កងទ័ពអ៊ីស្រាអែល៖ បញ្ចេញវីដេអូ ពីការវាយប្រហាពីលើអាកាស លើតំបន់ហ្កាហ្សា

អ៊ីស្រាអែល៖  ការផ្សព្វផ្សាយវីដេអូមួយ កាលពីថ្ងៃច័ន្ទនេះ របស់កងទ័ពអ៊ីស្រាអែល ដែលមានរូបវីដេអូពីលើអាកាសបង្ហាញនូវអ្វី ដែលគេនិយាយថាជាការវាយប្រហារតាមអាកាស ដែលដឹកនាំដោយកងទ័ពប្រតិបត្ដិការលើដី ដែលបានសម្លាប់មេបញ្ជការ៣នាក់ ។

គោលដៅនានា ដែលបានវាយប្រហារក្នុងវីដេអូនេះ គឺហេដ្ឋារចនាសម្ព័ន និងឃ្លាំងស្ដុកអាវុធរបស់ក្រុមហាម៉ាសនៅក្នុងតំបន់នោះ ជាការបន្ថែមលើសមាជិករបស់ក្រុមហាម៉ាស យោងតាមសេចក្ដីថ្លែងការរបស់កងទ័ពអ៊ីស្រាអែលលើកឡើង ។

អ្នកយកព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យទេ នូវទីតាំងឬកាលបរិច្ឆេទថាតើវីដេអូនេះ គេថតនៅពេលណានោះទេ ។ ការប្រយុទ្ធគ្នាយ៉ាងដ៏ខ្លាំងក្លា នៅតែបន្ដរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាស្រ្ទីប ខណៈកិច្ចព្រមព្រៀងចំណាប់ថ្នូរជិតសម្រេចបាន ។

គ្រាប់រ៉ូកែតបានហោះចេញពីតំបន់ហ្កាហ្សាខណៈកាំភ្លើងធំ និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតែបន្ដផ្លោងដាក់ហ្កាហ្សា ។

មនុស្សប្រមាណជា២៤០នាក់ ត្រូវបានចាប់ជាចំណាបថ្នូរ នៅក្នុងអំឡុងពេលវាយប្រហារដ៏បង្ហូរឈាមមួយ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាឆ្លងចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ហើយក្រុមមន្រ្ដីអ៊ីស្រាអែល បាននិយាយថា កិច្ចព្រមព្រៀងមួយដើម្បីអោយដោះលែងចំណាប់ខ្មាំងមួយចំនួន ដែលកំពុងជាប់ឃុំក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននោះ កំពុងឈានទៅរកទីបញ្ចប់ហើយ ៕