ជើងហោះហើរត្រង់ ដំបូងមកពីអូស្ដ្រាលី មានភ្ញៀវជាង ២០០នាក់ នៅព្រលានយន្ដហោះ អន្តរជាតិសៀមរាបថ្មី
សៀមរាប៖ តាមរយៈជើងហោះហើរត្រង់ដ៏ធំមួយ ហើយក៏ជាលើកដំបូង ភ្ញៀវទេសចរអន្ដរជាតិជាង២០០នាក់ បានមកដល់ខេត្តសៀមរាប ដែលបានហោះចេញពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកានេះ។
ភ្ញៀវទេសចរទាំងនោះ មកតាមរយៈក្រុមហ៊ុនទេសចរណ៍ ហើយនឹងស្នាក់នៅខេត្តសៀមរាប រយៈពេល ៣ថ្ងៃ៕