ក្រសួងយុត្តិធម៌ ៖ ការបង្កើតក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌

សេចក្តីសម្រេច របស់ ក្រសួងយុត្តិធម៌ លេខ៖ ៦២សសរ.កយ/២៣ ស្តីពីការបង្កើតក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖      

ប៉េកាំង៖ លោកខាងលិច ចាំថាឯករាជ្យភាពកោះ តៃវ៉ាន់ មានន័យថាសង្រ្គាម តែសន្តិភាពឈរលើគោលការណ៍ចិនតែមួយ

បរទេស៖  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុង របស់ចិនទាំងស្រុង។ លោកបានសង្កត់ធ្ងន់ថា គន្លឹះនៃស្ថិរភាពនិងសន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់ គឺ«គោលការណ៍ចិនតែមួយ» ។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន ជាទៀងទាត់កាលពីថ្ងៃចន្ទ មន្ត្រីរូបនេះបានអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna ថា “ភាពស្ងប់ស្ងាត់ និងស្ថិរភាព ត្រូវតែមាននៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយប្រាកដណាស់ថា ពិភពលោកមិនត្រូវការវិបត្តិថ្មីនោះទេ”  យោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៥ … Read More

ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបានជាង ៤ ៩០០លានដុល្លារ ត្រឹម១០ខែ ឆ្នាំ២០២៣។

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២០ ១៦០ ប៊ីលានរៀល (ប្រមាណជាង ៤៩០០លានដុល្លារ) ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ «គិតត្រឹមរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២០ ១៦០ ប៊ីលានរៀល ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ខណៈដែលការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបាន ២៦ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំដំបូងជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន ២៩ ក្នុងនោះមាន​ទាំងគណបក្សប្រជាជន​កម្ពុជា​ផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ប្រតិភូ​គណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២ នាក់។ គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ មានដូចជា៖ គណបក្ស ប្រជាជនកម្ពុជា គណបក្ស ខ្មែររួបរួមជាតិ  គណបក្ស ពន្លឺថ្មី គណបក្ស សញ្ញាតិកម្ពុជា គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ  គណបក្ស នគរប្រជាធិបតេយ្យ គណបក្ស រស្មីខេមរា គណបក្ស … Read More

អ៊ីស្រាអែល វាយប្រហារតាមច្រកអាកាសលើគោលដៅនៃទីតាំងរបស់ក្រុមហេសប៊ូឡា នៅប្រទេសលីបង់។

បរទេស ៖ កងទ័ពអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញការវាយប្រហារតាមច្រកអាកាស ដែលមានគោលដៅលើទីតាំងរបស់ក្រុមហេសប៊ូឡា គឺជាអ្វីមួយ ដែលពួកគេចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម កាលថ្ងៃម្សិលមិញ ។ យោធាអ៊ីស្រាអែលបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយល័ក្ខអក្សរ ការវាយប្រហារតាមច្រកអាកាសនេះ គឺដើម្បីឆ្លើយតបនឹងការបាញ់ចេញពីលីបង់ ដែលមានគោលដៅលើទីក្រុង Zar’It ស្ថិតនៅភាគខាងជើងអ៊ីស្រាអែល ។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់លើទីតាំង ឬកាលបរិច្ឆេតដែលវីដេអូមួយនេះ ថតបាននោះទេ ។ ស្របគ្នាផងដែរ ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល បានវាយលុកលើភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ និងបង្ករបួសដល់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងនៅតំបន់ជាច្រើនដែលអ៊ីស្រាអែល បានប្រាប់ប្រជាជនឱ្យស្វែងរកទីជម្រកបណ្ដោះអាសន្ន។ … Read More

ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា៖ មនុស្សយ៉ាងហោចណាស់ ៤៣នាក់ បានស្លាប់ដោយការវាយប្រហារបស់អ៊ីស្រាអែល។

ហ្កាហ្សា ៖ មន្ទីរពេទ្យនានា កំពុងដួលរលំដែលក្នុងនោះ មនុស្ស៤៣នាក់ បានស្លាប់តាំងពីព្រឹកថ្ងៃអង្គារបន្ទាប់ពីមានការវាយប្រហារបស់អ៊ីស្រាអែល ក្នុងក្រុងខានយូនីស បើតាមការលើកឡើងពីអ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា ។ លោក អាស្រាហ្វ អាល់ គូដ្រា (Ashraf al-Qudra) បានបន្ថែមថា មនុស្សជាច្រើននាក់ទៀត កំពុងស្ថិនៅក្រោមកម្ទេចថ្ម នៅឡើយឬកំពុងដេកនៅតាមផ្លូវ ។ លោកបានបន្តថា អ្នករបួសនិងអ្នកជំងឺគឺសម្រាកនៅលើឥដ្ឋ ។ ហើយសេវាសុខាភិបាលជួយសង្រ្គោះជីវិត ក្នុងមន្ទីរពេទ្យភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីបក៏មិនមានដែរ ។ ដូច្នេះ មន្ទីរពេទ្យនានា ក្នុងតំបន់ហ្កាហ្សាខាងត្បូង បានដួលរលំទាំងស្រុង ពោលគឺពួកគេមិនអាចដោះស្រាយជាមួយបរិមាណ … Read More

