សម្តេចធិបតី នាយករដ្ឋមន្ត្រី អស់សំណើចចំពោះអ្នកខ្លះអង្គុយតែក្នុងបន្ទប់ និងអានសៀវភៅសោះ មកតាំងខ្លួនឯងជាអ្នកជំនាញ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបលក្ខណៈផ្លែផ្កា ដល់មនុស្សមួយក្តាប់តូចថា ដេកនៅតែក្នុងបន្ទប់ និងអានសៀវភៅសោះមកតាំងខ្លួនឯងជាអ្នកជំនាញ ហើយបានរិះគន់ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ថា ក្នុងរយៈពេលបីខែមកនេះ ពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ ខណៈរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយមួយចំនួនសម្រាប់ប្រជាជន និងប្រទេសជាតិក៏ពួកទាំងនោះ និយាយថាមិនល្អដែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិត២ម៉ឺននាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា … Read More

អង្គការណាតូ មានរដ្ឋមួយ បានបញ្ជូនទាហាន ទៅកាន់ព្រំដែនជាប់ជាមួយរុស្ស៊ី

ហ្វាំងឡង់ ៖ ការដាក់ពង្រាយទាហាន របស់ប្រទេសហ្វាំងឡង់ ដើម្បីជួយពង្រឹង ច្រកឆ្លងកាត់តំបន់ព្រំដែន វ៉ាសឺស នៅលើព្រំដែន ចម្ងាយ ១.៣៤០ គីឡូម៉ែត្ររបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី ។ តំបន់ព្រំដែន វ៉ាសឺស គឺជាច្រកឆ្លងកាត់មួយ ក្នុងចំណោមច្រកទាំងបួន ដែលនៅតែបើកចំហ បន្ទាប់ពីការ សម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុង ហេលសិនស្គី ក្នុងការបិទច្រកចូល ភាគខាងត្បូង ចំពេលមានការចោទប្រកាន់ថា ប្រទេសរុស្ស៊ីកំពុង “បង្កក” ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន ពីប្រទេសទីបីទៅកាន់ព្រំដែន … Read More

ករណីបាត់សំបុត្រកំណើតច្បាប់ដើម ឬសំបុត្រកំណើរហែក ឬខូច

👉មន្រ្តីអត្រានុកូលដ្ឋាន មិនអាចចេញសំបុត្រកំណើតថ្មីម្តងទៀតទេ។ 👉សាមីខ្លួន ត្រូវសុំសេចក្តីចម្លងសំបុត្រកំណើតនៅសាលាក្រុង ស្រុក ខណ្ឌ ឬនៅនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ 👉រាល់ការប្រើប្រាស់ផ្លូវការ ត្រូវប្រើប្រាស់ សេចក្តីចម្លងសំបុត្រកំណើត ច្បាប់ដើម សូមអធ្យាស្រ័យ ប្រសិនបើមានកំហុសឆ្គង សូមអរគុណ !  

មីស៊ីលថ្មីបំផុត អ៊ីរ៉ង់ បង្ហាញមានល្បឿនលឿនជាងសំឡេង

អ៊ីរ៉ង់ ៖ កាលពីថ្ងៃអាទិត្យកន្លងមកនេះ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ត្រូវប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីរ៉ង់ បានរាយការណ៍ ដោយបង្ហាញនូវមីស៊ីលល្បឿនលឿនជាងសំឡេង ដែលទំនើបបំផុតរបស់ប្រទេសនេះនៅក្នុងពិធីមួយក្នុងទីក្រុង តេហេរ៉ង់ ដែលមានការចូលរួមដោយមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ។ មីស៊ីលនេះត្រូវបានគេរាយការណ៍ថា ប្រើប្រាស់បច្ចេកវិទ្យារំកិលលឿនជាងសំឡេងដ៏កម្រ ។ មីស៊ីលនេះត្រូវបានបង្ហាញ នៅសាកលវិទ្យាល័យ Ashura Aerospace Science and Technology កំឡុងពេលការតាំងពិពណ៌បង្ហាញពីភាពជឿនលឿន របស់សាធារណរដ្ឋអ៊ីស្លាមនៅក្នុងបច្ចេកវិទ្យាអវកាស បើយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ … Read More

សាស្រ្តាចារ្យរដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តពលរដ្ឋមានអាយុចាប់ពី៤០ឆ្នាំឡើង ប្រញ៉ាប់ទៅពិនិត្យមើលជាតិស្ករក្នុងឈាម

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យមើលជាតិស្ករនៅក្នុងឈាម ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី ទិវាជំងឺទឹកនោមផ្អែមពិភព លោក ក្រោមប្រធានបទ “ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម” រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ។ លោករដ្ឋមន្រ្តី បានផ្ញើសារលើកទឹកចិត្តទៅកាន់ប្រជាពលរដ្ឋឲ្យទៅរកជាតិស្ករនេះ ដើម្បីបង្ការជំងឺទឹកនោមផ្អែម ពីព្រោះជំងឺទឹកនោមផ្អែម នៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយ ចំពោះបុគ្គលគ្រួសារ និងប្រព័ន្ធសុខាភិបាល ។ … Read More

