អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានបញ្ចេញវីដេអូការរំលោភបំពាន របស់អ៊ីស្រាអែល

វេសបែង បណ្ដាញពត៌មានសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បានផ្សព្វផ្សាយវីដេអូ កាលពីថ្ងៃអាទិត្យ បានបង្ហាញរថយន្ដយោធាអ៊ីស្រាអែលជាច្រើនគ្រឿង កំពុងរារាំងក្រុមការងាររថយន្ដគិលានសង្រ្គោះ ក្នុងក្រុងចេនីនតំបន់វេសបែង ។

នៅក្នុងវីដេអូតែមួយ មនុស្សម្នាជាច្រើន កំពុងដើចេញរថយន្ដគិលានសង្រ្គោះ ដោយលើកដៃឡើងលើ ខណៈរថពាសដែកមួយគ្រឿង ត្រូវបានគេឃើញកំពុងព័ទ្ធរថយន្ដឆ្លើយតបសង្រ្គោះបន្ទាន់ ស្របជាមួយអ្នកធ្វើការម្នាក់បានបើកទ្វារក្រោយរថយន្ដនៅក្នុងវីដេអូមួយទៀត ។

តាមបណ្តាញសង្គម X ដែលគេស្កាល់ជាផ្លូវការថាជា Twitterនោះ នៅក្នុងការបង្ហោះវីដេអូ ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ឬPRCSបាននិយាយថា ពួកគេបានថ្កោលទោសការរំលោភបំពានលើក្រុមការងាររបស់ពួកគេ ពោលគឺគេមិនគ្រាន់តែសម្របសម្រួលដោយថ្លៃថ្នូរ ជាមួយក្រុមពេទ្យទាហានប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើការពន្យារពេលការឆ្លើយតបរបស់ពេទ្យទាហានទៀតផង ដោយបន្ថែមថា ពួកគេបានចងក្រងឯកសារពីការរំលោភបំពានចំនួន១៨០ករណីតាំងពីមានជម្លោះអ៊ីស្រាអែល និងតំបន់ហ្កហ្សាមក ។ អ្នកយកព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់ដោយឯករាជ្យពីកាលបរិច្ឆេទនៃវីដេអូនេះទេ៕