ក្នុងព្រឹត្តិការណ៍“រំលឹកគុណអង្គរ” សិស្សានុសិស្ស ១២៥០នាក់ ហែក្បួនព្យុហយាត្រា។

សៀមរាប៖ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមជាមួយសិស្សានុសិស្សសរុប១២៥០នាក់ បានធ្វើព្យុហយាត្រាដង្ហែក្បួនជាលើកទី២ ក្នុងព្រឹត្តិការណ៍“រំលឹកគុណអង្គរ” ។ ព្យុហយាត្រានេះ បានចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន បន្សល់ទុកពីបុព្វបុរសខ្មែរឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ។ អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល តំណាង ឯកឧត្តម ហង់ ពៅ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតបោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមាជិកនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយសំឡេងឆ្នោតគាំទ្រ ចំនួន ១ ១៨៧ សំឡេង ដែលស្មើនឹង … Read More

ប្រមុខដឹកនាំអាមេរិក កំពុងជំរុញសភា អនុញ្ញាតឱ្យមានការលក់អាវុធ តម្លៃ ៥០០លានដុល្លារ ទៅអ៊ីស្រាអែល។

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក កំពុងជំរុញសមាជិកសភាឱ្យយល់ព្រម លើការលក់គ្រាប់រថក្រោះចំនួន ៤៥,០០០ គ្រាប់ទៅឱ្យអ៊ីស្រាអែល ដោយកត់សំគាល់ថា កិច្ចព្រមព្រៀងនេះកំពុងប្រឈមមុខនឹង ការត្រួតពិនិត្យចំពេល មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីជនស៊ីវិលនៅហ្គាហ្សា តាមការរាយការណ៍ទីភ្នាក់ងារព័ត៌មាន Reuters ។ មានតម្លៃជាង ៥០០ លានដុល្លារ ការលក់ដ៏មានសក្ដានុពលនឹងគ្រាប់ទំហំ ១២០ មីល្លីម៉ែត្ររបស់អ៊ីស្រាអែល ដែលត្រូវបានប្រើប្រាស់ដោយរថក្រោះប្រយុទ្ធដ៏សំខាន់ Merkava នេះបើយោងតាមប្រភពមិនបញ្ចេញឈ្មោះចំនួន ៤ បានប្រាប់សារព័ត៌មានកាលពីថ្ងៃសុក្រ នេះយោងតាមសារព័ត៌មាន … Read More

អាមេរិក រារាំងបទឈប់បាញ់ នៅហ្គាហ្សា។ 

អាមេរិក៖ សហរដ្ឋអាមេរិក បានបោះឆ្នោតគាំទ្រ ឯកតោភាគី ប្រឆាំងនឹង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានស្នើឡើង ដែលនឹងទាមទារបទឈប់បាញ់មនុស្សធម៌ នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចំពេលមានការកើនឡើងចំនួនជនស៊ីវិលនៅហ្គាហ្សា បើយោងតាមការចេញផ្សាយ របស់ RT ។

នៅខាងក្រៅកម្មវិធីរៃអង្គាស មូលនិធិរបស់លោកបៃដិន បាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ ប្រមូលផ្តុំគ្នា។

ប៉ាឡេស្ទីន៖ កងកម្លាំង បានប្រញាប់ប្រញាល់ និងរំកិលរបងលួស ដែលបានដំឡើង ដើម្បីបំបែកក្រុមបាតុករចេញពីបុរសខ្លាំងបំផុតរបស់ពិភពលោក ។ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនពី ១.២០០ ទៅ ១.៥០០នាក់ ដោយប្រឈមមុខនឹងរបាំង ដែលបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រនៅសួនច្បារ Holmby បានស្រែកកាន់តែខ្លាំងឡើង ដោយអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងបញ្ចប់ជំនួយហិរញ្ញវត្ថុ និងយោធារបស់សហរដ្ឋអាមេរិក ដល់អ៊ីស្រាអែល។ ពួកគេ បានចោទប្រកាន់ប្រធានាធិបតីបៃដិន និងអ្នកផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីរៃអង្គាសថវិកាដ៏ធំ តាមផ្លូវ ដោយគាំទ្រ «អំពើប្រល័យពូជសាសន៍»លើប៉ាឡេស្ទីន ហើយបានស្រែកប្រឆាំងនឹងអ៊ីស្រាអែល កងកម្លាំងការពារអ៊ីស្រាអែល និងនាយកដ្ឋានគរបាលទីក្រុងឡូសអេនជឺឡេស( Los Angeles)។ … Read More