ហេតុការណ៍ផ្ទុះអាវុធនៅរដ្ឋ Manipur ប្រទេសឥណ្ឌា យុវជន ១៣នាក់ បានស្លាប់។

ឥណ្ឌា ៖ យុវជនយ៉ាងហោច ១៣នាក់ ត្រូវបានសម្លាប់ អំឡុងការផ្ទុះអាវុធរវាងជីវពលមិនស្គាល់ ២ក្រុមនៅរដ្ឋ Manipur ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ រយៈពេល ៧ខែក្រោយការប៉ះទង្គិចគ្នារបស់ក្រុមកុលសម្ព័ន្ធនៅរដ្ឋព្រំដែនមួយនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១៨០នាក់ ហើយសាកសពរបស់ពួកគេ ត្រូវបាននាំមកកាន់សាលតម្កល់សពរួចហើយ បើតាមការលើកឡើងពីក្រុមនគរបាលកាលពីថ្ងៃអង្គារកន្លងទៅនេះ ។ ស្ថិតនៅក្នុងស្រុក Tengnoupal ត្រូវបានរកឃើញសាកសពរបស់ពួកគេ ដែលមានរបួសដោយសារគ្រាប់កាំភ្លើង នៅក្នុងភូមិមួយកន្លែង ជាកន្លែងដែលក្រុមមន្រ្តីនិយាយថា មានហេតុការណ៍ផ្ទុះអាវុធកើតឡើង ។ មន្រ្តីនគរបាលជាន់ខ្ពស់មួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា គ្មានអាវុធណាមួយត្រូវបានរកឃើញនៅជិតសាកសពយុវជនទាំង ១៣នាក់នោះឡើយ … Read More

យោធាចិន៖ កប៉ាល់កងទ័ពជើងទឹកអាមេរិក ចូលបូរណភាពទឹកដី​ នៅសមុទ្រចិន ខាងត្បូង ដោយខុសច្បាប់។

ចិន៖ កប៉ាល់កងទ័ពជើងទឹក អាមេរិកមួយគ្រឿង បានចូលដែនទឹកដោយខុសច្បាប់នៅ Second Thomas Shoal ដែលជាដែនទឹកសមុទ្រចិន ខាងត្បូង ខណៈមានជម្លោះដែលថ្មីៗនេះ បានឃើញការប្រឈមមុខដាក់គ្នា ក្នុងដែនសមុទ្រជាច្រើន នេះយោងតាមយោធាចិនបានលើកឡើងកាលពីថ្ងៃចន្ទ ។ អ្នក​នាំ​ពាក្យ​សម្រាប់​ប្រតិបត្តិការ​ Southern Theater របស់​ប្រទេស​ចិន​បាន​និយាយ ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ «​អាមេរិក​បាន​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​» ដោយ​បន្ថែម​ថា អាមេរិក​បាន​រំខាន​សមុទ្រ​ចិន​ខាង​ត្បូង និង​រំលោភ​លើ​អធិបតេយ្យភាព​របស់​ចិន នេះយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹង … Read More

ជំនឿក្នុងការដាំដើមស្លឹកគ្រៃបញ្ច្រាស់គល់ដើម្បីដេញភ្លៀង។

ដោយសារប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម មានគេនិយាយរឿងបណ្តេញភ្លៀងច្រើនមិនថាវិធីជំនឿបុរាណដោយដាំស្លឹកគ្រៃបញ្ច្រាស់គល់ ឬក៏អ្នកមានបារមីបក់ផ្លិតផាត់ពពកកុំឲ្យភ្លៀងជាដើម។ ប៉ុន្តែនាវេលានេះខ្ញុំសូមនិយាយតែអំពីជំនឿដាំស្លឹកគ្រៃប៉ុណ្ណោះ។ តើជំនឿនេះមានតាំងពីពេលណាមក? ខ្ញុំមិនអាចរកបាននូវឯកសារបញ្ជាក់ប្រាប់ពីប្រភពពិតប្រាកដនៃជំនឿនេះបានទេ គ្រាន់តែដឹងតាមការប្រតិបត្តិតាមតៗគ្នាតាំងពីមួយជំនាន់មកមួយជំនាន់។ ជំនឿបែបនេះមិនមែនមានតែនៅក្នុងស្រុកខ្មែរនោះ គឺមានដូចគ្នាផងដែរនៅបណ្តាប្រទេសជិតខាងយើងដូចជាសៀម ឡាវ ឬក៏ពួកមន។ សូម្បីតែនៅខាងសៀម ក៏មិនមានប្រាប់ពិតប្រាកដថាមានកំណើតមកពីណាឲ្យពិតប្រាកដនោះដែរ ប៉ុន្តែខាងសៀមគេមាននិយាយក្បោះក្បាយជាងយើងអំពីរបៀបរបបនៃការប្រតិបត្តិនៃជំនឿនេះដែលខ្ញុំនឹងធ្វើការប្រែសម្រួល និងចែករំលែកជូន។ គោលបំណងនៃការធ្វើពិធីនេះ គោលបំណងសំខាន់ក្នុងការធ្វើពិធីនេះសំខាន់បំផុតគឺដើម្បីរារាំង ឬបញ្ចៀសភ្លៀងកុំឲ្យធ្លាក់មកក្នុងថ្ងៃ និងកន្លែងប្រារព្ធពិធីនានាដូចជាពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យទាននានា ពិធីសម្ពោធ ឬពិធីជប់លៀងនានាទេ។ ជាទូទៅនៅក្នុងពេលដែលរៀបចំនោះ នៅពេលឃើញមេឃខ្មៅចង់ភ្លៀង ម្ចាស់កម្មវិធីតែងតែភ័យព្រួយបារម្ភខ្លាចក្រែងពេលភ្លៀងទៅមិនមានភ្ញៀវអញ្ជើញមក ដូច្នេះហើយបានជាគេរៀបចំធ្វើពិធីនេះឡើង។ វិធីប្រតិបត្តិនៃពិធីដាំដើមស្លឹកគ្រៃ សម្រាប់នៅប្រទេសខ្មែរយើង គឺមិនប្រកាន់នោះទេ ម្ចាស់កម្មវិធី … Read More