន ។ គ្រាប់រ៉ូកែតបានហោះចេញពីតំបន់ហ្កាហ្សាខណៈកាំភ្លើងធំ និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតែបន្ដផ្លោងដាក់ហ្កាហ្សា ។ … Read More

សម្ដេចតេជោ ផ្តល់អនុសាសន៍ដល់អ្នកនិពន្ធថា បើសរសេរពីប្រវត្តិសាស្រ្ត ត្រូវយល់ឱ្យច្បាស់ពីប្រវត្តិសាស្រ្ត

ភ្នំពេញ៖  ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍ណែនាំដល់ សមាគមនអ្នកនិពន្ធខ្មែរ ក៏ដូចជាអ្នកនិពន្ធផ្សេងទៀតថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឲ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អនុញ្ញាតឲ្យឯកឧត្តម ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចំនួន ១០ រូប ចូលជួបសម្ដែងការគួរសមនៅវិមាន ៧មករា … Read More

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានបញ្ចេញវីដេអូការរំលោភបំពាន របស់អ៊ីស្រាអែល

វេសបែង ៖ បណ្ដាញពត៌មានសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បានផ្សព្វផ្សាយវីដេអូ កាលពីថ្ងៃអាទិត្យ បានបង្ហាញរថយន្ដយោធាអ៊ីស្រាអែលជាច្រើនគ្រឿង កំពុងរារាំងក្រុមការងាររថយន្ដគិលានសង្រ្គោះ ក្នុងក្រុងចេនីនតំបន់វេសបែង ។ នៅក្នុងវីដេអូតែមួយ មនុស្សម្នាជាច្រើន កំពុងដើចេញរថយន្ដគិលានសង្រ្គោះ ដោយលើកដៃឡើងលើ ខណៈរថពាសដែកមួយគ្រឿង ត្រូវបានគេឃើញកំពុងព័ទ្ធរថយន្ដឆ្លើយតបសង្រ្គោះបន្ទាន់ ស្របជាមួយអ្នកធ្វើការម្នាក់បានបើកទ្វារក្រោយរថយន្ដនៅក្នុងវីដេអូមួយទៀត ។ តាមបណ្តាញសង្គម X ដែលគេស្កាល់ជាផ្លូវការថាជា Twitterនោះ នៅក្នុងការបង្ហោះវីដេអូ ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ឬPRCSបាននិយាយថា ពួកគេបានថ្កោលទោសការរំលោភបំពានលើក្រុមការងាររបស់ពួកគេ ពោលគឺគេមិនគ្រាន់តែសម្របសម្រួលដោយថ្លៃថ្នូរ ជាមួយក្រុមពេទ្យទាហានប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើការពន្យារពេលការឆ្លើយតបរបស់ពេទ្យទាហានទៀតផង ដោយបន្ថែមថា … Read More

ACU ៖ កាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៤

សេចក្តីជូនដំណឹង របស់ អង្គភាពប្រឆាំងអំពើពុករលួយ លេខ៖ ០១៤/២៣ ស.ជ.ណ.អបព ស្តីពី កាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រដ្ឋមន្ត្រីអារ៉ាប់ និងមូស្លីម ពីទីក្រុងប៉េកាំង ជំរុញឲ្យបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា

បរទេស ៖ ការអំពាវនាវ នៅថ្ងៃចន្ទនេះឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា រដ្ឋមន្ត្រីអារ៉ាប់ និងមូស្លីម ស្របពេលដែលគណៈប្រតិភូរបស់ពួកគេ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ជើងទីមួយ ដើម្បីជំរុញឲ្យមានការបញ្ចប់អរិភាព និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ចូលទៅក្នុងដែនដីនេះ ។ គណៈប្រតិភូ ដែលគ្រោងនឹងជួបជាមួយក្រុមមន្ត្រីតំណាង ឲ្យសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏កំពុងដាក់សម្ពាធលើលោកខាងលិចផងដែរ ដើម្បីបដិសេធយុត្តិកម្មរបស់អ៊ីស្រាអែល ចំពោះសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីន ជាការការពារខ្លួន ។ មន្ត្រីដែលជួបប្រជុំជាមួយលោក វ៉ាង យី អ្នកការទូតកំពូលរបស់ចិន នៅថ្ងៃចន្ទនេះ គឺមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី អេហ្ស៊ីប … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវអ្នករកស៊ីក្នុងវិស័យកសិកម្មកុំប្រកួតប្រជែងគ្នាឯង ប៉ុន្ដែសហការគ្នានាំចេញ