ដើម្បីពង្រីកបណ្ដាញអ៊ីនធើរណិត Starlink SpaceX បាញ់បង្ហោះផ្កាយរណបថ្មីជាង 20 គ្រឿង។

នៅពេលបាញ់បង្ហោះផ្កាយរណប Starlink ចំនួន 23 គ្រឿង ឡើងទៅកាន់គន្លងតារាវិថី តាមរយៈរ៉ុក្កែត Falcon 9 ក្រុមហ៊ុនអាមេរិក SpaceX បានបោះជំហានដ៏សំខាន់មួយទៀត ។ ពីមជ្ឈមណ្ឌល Cape Canaveral Space Force Station នៅ Florida រ៉ុក្កែត Falcon 9 មួយគ្រឿង បាននាំយកផ្កាយរណប Starlink ចំនួន 23 គ្រឿង … Read More

អតីតប្រធានចារកម្មអារ៉ាប៊ីសាអ៊ូឌីតលើកឡើងថា បញ្ហាប៉ាឡេស្ទីន គឺសំខាន់ចំពោះកិច្ចព្រមព្រៀងអ៊ីស្រាអែលណាមួយ។

អារ៉ាប់៖ នៅពេលដែលសហរដ្ឋអាមេរិក ព្យាយាមធ្វើការលើការធ្វើឲ្យមានប្រក្រតីភាព ទំនាក់ទំនងរបស់ពួកគេឡើងវិញ អារ៉ាប៊ីសាអ៊ូឌីត កំពុងធ្វើដំណោះស្រាយចំពោះបញ្ហាប៉ាឡេស្ទីន ជាលក្ខខណ្ឌមួយសម្រាប់ការចូលរួមណាមួយជាមួយអ៊ីស្រាអែល ខណៈដែលសង្រ្គាម កំពុងរាលដាល នៅតំបន់ហ្កាហ្សា ក៏ដោយ។ នៅឯកិច្ចប្រជុំកំពូលមជ្ឈឹមបូព៌ា និងអាហ្វ្រិករបស់វិទ្យាស្ថាន Milken ព្រះអង្គម្ចាស់ Turki Al-Faisal បានមានព្រះបន្ទូល នៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi)កាលពីថ្ងៃសុក្រថា៖«បញ្ហាប៉ាឡេស្ទីន គឺនៅចំពោះមុខ ហើយត្រូវតែដោះស្រាយ ជាអាទិភាពនៃការចូលរួមរបស់អារ៉ាប៊ីសាអ៊ូឌីត លើកម្រិតដែលត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំនេះ គឺជិតចូលមកដល់ហើយ»។ មុនពេលជម្លោះផ្ទុះឡើងកាលពីពីរខែមុន ព្រះអង្គម្ចាស់ Mohammed … Read More

អញ្ជើញបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន។ 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នាព្រឹក ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលសន្និបាតនេះ មានរយៈពេល២ ថ្ងៃ គឺថ្ងៃទី ៩-១០ ខែធ្នូ … Read More

នៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន កុមារចូលមន្ទីរពេទ្យច្រើន ពេលដែលកម្រិតខ្យល់កខ្វក់កើនឡើង។ 

ប៉ាគីស្ថាន៖ នាទីក្រុង Lahore ក្នុងបន្ទប់សង្រ្គោះបន្ទាន់ផ្នែកកុមារ ប្រទេសប៉ាគីស្ថាន ក្មេងៗពិបាកដង្ហើមខ្លាំង ឪពុកម្តាយកាន់ឧបករណ៍ស្ពង់ច្រមុះដាក់មុខកូនៗ ដើម្បីបញ្ឈប់ការស្ទះដង្ហើមរបស់ពួកគេ ខណៈដែលក្មេងៗជាច្រើនទៀត ឈររង់ចាំទទួលការព្យាយាល ។ ប្រជាពលរដ្ឋ ១១លាននាក់ បានធ្វើឈ្លក់ផ្សែងអ័ព្ទពុល នៅក្នុងទីក្រុងមានមនុស្សច្រើនបំផុតលំដាប់ទី ២របស់ប៉ាគីស្ថានមួយនេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ស្របពេលដែលអ័ព្ទដ៏ក្រាស់ឃ្មឹកបាំងបិទព្រះអាទិត្យ ហើយនិងគ្របដណ្តប់ដងផ្លូវនៅពេលយប់ ។ អំឡុងរដូវត្រជាក់ កាន់តែធ្ងន់ធ្ងរខ្លាំងចំពោះបញ្ហាខ្យល់កខ្វក់ ពេលដែលសីតុណ្ហភាពធ្លាក់ចុះបានការពារស្រទាបខ្យល់ក្តៅ ធ្វើឲ្យទាក់ធូលី និងបង្កើនកម្រិតខ្យល់កខ្វក់ ។ មិនខុសប្លែកគ្នាពីប្រទេសប៉ាគីស្ថានប៉ុន្មាននោះទេ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ក៏បាននាំគ្នាត្អូញត្អែពីការកើនឡើងខ្យល់កខ្វក់នោះដែរ ខណៈដែលសាលារៀនត្រូវបានផ្អាកការសិក្សាបណ្តោះអាសន្ន … Read More