គម្រោងសាងសង់ស្ថានីយ៍រថភ្លើងលើអាកាស (ភីភីអេសធី) នឹងរថភ្លើងក្រោមដី (មេត្រូ) ក្នុងរាជធានីភ្នំពេញ។

កម្ពុជា៖ គម្រោងសាងសង់ស្ថានីយ៍រថភ្លើងលើអាកាស (ភីភីអេសធី) នឹងរថភ្លើងក្រោមដី (មេត្រូ) ក្នុងរាជធានីភ្នំពេញ ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ1,000លានដុល្លារ។ នេះបើយោងតាមអនុក្រឹត្យលេខ១៧៨សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

ការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ដើម្បីជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាល ដើម្បីជាការរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ ទីក្រុង និង កាត់បន្ថយចរាចរណ៍ ដែលកំពុងតែមមាញឹកខ្លាំងនៅក្នុងទីក្រុងភ្នំពេញ។