ជើងហោះហើរត្រង់ ដំបូងមកពីអូស្ដ្រាលី មានភ្ញៀវជាង ២០០នាក់ នៅព្រលានយន្ដហោះ អន្តរជាតិសៀមរាបថ្មី 

សៀមរាប៖  តាមរយៈជើងហោះហើរត្រង់ដ៏ធំមួយ ហើយក៏ជាលើកដំបូង ភ្ញៀវទេសចរអន្ដរជាតិជាង២០០នាក់ បានមកដល់ខេត្តសៀមរាប ដែលបានហោះចេញពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ  នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកានេះ។ ភ្ញៀវទេសចរទាំងនោះ មកតាមរយៈក្រុមហ៊ុនទេសចរណ៍ ហើយនឹងស្នាក់នៅខេត្តសៀមរាប រយៈពេល ៣ថ្ងៃ៕  

យោធាអ៊ីស្រាអែល ៖ កំពុងត្រៀមខ្លួន សម្រាប់ដំណាក់កាលបន្ទាប់ នៃប្រតិបត្តិការនៅហ្កាហ្សា

បរទេស ៖ កង​កម្លាំង​អ៊ីស្រាអែល​ ​ដែលប្រើបទឈប់បាញ់រយៈពេល៤ថ្ងៃ ជាមួយក្រុមហាម៉ាស់ កំពុងត្រៀម​ខ្លួន​ សម្រាប់​ដំណាក់​កាលបន្ទាប់ នៃប្រតិបត្តិការរបស់ពួកគេនៅក្នុងតំបន់ហ្កាហ្សា នេះយោងតាមអ្នកនាំពាក្យយោធារបស់អ៊ីស្រាអែល បានលើកឡើងកាលពីថ្ងៃសុក្រ ។ ឧត្តមនាវីឯក Daniel Hagari បានធ្វើសន្និសីទសារព័ត៌មានភ្លាមៗ បន្ទាប់​ពី​ចំណាប់​ថ្នូរ​ស្ត្រី និង​កុមារ អ៊ីស្រាអែល ១៣ នាក់ ត្រូវបានដោះលែងពីតំបន់ហ្កាហ្សា។ ពួក​គេ​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ថ្នូរ ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធហាម៉ាសអស់រយៈពេល ៤៩ថ្ងៃ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេល​ដែល​ខ្មាន់​កាំភ្លើង​របស់ ​ក្រុម​សកម្មប្រយុទ្ធបានសម្រុកចូលទីប្រជុំជន និងភូមិនានារបស់អ៊ីស្រាអែល … Read More

ការដាក់សម្ពាធឲ្យលោកហ្សេឡិនស្គី ពីអាល្លឺម៉ង់ និងអាមេរិក ឲ្យចរចាជាមួយរុស្ស៊ី

បរទេស៖ ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក នឹងដាក់សម្ពាធលើអ៊ុយក្រែនឲ្យចរចាជាមួយរុស្ស៊ី ដោយកាត់បន្ថយការផ្តល់អាវុធ នៅក្នុងអ្វីដែលនឹងក្លាយជាការប៉ះពាល់ដ៏ធំ ចំពោះក្តីសង្ឃឹមនៃជ័យជម្នះរបស់ទីក្រុងគីវ បើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃសុក្រ ។ សារព័ត៌មាន Bild របស់អាល្លឺម៉ង់ បានរាយការណ៍ពីអ្វី ដែលខ្លួនបានពិពណ៌នាថា ជាផែនការ «សម្ងាត់» របស់អាល្លឺម៉ង់-អាមេរិក ដើម្បីបង្ខំឲ្យអ៊ុយក្រែន បើកកិច្ចចរចាសន្តិភាព ដោយដកស្រង់ប្រភពនានា នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំង នៅក្រោមផែនការនោះ នឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធ និងអាវការពារគ្រាប់រំសេវឲ្យបានគ្រប់គ្រាន់សម្រាប់ខ្សែត្រៀមជួរមុខបច្ចុប្បន្ន ប៉ុន្តែមិនគ្រប់គ្រាន់ ដើម្បីដណ្តើមយកទឹកដីដែលរុស្ស៊ីកាន់កាប់ មកវិញនោះទេ … Read More

អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទ ៥ខ្សែសម្រាប់ឱ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងរួមមាន៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 … Read More

សារៈសំខាន់នៃការវាយតម្លៃហានិភ័យសន្តិសុខសាយប័

ហេតុអ្វីបានជាការវាយតម្លៃហានិភ័យសន្តិសុខសាយប័រ មានសារៈសំខាន់ដូច្នេះ? ការវាយតម្លៃហានិភ័យសន្តិសុខសាយប័រ គឺជាដំណើរការនៃការកំណត់ អត្តសញ្ញាណ វិភាគ និងវាយតម្លៃហានិភ័យ។ វាជួយឱ្យយើងមាន ព័ត៌មានប្រាកដថា ការគ្រប់គ្រងសន្តិសុខសាយប័រដែលអ្នកជ្រើសរើស គឺសមស្របនឹងហានិភ័យដែលអង្គភាពរបស់អ្នកប្រឈមមុខ។ ការវាយតម្លៃហានិភ័យ គឺជាដំណើរការដែលរួមមានៈ – កំណត់អត្តសញ្ញាណភាពងាយរងគ្រោះ ការគំរាមកំហែង និងហានិភ័យដែលអាចបង្កឱ្យមានការខូចខាតដល់អង្គភាព – ការប៉ាន់ប្រមាណប្រូបាប៊ីលីតេនៃហានិភ័យដែលត្រូវបានដឹង – ការកំណត់អាទិភាពសម្រាប់ធ្វើការកាត់បន្ថយភាពធ្ងន់ធ្ងរនៃហានិភ័យ និងលទ្ធភាពនៃការកើតឡើង ក្នុងការគ្រប់គ្រងហានិភ័យ ការវាយតម្លៃត្រូវធ្វើឡើងមុនដោយការបង្កើត បរិបទនៃហានិភ័យ (risk context) ហើយបន្តដោយការឆ្លើយតប និងតាមដានហានិភ័យទាំងនេះ។ បើគ្មានការវាយតម្លៃហានិភ័យ … Read More

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានធ្វើយុទ្ធនាការចុះរុះរើបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង និង/ឬ ឧបករណ៍ពង្រីកសេវា ( Booster/Repeater) ដើម្បីចៀសវៀងឆ្លងរំខាន និងពង្រឹងគុណភាពសេវាទូរសព្ទចល័តកាន់តែប្រសើរ នៅតាមបុរី។ 

ភ្នំពេញ៖ ដើម្បីចៀសវៀងការឆ្លងរំខាន ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពសេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានធ្វើយុទ្ធនាការចុះរុះរើ បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង និង/ឬ ឧបករណ៍ពង្រីកសេវា ( Booster/Repeater) ជាបន្តបន្ទាប់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក.ប.ទ. បានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយ៏ផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ ជាថ្មីម្តងទៀត ក.ប.ទ. សូមអំពាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាឈប់ប្រើប្រាស់និងដំឡើង Boosters/Repeaters នៅតាមផ្ទះ … Read More

តោះមកដឹងពីផ្លូវ អាចធ្វើដំណើរបាន ពេលបុណ្យអុំទូក ក្នុងរាជធានីភ្នំពេញ។​

ភ្នំពេញ៖ នាថ្ងៃទី២៤ វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណៈ អំពីការបញ្ជៀសចរាចរនៅតាមបណ្តាផ្លូវមួយចំនួន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖

ប្រទេសអៀរឡង់៖ ការតវ៉ាដោយហិង្សានៅទីក្រុងដាប្លីន បន្ទាប់ពីកុមារមួយចំនួន​រងរបួស​ក្នុងការវាយប្រហារដោយកាំបិត

