ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអភិបាលថ្មីនៃខណ្ឌមានជ័យ ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ពិសេស ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន។

  ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញដល់អភិបាលថ្មីនៃខណ្ឌមានជ័យ ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេស ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន។ ឯកឧត្តម ឃួង ស្រេង បានធ្វើជំរុញខាងលើខណៈ បានចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសលោក សេង គន្ធ ឱ្យចូលកាន់តំណែងជាអភិបាលថ្មីនៃគណៈអភិបាលខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នៅសាលាខណ្ឌមានជ័យ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងការកោតសរសើរចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមកបានយ៉ាងល្អ។ … Read More

Deadline ថ្មី SEC បានដាក់សម្រាប់ក្រុមហ៊ុន ដែលស្នើរបើក spot Bitcoin ETF SEC បានដាក់ Deadline ថ្មី លើកនេះគឺថ្ងៃទី30 ខែធ្នូ បើសិនជាក្រុមហ៊ុនណាមិនបានបំពេញគ្រប់លក្ខខណ្ឌរបស់ SEC មុនថ្ងៃ Deadline ទេពួកគេអាចនឹងមិនទទួលបានការអនុញ្ញាត្តិឲ្យបើកពី SEC នៅដើមឆ្នាំក្រោយ ហើយត្រូវរងចាំពេលក្រោយទៀត ។

កាលពីថ្ងៃទី22 កន្លងមកនេះ SEC បានណាត់ជួបអ្នកតំណាងរបស់ក្រុមហ៊ុន ដែលដាក់សំណើរសុំបើក Spot BTC ETF តិចបំផុតចំនួន 7 ដែលរំពឹងទុកថានឹងអាចបើក spot BTC ETF នៅឆ្នាំក្រោយដោយក្នុងរួមមានក្រុមហ៊ុន BlackRock, Grayscale, Ark Investments និង 21 Shares ផងដែរ ។ SEC បានប្រាប់អ្នកតំណាង ដែលបានបកប្រជុំថាក្រុមហ៊ុនណា ដែលអាចបំពេញគ្រប់លក្ខខណ្ឌរបស់ SEC ខ្លួននឹងដាក់ចូលក្នុងបញ្ជីផ្តល់សិទ្ធិអោយបើកមុនគេនៅដើមឆ្នាំនេះ … Read More

ការបោះបង់រដ្ឋាភិបាលហ្កាហ្សា ដើម្បីបទឈប់បាញ់អចិន្ត្រៃយ៍ ត្រូវបានក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ច្រានចោល។

បរទេស៖ ក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ដែលជាសម្ព័ន្ធមិត្ត បានបដិសេធសំណើរបស់អេហ្ស៊ីប ដែលថាឲ្យពួកគេលះបង់អំណាចនៅតំបន់ហ្កាហ្សាស្ទ្រីប ជាថ្នូរនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ នេះតាមប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ។ លោក អ៊ីសហ្សាត អាល់រ៉ីស៊ីក (Izzat al-Rishq) សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបានបន្ថែមថា «មិនអាចមានការចរចារនោះទេ បើគ្មានការបញ្ឈប់ទាំងស្រុងនៃការឈ្លានពាន»។ មន្ត្រីពីររូបមកពីក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ក្រោយមកបានបដិសេធដាច់ដោយឡែកពីគ្នានូវអ្វីដែលប្រភពអេហ្ស៊ីបនោះបាននិយាយអំពីការចរចា។ ទាំងក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ដែលបាននិងកំពុងពិភាក្សាដាច់ដោយឡែកជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីបនៅទីក្រុងគែរ បានច្រានចោលការផ្តល់សម្បទានណាមួយ លើសពីលទ្ធភាពនៃការដោះលែងចំណាប់ថ្នូរបន្ថែមទៀតដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី០៧ ខែតុលា យោងតាមប្រភពអេហ្ស៊ីបនោះបានលើកឡើង … Read More

ប្រមុខដឹកនាំអ៊ីស្រាអែល ប្ដេជ្ញាប្រយុទ្ធមិនដកដៃ ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស ទោះអ្នកស្លាប់នៅហ្កាហ្សាកើនឡើង។

បរទេស៖ លោក បេន ចាមីនណេតានយ៉ាហ៊ូ(Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ខណៈពលរដ្ឋប៉ាឡេស្ទីនកាន់ទុក្ខមនុស្សជាង ១០០ នាក់ ដែលមន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា បានស្លាប់ ទាំងពាក់កណ្ដាលអាធ្រាត្រ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ នៅភាគខាងជើងតំបន់ ហ្កាហ្សា ស្ទ្រីប លោក Netanyahu បានទៅសួរសុខទុក្ខកងទ័ពអ៊ីស្រាអែល ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរាត្រីដ៏វិនាសកម្មបំផុតមួយ របស់តំបន់រងការឡោមព័ទ្ធមួយនេះ ក្នុងការប្រយុទ្ធគ្នារយៈពេល១១ សប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ការសងសឹកប្រឆាំងនឹងក្រុមហាម៉ាស សម្រាប់ការវាយលុកឆ្លងព្រំដែនដ៏សាហាវរបស់ខ្លួន … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសបណ្ដេញពីក្របខ័ណ្ឌ ប្រសិនមន្រ្តីក្រសួងមហាផ្ទៃរូបណាបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបន្តបើករត់ដោយមិនចូលសារភាព!

ខេត្តព្រះសីហនុ៖ ពីវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ ប្រារព្ធនៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទស បានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា «ចំពោះអ្នកដែលបុករត់។ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ … Read More

និយ័តករមូលបត្រកម្ពុជា ៖ វគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ

សេចក្តីជូនដំណឹង របស់ និយ័តករមូលបត្រកម្ពុជា លេខ ០៤៦/២៣/ន.ម.ក./គ.ណ.ន ស្តីពី ការអនុម័តដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ណែនាំ “វគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ”ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

វិធានការចំនួនបីកំណត់ដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មរបស់វិស័យឯកជន។

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងយុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយ ២០២៤-២០២៨ បានដាក់ចេញវិធានការសម្រួលពាណិជ្ជកម្មសម្រាប់វិស័យឯកជនចំនួន៣កញ្ចប់ ដែលគ្របដណ្តប់លើ ៣ផ្នែកសំខាន់ៗ ដូចជា៖ ១-ការកាត់បន្ថយថ្លៃសេវាសាធារណៈ ២-ការគ្រប់គ្រងការនាំចូលនិងគាំពារសុខភាពសាធារណៈ ៣-ការធ្វើឌីជីថលនីយកម្មនីតិវិធីគយនិងការសម្រួលពាណិជ្ជកម្ម។ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម នៅក្នុងពិធីបិទវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នៅព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា វិធានការទាំងអស់ខាងលនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជនសំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ បន្ថែមពីនេះ … Read More

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សម្តេចធិបតី មានប្រសាសន៍សំខាន់ៗ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មាននូវប្រសាសន៍សំខាន់ៗដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើគ្មានទិន្នន័យ វាហាក់បីដូចជាស្ថិតនៅចំណុចមួយ ដែលវង្វេងវង្វាន់។ សូម្បីតែគេលើកកូនស្រីគេឱ្យយើង ក៏គេត្រូវដឹងអំពីទិន្នន័យច្បាស់លាស់ពីកូនប្រុសនោះដែរ។ ដូច្នេះទិន្នន័យនេះសំខាន់ណាស់សម្រាប់ការកំណត់ទិសដៅស្ថានភាព និងទិសដៅគោលនយោបាយសម្រាប់ពេលអនាគត។ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំ គឺនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ គោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី៖ ទី១ សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន … Read More