នៅខាងក្រៅកម្មវិធីរៃអង្គាស មូលនិធិរបស់លោកបៃដិន បាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ ប្រមូលផ្តុំគ្នា។
ប៉ាឡេស្ទីន៖ កងកម្លាំង បានប្រញាប់ប្រញាល់ និងរំកិលរបងលួស ដែលបានដំឡើង ដើម្បីបំបែកក្រុមបាតុករចេញពីបុរសខ្លាំងបំផុតរបស់ពិភពលោក ។
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនពី ១.២០០ ទៅ ១.៥០០នាក់ ដោយប្រឈមមុខនឹងរបាំង ដែលបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រនៅសួនច្បារ Holmby បានស្រែកកាន់តែខ្លាំងឡើង ដោយអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងបញ្ចប់ជំនួយហិរញ្ញវត្ថុ និងយោធារបស់សហរដ្ឋអាមេរិក ដល់អ៊ីស្រាអែល។
ពួកគេ បានចោទប្រកាន់ប្រធានាធិបតីបៃដិន និងអ្នកផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីរៃអង្គាសថវិកាដ៏ធំ តាមផ្លូវ ដោយគាំទ្រ «អំពើប្រល័យពូជសាសន៍»លើប៉ាឡេស្ទីន ហើយបានស្រែកប្រឆាំងនឹងអ៊ីស្រាអែល កងកម្លាំងការពារអ៊ីស្រាអែល និងនាយកដ្ឋានគរបាលទីក្រុងឡូសអេនជឺឡេស( Los Angeles)។