ប្រមុខដឹកនាំអៀរឡង់៖ អ៊ុយក្រែន នឹងមិនអាចចូលរួមប្លុកអឺរ៉ុប ឆាប់ពេកនោះទេ ។

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអៀរឡង់ លោក Leo Varadkar បាននិយាយនៅក្នុងបទសម្ភាសមួយ ជាមួយក្រុមអ្នកផលិតវិដេអូរុស្ស៊ី Vovan និង Lexus ដែលបានបង្ហោះកាលពីថ្ងៃអង្គារថា អ៊ុយក្រែនក្លាយជាសមាជិកពេញសិទ្ធិ របស់សហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះគឺ មិនទំនងជានឹងអាចទៅរួចនោះឡើយ ។

គួរឲ្យដឹងដែរថាការអត្ថាធិប្បាយ របស់លោកបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអឺរ៉ុប បានសម្រេចចិត្តកាលពីសប្តាហ៍មុន ដើម្បីបើកកិច្ចពិភាក្សាការ ចូលជាសមាជិកជាមួយអ៊ុយក្រែន បើទោះបីជាមានការប្រឆាំងពីប្រទេស សមាជិកមួយចំនួនដូចជាហុងគ្រី និងស្លូវ៉ាគី ដែលបានប្រកែកថាក្រុងកៀវ នៅមិនទាន់ត្រៀមខ្លួនដើម្បីបើកការចរចា ក៏ដោយ៕