រដូវរងា ចង់ឱ្យស្រួលដកដង្ហើមមានវិធី 6 យ៉ាងជួយបាន។
អាការពិបាកដកដង្ហើម តែងតែកើតឡើងស្ទើរគ្រប់គ្នា ហេតុនេះគួរតែចៀសវាងការហាត់ប្រាណនៅខាងក្រៅផ្ទះ និងកាត់បន្ថយការប៉ះពាល់ផ្សែងបារីជាដើម ដើម្បីទប់ទល់នឹងប្រតិកម្មរបស់ផ្លូវដង្ហើម។
ប្រព័ន្ធផ្លូវដង្ហើម ងាយរងបញ្ហាបង្កធ្ងន់ធ្ងរបណ្តាលមកពីអាកាសធាតុត្រជាក់ ។ សីតុណ្ហភាពត្រជាក់ខ្លាំងនឹងធ្វើឱ្យផ្លូវដង្ហើមត្រូវរួមតូច នាំឱ្យកើតមានអាការមួយចំនួន មានដូចជា ពិបាកដកដង្ហើម សំឡេងដង្ហើមពិបាកស្ដាប់ បង្កើនការផលិតជាតិទឹករងៃ និងក្អក។ល។
ដើម្បីកាត់បន្ថយអាការទាំងនេះ សូមលោកអ្នកដែលជួបបញ្ហាអាចអនុវត្តតាមវិធីមួយចំនួនដូចខាងក្រោម ខណៈអាកាសធាតុត្រជាក់បែបនេះ៖
1-ហាត់ប្រាណនៅក្នុងផ្ទះ
2-ពាក់ម៉ាស និងពាក់មួកឱ្យជិតត្រចៀក
3-ចៀសវាងការអាំងភ្លើងដែលមានផ្សែង
4-ចៀសវាងកត្តាផ្សេងៗ ដែលនាំឱ្យពិបាកដកដង្ហើម មានជាអាទិ៍ ផ្សែងបារី ផ្សែងភ្នក់ភ្លើង ផ្សែងឡាន ចំហាយគីមី ធូលី ។ល។
5-លេបថ្នាំទៅតាមវេជ្ជបញ្ជា បើអ្នកមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ
6-ផឹកទឹកឱ្យបានគ្រប់គ្រាន់
7-គ្រប់គ្រងភាពតានតឹងឱ្យបានល្អ។
សូមចូលរួមអនុវត្តន៍វិធីងាយៗទាំងនេះ ដើម្បីជៀសវាងពីបញ្ហាផ្លូវដង្ហើម៕