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអ្នករកស៊ីលើវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ ប៉ុន្ដែគ្រប់ផ្នែកពាក់ព័ន្ធត្រូវសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន ៣ ទៀត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្ន ប្រទេសកម្ពុជាក៏ត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ សម្ដេចធិបតីបញ្ជាក់ថា រដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី … Read More

ប្រមុខដឹកនាំបៃដិន៖ អាជ្ញាធរប៉ាឡេស្ទីន គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា និងវេសបែង នៅពេលជម្លោះត្រូវបញ្ចប់

អាមេរិក ៖  លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរប៉ាឡេស្ទីន គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា និងវេសបែង បន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបញ្ចប់។ លោកបៃដិន បានថ្លែងនៅក្នុងអត្ថបទទស្សនៈមួយ នៅក្នុងសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ថា៖«នៅពេលដែលយើងខិតខំ ដើម្បីសន្តិភាព តំបន់ហ្កាហ្សា និងវេសបែង គួរតែត្រូវបានបង្រួបបង្រួមគ្នាឡើងវិញ នៅក្រោមរចនាសម្ព័ន្ធអភិបាលកិច្ចតែមួយ ទីបំផុតនៅក្រោមអាជ្ញាធរប៉ាឡេស្ទីន ដែលបានស្តារឡើងវិញ ដូចដែលយើងទាំងអស់គ្នាធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»។ «លោកបានថ្លែងថា ត្រូវតែគ្មានការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា គ្មានការកាន់កាប់ឡើងវិញ គ្មានការឡោមព័ទ្ធ ឬរារាំង និងគ្មានការកាត់បន្ថយទឹកដីទេ»។ … Read More

ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ ជំរុញឱ្យរដ្ឋមូស្លីម កាត់ផ្តាច់ទំនាក់ទំនងនយោបាយជាមួយ អ៊ីស្រាអែល

អ៊ីរ៉ង់ ៖ លោក Ayatollah Ali Khamenei  មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា បានអំពាវនាវដល់រដ្ឋមូស្លីម ដែលមានទំនាក់ទំនងនយោបាយជាមួយប្រទេសអ៊ីស្រាអែល ឲ្យកាត់ផ្តាច់ទំនាក់ទំនងសម្រាប់ពេលវេលាកំណត់មួយ ក្រោយប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក បានអំពាវនាវឱ្យដាក់ការហាមឃាត់ប្រេងឥន្ធនៈ និងស្បៀងអាហារលើប្រទេសអ៊ីស្រាអែល ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរួម រវាងសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្លាម និងសម្ព័ន្ធអារ៉ាប់ ក្នុងរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី១១ ខែវិច្ឆិកា រដ្ឋមូស្លីម ពុំបានព្រមព្រៀងក្នុងការដាក់ទណ្ឌកម្មដ៏ទូលំទូលាយលើអ៊ីស្រាអែល ដូចដែលបានស្នើសុំដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នោះទេ។ លោក … Read More

ត្រាំ ប្តេជ្ញាបើសិនខ្លួនជាប់ឆ្នោត នោះលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ី របស់ បៃដិន

អាមេរិក ៖ សម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ដែលជាអ្នកនាំមុខគេ របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ថាលោកនឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិក ដែលត្រូវបានជំរុញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ប្រសិនបើលោកឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ ហើយត្រលប់ទៅសេតវិមានវិញ ។ លោក ត្រាំ បានថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ អ៊ីអូវ៉ា (Iowa) ថា … Read More