កសិករ បើកត្រាក់ទ័រ ១.៧០០គ្រឿង មកពីទូទាំងប្រទេសអាល្លឺម៉ង់ចូលក្រុងប៊ែរឡាំង តវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល។

អាល្លឺម៉ង់៖ កសិករ បានបើកត្រាក់ទ័រមកពីទូទាំងប្រទេសអាល្លឺម៉ង់ ចូលក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទ ដោយតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការឧបត្ថម្ភធនប្រេងម៉ាស៊ូត និងការបន្ធូរបន្ថយពន្ធសម្រាប់យានយន្តកសិកម្ម ។ ថ្មីៗនេះ ទីក្រុងប៊ែកឡាំងបានប្រកាសពីវិធានការរឹតត្បិតសម្រាប់ឆ្នាំ ២០២៤ ដើម្បីទប់ទល់នឹងឱនភាពថវិការាប់ពាន់លានដុល្លារ។ កសិករដែលមានការខឹងសម្បារ គឺបានបិទផ្លូវមួយនៅជិតរូប Brandenburg Gate ដ៏ល្បីល្បាញ ដោយកាន់បដាដែលសរសេរថា “នយោបាយរបស់អ្នកគឺជាការប្រកាសសង្រ្គាមប្រឆាំងនឹងកសិករ” និង ពាក្យ “គ្រប់គ្រាន់គឺគ្រប់គ្រាន់!” ដោយ ក្រុមអ្នកតវ៉ាបារម្ភថា ការកាត់បន្ថយថវិកាដែលបានគ្រោងទុក គឺនឹងធ្វើឱ្យវិស័យកសិកម្មរបស់ប្រទេសអាល្លឺម៉ង់ជិត ១ ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ១,១ … Read More

អាល្លឺម៉ង់៖ ទ្រព្យសម្បត្តិរុស្ស៊ី ៨០០លានដុល្លារ អាល្លឺម៉ង់ គ្រោងរឹបអូស។

អាល្លឺម៉ង់៖ ការប្រកាសពីផែនការរឹបអូសទ្រព្យសម្បត្តិជិត ៨០០ លានដុល្លារពីគណនីធនាគាររុស្ស៊ី ដោយសារតែការរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប បើតាមការលើឡើងពីមន្ត្រីអាល្លឺម៉ង់ ។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈសហព័ន្ធនៅទីក្រុង Karlsruhe បានផ្តួចផ្តើម “ដំណើរការរឹបអូសដោយឯករាជ្យ” , នេះបើយោងតាមគេហទំព័រផ្លូវការរបស់ខ្លួន បើយោងតាមសារព័ត៌មាន RT ចេញផ្សាយបឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “ជាផ្នែកមួយនៃនីតិវិធីនេះ សមតុល្យគណនីរបស់គ្រឹះស្ថានហិរញ្ញវត្ថុរុស្ស៊ីនៅធនាគារមួយក្នុងទីក្រុង Frankfurt am Main ដែលមានទឹកប្រាក់ជាង ៧២០ លានអឺរ៉ូ (៧៨៨ លានដុល្លារ) … Read More

តោះមកសិក្សារូបកាយមនុស្ស ដើម្បីជាចំណេះដឹងបន្ថែម។

1: ចំនួនឆ្អឹង: 206 2: ការរាប់សាច់ដុំ: 639 3: ចំនួននៃតម្រងនោម : 2 4: ចំនួនធ្មេញទឹកដោះគោ: 20 5: ចំនួនឆ្អឹងជំនីរ 24 (12 គូ) 6: បន្ទប់បេះដូងលេខ:4. ការទិញទិន្នន័យ 7: ឬសដូងបាតធំបំផុត: aorty 8: សម្ពាធឈាមធម្មតា: 120/80 mmhg 9: ឈាម … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាតួអង្គដ៏សំខាន់និងមានប្រសិទ្ធភាព ដើម្បីពង្រឹងកិច្ចការមូលដ្ឋាន ឱ្យមានភាពរឹងមាំ និងមានស្វ័យភាព។

វីដេអូរ៖

គម្រោងសាងសង់ស្ថានីយ៍រថភ្លើងលើអាកាស (ភីភីអេសធី) នឹងរថភ្លើងក្រោមដី (មេត្រូ) ក្នុងរាជធានីភ្នំពេញ។

កម្ពុជា៖ គម្រោងសាងសង់ស្ថានីយ៍រថភ្លើងលើអាកាស (ភីភីអេសធី) នឹងរថភ្លើងក្រោមដី (មេត្រូ) ក្នុងរាជធានីភ្នំពេញ ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ1,000លានដុល្លារ។ នេះបើយោងតាមអនុក្រឹត្យលេខ១៧៨សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ ការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ដើម្បីជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាល ដើម្បីជាការរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ ទីក្រុង និង កាត់បន្ថយចរាចរណ៍ ដែលកំពុងតែមមាញឹកខ្លាំងនៅក្នុងទីក្រុងភ្នំពេញ។  

