ការជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្កាយរណប កូរ៉េខាងជើង នឹងត្រូវបានចាត់ទុកថា ជាការប្រកាសសង្គ្រាម។
បរទេស៖ នាថ្ងៃសៅរ៍ ទី២ ខែធ្នូ នេះ កូរ៉េខាងជើង បាននិយាយថា ខ្លួននឹងចាត់ទុកការជ្រៀតជ្រែកណាមួយ ក្នុងប្រតិបត្តិការផ្កាយរណបរបស់ខ្លួនថា ជាការប្រកាសសង្គ្រាម ហើយនឹងប្រមូលផ្តុំកម្លាំងទប់ស្កាត់សង្គ្រាមប្រសិនបើការវាយប្រហារណាមួយប្រឆាំងនឹងធនធានយុទ្ធសាស្ត្ររបស់ខ្លួន ជិតកើតមាន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅនឹងការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងលម្ហអាកាស ដោយការបំផ្លាញសមត្ថភាពផ្កាយរណបចារកម្មរបស់សហរដ្ឋអាមេរិក ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង ។ សូមបញ្ជាក់ថា កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនដោយជោគជ័យ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយបង្ហាញពីរូបថតនៃការដំឡើងមូលដ្ឋានយោធា នៅដីគោករបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកោះហ្គាមរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក … Read More