អាមេរិក រារាំងបទឈប់បាញ់ នៅហ្គាហ្សា។ 

អាមេរិក៖ សហរដ្ឋអាមេរិក បានបោះឆ្នោតគាំទ្រ ឯកតោភាគី ប្រឆាំងនឹង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានស្នើឡើង ដែលនឹងទាមទារបទឈប់បាញ់មនុស្សធម៌ នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចំពេលមានការកើនឡើងចំនួនជនស៊ីវិលនៅហ្គាហ្សា បើយោងតាមការចេញផ្សាយ របស់ RT ។

ប្រភពដដែល បានសរសេរថា កាលពីថ្ងៃសុក្រនៅទីក្រុងញូវយ៉ក រដ្ឋជាសមាជិកចំនួន១៣បានបោះឆ្នោតគាំទ្រ ដំណោះស្រាយនេះ ដែលត្រូវបានដាក់ចេញដោយប្រទេសអារ៉ាប់រួម ដែលក្នុងនោះសូម្បី តែចក្រភពអង់គ្លេស ក៏បានគាំទ្រលើដំណោះស្រាយនេះដែរ ដោយទុកឱ្យទីក្រុងវ៉ាស៊ីនតោន ឯកោខាងការទូត ក្នុងការរារាំងវិធានការនេះ។

ចំពោះការបោះឆ្នោតកាលពីថ្ងៃសុក្រ ស្វែងរកការទុកចិត្ត បានកើតឡើងបន្ទាប់ពី អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងអំពីមាត្រា៩៩ ដែលជាបទប្បញ្ញត្តិដែលកម្រ ប្រើក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីព្រមានក្រុមប្រឹក្សាសន្តិសុខ អំពីបញ្ហាមហន្តរាយ មនុស្សធម៌ ដែលនឹងកើតឡើង នៅហ្គាហ្សា។

លោកបាននិយាយទៀតថា ដោយសង្គ្រាមបានអូសបន្លាយ អស់រយៈពេលពីរខែហើយ គិតមកទល់ពេលនេះ សំណាញ់ជំនួយមនុស្សធម៌ នៅហ្គាហ្សាប្រឈមនឹង ហានិភ័យធ្ងន់ធ្ងរ នៃការដួលរលំជាមិនខាន៕