ប្រមុខដឹកនាំអៀរឡង់៖ អ៊ុយក្រែន នឹងមិនអាចចូលរួមប្លុកអឺរ៉ុប ឆាប់ពេកនោះទេ ។

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអៀរឡង់ លោក Leo Varadkar បាននិយាយនៅក្នុងបទសម្ភាសមួយ ជាមួយក្រុមអ្នកផលិតវិដេអូរុស្ស៊ី Vovan និង Lexus ដែលបានបង្ហោះកាលពីថ្ងៃអង្គារថា អ៊ុយក្រែនក្លាយជាសមាជិកពេញសិទ្ធិ របស់សហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះគឺ មិនទំនងជានឹងអាចទៅរួចនោះឡើយ ។ គួរឲ្យដឹងដែរថាការអត្ថាធិប្បាយ របស់លោកបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអឺរ៉ុប បានសម្រេចចិត្តកាលពីសប្តាហ៍មុន ដើម្បីបើកកិច្ចពិភាក្សាការ ចូលជាសមាជិកជាមួយអ៊ុយក្រែន បើទោះបីជាមានការប្រឆាំងពីប្រទេស សមាជិកមួយចំនួនដូចជាហុងគ្រី និងស្លូវ៉ាគី ដែលបានប្រកែកថាក្រុងកៀវ នៅមិនទាន់ត្រៀមខ្លួនដើម្បីបើកការចរចា ក៏ដោយ៕

ប្រមុខការពារជាតិរុស្ស៊ី៖ កងកម្លាំងយោធាណាតូ ចូលរួមពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងអ៊ុយក្រែន។

បរទេស៖ លោក Sergey Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានអះអាងថា ប្រទេសសមាជិកណាតូជាច្រើន កំពុងចាក់ឬសចាក់គល់នៅលើដី ក្នុងដែនជម្លោះរវាងអ៊ុយក្រែននិងរុស្សីហើយ យោងតាមការចេញផ្សាយរបស់ RT ។ លោករដ្ឋមន្ត្រីរូបនេះបានចោទប្រកាន់ថា បុគ្គលិកយោធាលោកខាងលិច កំពុងប្រតិបត្តិការប្រព័ន្ធសព្វាវុធមួយចំនួន ហើយផ្កាយរណបរបស់ប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិករាប់រយ កំពុងផ្តល់ទិន្នន័យឃ្លាំមើលដល់ទីក្រុងគៀវ។ នៅក្នុងកិច្ចប្រជុំ មន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃអង្គារ ជាទីដែលលោកប្រធានាធិបតី Vladimir Putin មានវត្តមានផងដែរនោះ លោក Shoigu បានថ្លែងថា សមាជិកនៃអង្គការណាតូ កំពុងប្រតិបត្តិការដោយផ្ទាល់ ប្រព័ន្ធការពារដែនអាកាស … Read More

លោកប្រមុខដឹកនាំ Zelenskiy ជឿជាក់ថាសហរដ្ឋអាមេរិក នឹងមិនក្បត់អ៊ុយក្រែន ជុំវិញជំនួយហិរញ្ញវត្ថុនោះទេ។

អ៊ុយក្រែន៖ លោក វ៉្លូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូថា លោកមានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងមិន «ក្បត់» ប្រទេសអ៊ុយក្រែន ដោយការពន្យារពេលមូលនិធិដ៏សំខាន់ក្នុងសម័យសង្គ្រាម ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីឡើយ។ សេតវិមានបានព្រមានថាជំនួយនឹងអស់នៅចុងឆ្នាំ ប្រសិនបើមិនបន្តជំនួយសម្រាប់អ៊ុយក្រែន ហើយត្រូវបានពន្យារដោយគណបក្សសាធារណរដ្ឋ នៅក្នុងសភាសហរដ្ឋអាមេរិក ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅទីក្រុងគីវ លោក Zelenskiy បាននិយាយ ថា «យើងកំពុងធ្វើការយ៉ាងមមាញឹកលើបញ្ហានេះ ហើយខ្ញុំប្រាកដថាសហរដ្ឋអាមេរិកនឹងមិនក្បត់យើងទេ ហើយអ្វីដែលយើងបានព្រមព្រៀងគ្នានៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានសម្រេចទាំងស្រុង»។ … Read More

ប្រធាន ICRC លើកឡើងថា សង្គ្រាមនៅតំបន់ហ្កាហ្សាគឺជា «ការបរាជ័យផ្នែកសីលធម៌» របស់ពិភពលោក។

ហ្សឺណែវ៖ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) កាលពីថ្ងៃម្សិលមិញ បានចាត់ទុកជម្លោះនៅតំបន់ ហ្កាហ្សាថាជា «ការបរាជ័យផ្នែកសីលធម៌» របស់សហគមន៍អន្តរជាតិ ហើយបានជំរុញឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។ លោកស្រី Mirjana Spoljaric ប្រធាន ICRC បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ បន្ទាប់ពីការធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប និងអ៊ីស្រាអែលថា៖«ខ្ញុំបាននិយាយអំពីការបរាជ័យផ្នែកសីលធម៌ ពីព្រោះរាល់ថ្ងៃនេះ នៅតែបន្ត គឺមួយថ្ងៃទៀតហើយ ដែលសហគមន៍អន្តរជាតិ មិនអាចបង្ហាញឲ្យឃើញ ពីសមត្ថភាពនៃការបញ្ចប់ការរងទុក្ខកម្រិតខ្ពស់បែបនេះ ហើយវានឹងជះឥទ្ធិពលដល់មនុស្សជំនាន់ក្រោយ មិនត្រឹមតែនៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ»។ លោកស្រីបានបន្តថា៖«វាការចាំបាច់ត្រូវមានកិច្ចព្រមព្រៀងដោយភាគីទាំងពីរ … Read More