ព្រះរាជក្រម៖ ក្រមនីតិវិធីរដ្ឋប្បវេណី

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០៧០៦/០២១ ស្តីពីក្រមនីតិវិធីរដ្ឋប្បវេណី ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៦ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រម៖ ក្រមរដ្ឋប្បវេណី។

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/១២០៧/០៣០ ហត្ថលេខា និងព្រះរាជលញ្ឆករ ដោយប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ស្តីពី ក្រមរដ្ឋប្បវេណី ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អវកាសយាន SLIM ជប៉ុន ហោះចូលដល់គន្លងតារាវិថីព្រះចន្ទ។

បន្ទាប់ពី សូវៀត សហរដ្ឋអាមេរិក ចិន និងឥណ្ឌា យានអវកាស SLIM នឹងត្រៀមខ្លួនចុះចតលើផ្ទៃរបស់ព្រះចន្ទនៅក្នុងខែមករា ឆ្នាំ 2024 ដែលអាចនាំឱ្យជប៉ុនក្លាយជាប្រទេសទីប្រាំធ្វើបានដូច្នេះ ។ យានចុះចតលើឋានព្រះចន្ទដោយស្វ័យប្រវត្តិ SLIM របស់ជប៉ុន បានហោះដល់គន្លងតារាវិថីព្រះចន្ទកាលពីថ្ងៃទី 25 ធ្នូ 2023 ដូចការគ្រោងទុក។ នេះបើតាមទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន (ចាសា – JAXA)។ SLIM ឆ្ពោះចូលដល់គន្លងតារាវិថីព្រះចន្ទ កាលពីវេលាម៉ោង១៣ និង៥៥នាទី ថ្ងៃទី២៥ ខែធ្នូ … Read More

នៅភាគឦសានទីក្រុងប៉ារីស នគរបាលបារាំងបានចាប់ខ្លួនបុរសម្នាក់ ក្រោយរកឃើញសាកសពមនុស្ស ៥នាក់ក្នុងផ្ទះល្វែង។

បារាំង៖ ស្ថិតនៅតំបន់ភាគឦសានទីក្រុងប៉ារីស ប្រទេសបារាំង ការស៊ើបអង្កេតឃាតកម្ម ត្រូវបានធ្វើឡើង ក្រោយសាកសពមនុស្ស ៥នាក់ បានរកឃើញនៅក្នុងផ្ទះល្វែងមួយខ្នង ។ ក្រុមរដ្ឋអាជ្ញាបារាំង និយាយថា ជនរងគ្រោះ គឺជាស្រ្តីម្នាក់ និងកូន ៤នាក់របស់គាត់ ដែលមានអាយុ ចាប់ពី ៩ខែរហូតដល់ ១០ឆ្នាំ ។ នៅទីក្រុង Meaux ស្ថិតនៅចម្ងាយប្រហែល ៤០គ.ម ពីរដ្ឋធានីប្រទេសប្រទេសបារាំងមួយនេះ សាកសពរបស់ពួកគេ ត្រូវបានរកឃើញកាលពីយប់ថ្ងៃចន្ទ ។ ក្រុមនគរបាល បានស្វែងរកចាប់ខ្លួនឪពុកវ័យ … Read More

សេដ្ឋកិច្ច៖ ជន្ទុលកំណើនសេដ្ឋកិច្ចជាតិ ក៏មាន«វិស័យធនាគារ»

ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ វិស័យធនាគារក៏ដើរតួនាទីសំខាន់ ប្រៀបបានទៅនឹងបេះដូង ដែលប្រមូល នឹងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្សផងដែរ។ វិស័យធនាគារ បានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជាច្រើនលាននាក់ ជាពិសេសជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីសម្ភោធជាផ្លូវការអគារធនាគារវីងថៅវើ កាលពីថ្ងៃទី២០ ខែធ្នូកន្លងមកនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស … Read More

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិរៀបចំយន្តការបណ្ដុះបណ្ដាលប្រជាការពារ!

ព្រៃវែង៖ ក្រសួងមហាផ្ទៃកំពុងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពបំពេញការងាររបស់កម្លាំងប្រជាការពារនៅតាមមូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។ ភ្ជាប់នឹងការណែនាំនេះ ពីវេទិកាអធិបតី នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត … Read More

ប្រមុខដឹកនាំឧស្សាហកម្មរុស្ស៊ីថា ប្រទេសលោកខាងលិច កំពុងប៉ុនប៉ងលួចបច្ចេកវិទ្យា យោធារបស់ទីក្រុងម៉ូស្គូ។

ម៉ូស្គូ៖ លោក Denis Manturov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសលោកខាងលិច កំពុងប៉ុនប៉ងលួចបច្ចេកវិទ្យា យោធារបស់ទីក្រុងម៉ូស្គូ ហើយកំពុងកំណត់គោលដៅ អ្នកជំនាញឧស្សាហកម្ម។ ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti លោក Manturov ត្រូវបានសួរថា តើមានករណីនៃការធ្វើចារកម្មឧស្សាហកម្មដោយ “បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់” ខណៈពេលដែលប្រទេសរុស្ស៊ី កំពុងបង្កើនផលិតកម្មការពារជាតិ បើយោងតាមសារព័ត៌មាន RT បានចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ លោក … Read More

សកម្មភាពសងសឹក ធ្វើឡើង នៅអ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់ តាមការបង្ហើប រដ្ឋមន្ត្រីអ៊ីស្រាអែល។

អ៊ីស្រាអែល៖ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ បាននិយាយបង្ហើបថា ប្រទេសខ្លួនបានធ្វើសកម្មភាពសងសឹក នៅក្នុងប្រទេសអ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់ ចំពោះការវាយប្រហារដែលបានធ្វើឡើងប្រឆាំងនឹងខ្លួន ខណៈដែលសង្រ្គាមជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដឹកនាំដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប បានពង្រីកដល់ទីកន្លែងផ្សេងទៀតនៃតំបន់នេះ។ លោក Gallant បានប្រាប់សមាជិកសភាថា៖ «យើងកំពុងស្ថិតក្នុងសង្រ្គាមពហុខ្សែត្រៀម ហើយកំពុងរងការវាយប្រហារពីតំបន់ចំនួន ៧ ដែលមានដូចជាហ្កាហ្សា លីបង់ ស៊ីរី Judea & Samaria … Read More

ទីក្រុង Maryinka អ៊ុយក្រែនបដិសេធគ្មានការបាត់បង់ទៅរុស្ស៊ី។

អ៊ុយក្រែន៖ លោក Oleksandr Shtupun អ្នកនាំពាក្យយោធាអ៊ុយក្រែន បានបដិសេធរបាយការណ៍ដែលថា កងកម្លាំងរុស្ស៊ី បានទទួលការគ្រប់គ្រងទាំងស្រុងនៃទីក្រុង Maryinka ក្នុងតំបន់ Donetsk ភាគខាងកើត បើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ។ អ្នកនាំពាក្យកងកម្លាំងការពារ Tavria របស់អ៊ុយក្រែន លោក Shtupun ត្រូវបានដកស្រង់សម្តីថា “សមរភូមិសម្រាប់ទីក្រុង Maryinka នៅតែបន្ត វាមិនត្រឹមត្រូវទេ ក្នុងការនិយាយអំពីការចាប់យកទីក្រុង Maryinka ទាំងស្រុង” ។ អ្នកនាំពាក្យរូបនេះបានបន្ដថា … Read More