អ្នកគោរពបូជាសាសនាហិណ្ឌូឈរក្នុងទន្លេ Yamuna ដើម្បីប្រារព្ធពិធីបុណ្យ នៅទីក្រុងញូវដេលី តាមការបង្ហាញវីដេអូយានដ្រូន

ឥណ្ឌា ៖ សំណុំនៃពពុះដ៏គគ្រិចបង្ហាញរូបភាពពីយានដ្រូន ដែលកំពុងអណ្តែតក្នុងទន្លេ Yamuna នៅរដ្ឋធានីនៃប្រទេសឥណ្ឌា ខណៈដែលអ្នកគោរពបូជាសាសនា ឈរនៅក្នុងទឹកកខ្វក់នោះ ហើយថ្វាយដង្វាយដល់អាទិទេពសុរិយ ដើម្បីប្រារព្ធពិធីបុណ្យ «Chhath Puja» របស់សាសនាហិណ្ឌូ កាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា កន្លងមកនេះ។ នៅច្រាំងទន្លេ Yamuna  អ្នកកាន់សាសនារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ហើយរង់ចាំវេនរបស់ខ្លួន ដើម្បីចុះទៅជ្រមុជទឹកក្នុងទន្លេដ៏កខ្វក់នោះ ទោះបីជាមានដុំពពុះ និងកាកសំណល់ដ៏គគ្រិចក៏ដោយ ។ ជារៀងរាល់ឆ្នាំ ទីក្រុង Bengaluru និងញូវដេលី បង្កើតបានជាព័ត៌មានធំជាសកល … Read More

ការព្រមានពីកូរ៉េខាងត្បូង លើកូរ៉េខាងជើងឲ្យបោះបង់ចោល ផែនការបាញ់បង្ហោះផ្កាយរណបចារកម្ម

បរទេស ៖ ការព្រមានពីយោធាកូរ៉េខាងត្បូង លើកូរ៉េខាងជើងឲ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំ ដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្ម កាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ដោយប្តេជ្ញាថា នឹងចាត់វិធានការចាំបាច់ ប្រសិនបើការបាញ់បង្ហោះនោះ ដំណើរការទៅមុខ ។ ផ្កាយរណបចារកម្មជាលើកទី៣ កូរ៉េខាងជើងកំពុងរៀបចំត្រៀមបាញ់បង្ហោះ បន្ទាប់ពីជួបនូវភាពបរាជ័យ ២ដង នៅឆ្នាំនេះ ក្នុងកិច្ចប្រឹងប្រែងដាក់ការឃ្លាំមើលយោធា នៅក្នុងអាកាស ។ ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល នៅដើមខែនេះ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំ សម្រាប់ការសាកល្បងលើកទី៣ របស់ខ្លួន ហើយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Shin Won-sik … Read More

រថក្រោះអ៊ីស្រាអែល ឡោមព័ទ្ធមន្ទីរពេទ្យទីពីរ ទារកកើតមិនគ្រប់ខែនៅហ្កាហ្សា ជម្លៀសទៅអេហ្ស៊ីប

ហ្កាហ្សា ៖ ជម្លៀសចេញពីមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា នូវទារកកើតមិនគ្រប់ខែចំនួន ២៨នាក់ ត្រូវបានគេនាំយកទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីព្យាបាលជាបន្ទាន់កាលពីថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ខណៈក្រុមអាជ្ញាធរប៉ាឡេស្ទីន និងអង្គការសុខភាពពិភពលោក បាននិយាយថាមនុស្ស ១២នាក់ ត្រូវបានសម្លាប់នៅមន្ទីរពេទ្យហ្កាហ្សា មួយផ្សេងទៀតដែលឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល ។ ទារកទើបកើតទាំងនោះ បានស្ថិតនៅក្នុងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ភាគខាងជើងនៃតំបន់ហ្កាហ្សា ជាទីដែលទារកមួយចំនួនទៀតបានស្លាប់ បន្ទាប់ពីឧបករណ៍កម្ដៅខ្លួនរបស់ពួកគេត្រូវបានកាត់ផ្ដាច់ថាមពល ស្របពេលមានការដួលរលំនៃសេវាវេជ្ជសាស្រ្ត អំឡុងពេលការវាយលុកយោធារបស់អ៊ីស្រាអែល លើទីក្រុងហ្កាហ្សា ។ ការឡោមព័ទ្ធមន្ទីរពេទ្យស៊ីហ្វា របស់កងកម្លាំងអ៊ីស្រាអែល … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបនៅខណ្ឌកំបូល ជាមួយ បងប្អូនកម្មករនិយោជិតជាង ១៨ ០០០នាក់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ រោងចក្រសហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប១ ។