បរទេស៖ នៅកណ្តាលទីក្រុង ដាប្លីន(Dublin) ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើង ប្រទេសអៀរឡង់ កាល​ពី​ល្ងាចថ្ងៃព្រហស្បតិ៍ ដោយរថយន្តជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញ និងនគរ​បាល​កុប​កម្ម​រង​ការ​វាយប្រហារ បន្ទាប់ពីក្មេងស្រីវ័យ៥ ឆ្នាំម្នាក់បាន​រងរបួសធ្ងន់​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំបិត​នៅ​ព្រឹក​ព្រលឹម ដែលបានមើលឃើញស្ត្រីម្នាក់ និងកុមារតូចៗពីរ​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​រ​ពេទ្យ​ផង​ដែរ។ នគរបាលបាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍ថា ពួកគេ​កំពុង​តាម​ដានការស៊ើបអង្កេតជាក់លាក់មួយហើយពេលនេះពុំបានស្វែងរកបុគ្គលផ្សេងទៀតទេ ក្រៅពីបុរសវ័យ៥០ឆ្នាំ ម្នាក់ត្រូវបានឃុំខ្លួន ជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ និងត្រូវបាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ផង​ដែរដោយសាររបួសធ្ងន់ ។ ​នៅ​ទីក្រុងដាប្លីន(Dublin) កុមារ​បីនាក់ ស្ថិតក្នុងចំណោមមនុស្ស ៥ នាក់ ដែល​រង​របួស​ក្នុង​ការវាយប្រហារដោយកាំបិត កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបង្កឱ្យមានកុបកម្មនៅកណ្តាលទីក្រុង ដែលនគរបាលនៅពុំទាន់បានច្រានចោលសកម្មភាពជំរុញណាមួយ ដែលរួមមានថាតើវាអាចទាក់ទង​នឹងភេរវកម្មដែរឬទេ។ ការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក ហើយអ្នកជំងឺ​បានណែនាំ​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅកាន់មន្ទីរពេទ្យសម្ភពក្បែរនោះ … Read More

ការចាប់ផ្តើមបទឈប់បាញ់ រយៈពេលបួនថ្ងៃនឹងនៅថ្ងៃសុក្រនេះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

បរទេស៖ អ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល ៤ ថ្ងៃនៅព្រឹកថ្ងៃសុក្រនេះ ដោយក្រុមដំបូងនៃចំណាប់ថ្នូរស្ត្រី និងកុមារចំនួន ១៣ នាក់ របស់អ៊ីស្រាអែល នឹងត្រូវបានដោះលែងនៅល្ងាចថ្ងៃដដែលនេះ បើតាមការលើកឡើងពីក្រុមអ្នកសម្រុះសម្រួលក្នុងប្រទេសកាតា ។ បណ្ដាមហាអំណាចពិភពលោកបានស្វាគមន៍យ៉ាងប្រុងប្រយ័ត្នចំពោះដំណឹងនេះ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្ត ដោយក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា មន្ទីរពេទ្យមួយក្នុងទីក្រុងហ្កាហ្សា ស្ថិតក្នុងចំណោមគោលដៅដែលត្រូវបានទម្លាក់គ្រាប់បែក ខណៈនៅសល់ប៉ុន្មានម៉ោងទៀតដល់ការចាប់ផ្តើមនៃការផ្អាកលើកដំបូងនៅក្នុងសង្គ្រាមដ៏ឃោរឃៅជិតប្រាំពីរសប្តាហ៍នេះ។ ភាគីទាំងពីរក៏បានផ្តល់សញ្ញាថាការផ្អាកនេះនឹងមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះមុនពេលការប្រយុទ្ធបន្តទៀត។ បទឈប់បាញ់នឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹក ម៉ោងក្នុងស្រុក ហើយពាក់ព័ន្ធនឹងបទឈប់បាញ់ដ៏ទូលំទូលាយមួយនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា យោងតាមក្រសួងការបរទេសរបស់ប្រទេសកាតាបាននិយាយ។ លោក ម៉ាជេត … Read More