ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

ព្រះវិហារ៖ ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី ។ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម យុត ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារ ឯកឧត្តម ទី សុវិនថាល់ … Read More

អ៊ីរ៉ង់ជាមួយរុស្ស៊ី ចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ដើម្បីជំរុញការនាំចូលពីម៉ូស្គូ។

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានធ្វើការរៀបចំផ្នែកហិរញ្ញវត្ថុចំនួនពីរ ជាមួយប្រទេសរុស្ស៊ី ដើម្បីជួយសម្រួល ដល់ការនាំចូល របស់ខ្លួនពីទីក្រុងម៉ូស្គូ នេះយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ ។ កិច្ចព្រមព្រៀង ដែលរួមមានលិខិត ឥណទាន និងខ្សែឥណទានមួយ ត្រូវបានធ្វើឡើង ក្នុងអំឡុងដំណើរទស្សនកិច្ច របស់ប្រធានធនាគារកណ្តាលអ៊ីរ៉ង់ លោក Mohammad Reza Farzin ទៅកាន់ទីក្រុងម៉ូស្គូ ក្នុងរបាយការណ៍នេះបានបញ្ជាក់។ នៅក្រោមកិច្ចព្រមព្រៀងដំបូង ធនាគារ Sepah របស់អ៊ីរ៉ង់ បានបើកលិខិតឥណទាន ១៧ … Read More

សម្ដេចតេជោ ចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើ៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្ស លើនាវាទៅជាយ៉ាងណា?

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើសិនជាកាលពី៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្សនៅលើនាវានេះ ទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន? រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចឲ្យនាវាទេសចរណ៍អាមេរិក មានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។ … Read More

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ៖ ក្រមសីលធម៌ចៅក្រម។

បោះពុម្ភផ្សាយដោយតុលាការកំពូល របស់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តីពី ក្រមសីលធម៌ចៅក្រម ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៧ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

ការផែនការថ្មី Plan B អតីតនាយករដ្ឋមន្ត្រី អ៊ុយក្រែន ថាប្រទេសនេះត្រូវមាន។

អ៊ុយក្រែន៖ លោកស្រី Yulia Tymoshenko អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ចាំបាច់ត្រូវផ្តល់ជូនប្រទេសនូវផែនការ មួយផ្សេងទៀត សម្រាប់ការឈ្នះសង្រ្គាម ពីព្រោះបច្ចុប្បន្នវាមិនដំណើរការទេ ។ នាយករដ្ឋមន្ត្រី ស្ត្រីដំបូងរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០០៥ លោកស្រី Tymoshenko បន្ទាប់ពីបដិវត្តពណ៌ទឹកក្រូច ហើយបានដឹកនាំរដ្ឋាភិបាល ម្តងទៀតនៅឆ្នាំ ២០០៧-២០១០ ។ បច្ចុប្បន្នលោកស្រីជាប្រធានគណបក្សប្រឆាំង Fatherland (Batkivshchyna) ដែលមាន២៤អាសនៈនៅ Verkhovna Rada … Read More

ឆ្លៀតផ្តល់កញ្ចប់សព្វាវុធចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ដល់អ៊ុយក្រែន ស្របរដ្ឋបាលលោក បៃដិន អស់ថវិកា។

អាមេរិក៖ ប្រកាសកញ្ចប់សព្វាវុធ និងបរិក្ខាចុងក្រោយក្នុងឆ្នាំ២០២៣ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជួយដល់អ៊ុយក្រែន ដោយវាធ្វើឲ្យកាន់តែធ្លាក់ចុះនូវថវិកា ដែលមានស្រាប់នៅតែស្ថិតក្នុងការចាត់ចែងរបស់រដ្ឋបាល លោក បៃដិន។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សព្វាវុធ និងបរិក្ខារនៅក្នុងកញ្ចប់មានតម្លៃរហូតដល់ ២៥០លានដុល្លារអាមេរិក ហើយកំពុងត្រូវបានផ្តល់ឱ្យ “ក្រោមការដកចេញពីការណែនាំពីមុន សម្រាប់អ៊ុយក្រែន” ។ លោក Blinken បានបន្តលើកឡើងថា “សមត្ថភាពដែលបានផ្តល់ជូនក្នុងកញ្ចប់ថ្ងៃនេះ រួមមានគ្រាប់បែកការពារអាកាស ធាតុផ្សំនៃប្រព័ន្ធការពារអាកាសផ្សេងទៀត គ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ គ្រាប់កាំភ្លើងធំ … Read More

CZ បានកើនទ្រព្យសម្បត្តិសារជាថ្មីម្តងទៀត ក្រោយពេលគ្រីបតូចាប់ផ្តើមទទួលចាប់អារម្មណ៏សារជាថ្មី។

