អតីតប្រធានចារកម្មអារ៉ាប៊ីសាអ៊ូឌីតលើកឡើងថា បញ្ហាប៉ាឡេស្ទីន គឺសំខាន់ចំពោះកិច្ចព្រមព្រៀងអ៊ីស្រាអែលណាមួយ។

អារ៉ាប់៖ នៅពេលដែលសហរដ្ឋអាមេរិក ព្យាយាមធ្វើការលើការធ្វើឲ្យមានប្រក្រតីភាព ទំនាក់ទំនងរបស់ពួកគេឡើងវិញ អារ៉ាប៊ីសាអ៊ូឌីត កំពុងធ្វើដំណោះស្រាយចំពោះបញ្ហាប៉ាឡេស្ទីន ជាលក្ខខណ្ឌមួយសម្រាប់ការចូលរួមណាមួយជាមួយអ៊ីស្រាអែល ខណៈដែលសង្រ្គាម កំពុងរាលដាល នៅតំបន់ហ្កាហ្សា ក៏ដោយ។

នៅឯកិច្ចប្រជុំកំពូលមជ្ឈឹមបូព៌ា និងអាហ្វ្រិករបស់វិទ្យាស្ថាន Milken ព្រះអង្គម្ចាស់ Turki Al-Faisal បានមានព្រះបន្ទូល នៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi)កាលពីថ្ងៃសុក្រថា៖«បញ្ហាប៉ាឡេស្ទីន គឺនៅចំពោះមុខ ហើយត្រូវតែដោះស្រាយ ជាអាទិភាពនៃការចូលរួមរបស់អារ៉ាប៊ីសាអ៊ូឌីត លើកម្រិតដែលត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំនេះ គឺជិតចូលមកដល់ហើយ»។

មុនពេលជម្លោះផ្ទុះឡើងកាលពីពីរខែមុន ព្រះអង្គម្ចាស់ Mohammed bin Salman បានមានព្រះបន្ទូលថា រាជាណាចក្រនេះ កាន់តែខិតជិត«”ជារៀងរាល់ថ្ងៃ» ទៅនឹងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល ទោះបីជាព្រះអង្គ បានពណ៌នាបញ្ហាប៉ាឡេស្ទីនថា «មានសារៈសំខាន់ខ្លាំងណាស់»ក្តី ។ យ៉ាងណាជំហរគូសបញ្ជាក់ ពីរបៀបសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកែប្រែគំនិតផ្នែកទូតសម្រាប់អារ៉ាប៊ីសាអ៊ូឌីត ។

ប៉ុន្តែការពិភាក្សា បានផ្អាក ចាប់តាំងពីការសងសឹករបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ។ ការផ្លាស់ប្តូរនៃមនោសញ្ចេតនា បានបង្អាក់សន្ទុះនៃសន្ធិសញ្ញាសន្តិភាពជាបន្តបន្ទាប់ជាមួយអ៊ីស្រាអែល ដែលបានចុះហត្ថលេខាដោយប្រទេសអារ៉ាប់មួយចំនួន ក្នុងឆ្នាំ២០២០ និងសម្របសម្រួលដោយសហរដ្ឋអាមេរិក៕