ជាប់ក្នុងផ្លូវក្រោមដីរយៈពេល១៧ថ្ងៃ កម្មករឥណ្ឌាទាំង ៤១នាក់ ត្រូវបានជួយសង្គ្រោះជោគជ័យហើយ
ឥណ្ឌា ៖ ក្រុមអ្នកជួយសង្គ្រោះបាននាំមនុស្សទាំង ៤១ នាក់ចេញដោយសុវត្ថិភាព ពីផ្លវក្រោមដីតំបន់ភ្នំហិម៉ាល័យ ខណៈក្រុមកម្មករឥណ្ឌាទាំងនោះ ត្រូវបានស្វាគមន៍ដោយការអបអរសាទរ និងកម្រងផ្កាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដែលបណ្តាលពីការបាក់រលំ ជាទីពួកគេជាប់ខ្លួន បន្ទាប់ពីប្រតិបត្តិការវិស្វកម្មរយៈពេល ១៧ ថ្ងៃកន្លងមក ។ ក្រោមស្នាមញញឹមដ៏រីករាយបំផុត ក្រុមបុរសដែលត្រូវបានជួយសង្គ្រោះត្រូវបានស្វាគមន៍ជាវីរៈបុរស បន្ទាប់ពីត្រូវបានលូនចេញតាមបំពង់ដែកប្រវែង ៥៧ ម៉ែត្រ លើហ្វ្រង់ការដែលបំពាក់ដោយកង់ជាពិសេស ជាទីដែលពួកគេត្រូវបានស្វាគមន៍ដោយក្រុមមន្ត្រីរដ្ឋ មុនពេលឱបក្រុមគ្រួសាររបស់ពួកគេ ។ ហ្វូងមនុស្សនៅខាងក្រៅផ្លូវក្រោមដីបានត្រេកអរយ៉ាងខ្លាំង ខណៈព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា ពួកគេទាំងអស់បានចេញមកក្រៅដោយសុវត្ថិភាពពីផ្លូវក្រោមដី ដែលកំពុងសាងសង់ក្នុងតំបន់ភ្នំហិម៉ាល័យ នៃរដ្ឋ អ៊ុតរៈខណ្ឌ … Read More