លោក CZ សព្វថ្ងៃកំពុងស្ថិតនៅសហរដ្ធអាមេរិក រងចាំថ្ងៃកាត់ក្តីនៅឆ្នាំក្រោយ ដែលអាចដល់ថ្នាក់ធ្ងន់ធ្ងរត្រូវជាប់គុក ខណៈទ្រព្យសម្បត្តិរបស់លោក ត្រូវបានប៉ាន់ប្រមាណថាបានកើនឡើងដល់ជាង 25 ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះក្រោយពេលកាក់ BTC បានឡើងថ្លៃដល់ទៅ 160% បើធៀបទៅនឹងឆ្នាំ2022 ដែល FTX បានក្ស័យធន។ លោក CZ មានទ្រព្យសម្បត្តិ ប្រមាណ 37 ពាន់លានដុល្លារអាមេរិក ដោយមិនរាប់ភាគហ៊ុន ដែលមានក្នុង Binance។ បើប្រៀបធៀបទ្រព្យសម្បត្តិរបស់លោក CZ ទៅជាមួយលុយដែល Binance … Read More

រដូវរងា ចង់ឱ្យស្រួលដកដង្ហើមមានវិធី 6 យ៉ាងជួយបាន។

អាការពិបាកដកដង្ហើម តែងតែកើតឡើងស្ទើរគ្រប់គ្នា ហេតុនេះគួរតែចៀសវាងការហាត់ប្រាណនៅខាងក្រៅផ្ទះ និងកាត់បន្ថយការប៉ះពាល់ផ្សែងបារីជាដើម ដើម្បីទប់ទល់នឹងប្រតិកម្មរបស់ផ្លូវដង្ហើម។ ប្រព័ន្ធផ្លូវដង្ហើម ងាយរងបញ្ហាបង្កធ្ងន់ធ្ងរបណ្តាលមកពីអាកាសធាតុត្រជាក់ ។ សីតុណ្ហភាពត្រជាក់ខ្លាំងនឹងធ្វើឱ្យផ្លូវដង្ហើមត្រូវរួមតូច នាំឱ្យកើតមានអាការមួយចំនួន មានដូចជា ពិបាកដកដង្ហើម សំឡេងដង្ហើមពិបាកស្ដាប់ បង្កើនការផលិតជាតិទឹករងៃ និងក្អក។ល។ ដើម្បីកាត់បន្ថយអាការទាំងនេះ សូមលោកអ្នកដែលជួបបញ្ហាអាចអនុវត្តតាមវិធីមួយចំនួនដូចខាងក្រោម ខណៈអាកាសធាតុត្រជាក់បែបនេះ៖ 1-ហាត់ប្រាណនៅក្នុងផ្ទះ 2-ពាក់ម៉ាស និងពាក់មួកឱ្យជិតត្រចៀក 3-ចៀសវាងការអាំងភ្លើងដែលមានផ្សែង 4-ចៀសវាងកត្តាផ្សេងៗ ដែលនាំឱ្យពិបាកដកដង្ហើម មានជាអាទិ៍ ផ្សែងបារី ផ្សែងភ្នក់ភ្លើង ផ្សែងឡាន ចំហាយគីមី ធូលី … Read More

ប្រមុខដឹកនាំកំពូលចិន ព្រមានកោះតៃវ៉ាន់ថា ទីក្រុងប៉េកាំង នឹងប្រើប្រាស់ គ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ការបំបែកកោះតៃវ៉ាន់។

ប៉េកាំង៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់ “មធ្យោបាយគ្រប់មធ្យោបាយ” ដើម្បីទប់ស្កាត់ការបំបែកកោះតៃវ៉ាន់ ដោយលោកបន្ថែមថា ការបង្រួបបង្រួមកោះនេះជាមួយចិនដីគោកគឺជារឿងដែលជៀសមិនរួច។ ការកត់សម្គាល់នេះបានធ្វើឡើងជាផ្នែកនៃសុន្ទរកថារបស់លោក ស៊ី ជិនពីង ទៅកាន់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន នៅក្នុងសន្និសិទមួយដែលប្រារព្ធខួបកំណើតលើកទី១៣០ របស់ម៉ៅ សេទុង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួ និងចុះផ្សាយតាមសារព័ត៌មាន RT កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ លោក ស៊ី ត្រូវបានគេដកស្រង់សម្ដីថា៖ «យើងនឹងរារាំងអ្នកណាម្នាក់យ៉ាងម៉ឺងម៉ាត់ ពីការធ្វើឱ្យកោះតៃវ៉ាន់បំបែកខ្លួនពីប្រទេសចិនតាមមធ្យោបាយណាមួយ»។ … Read More