អាកាសយានដ្ឋានក្នុងទីក្រុងតូក្យូ អ្នកដំណើរ និងអាកាសយានិកទាំងអស់ នៅលើយន្តហោះរបស់ JAL បានគេចផុតពីអគ្គិភ័យ

ជប៉ុន៖ ក្រុមហ៊ុនអាកាសចេណ៍ Japan Airlines មានយន្តហោះមួយគ្រឿង ត្រូវបានអណ្ដាតភ្លើងឆាបឆេះ នៅឯអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២ ខែមករា នេះ បន្ទាប់ពីមានការបុកគ្នាជាមួយនឹងយន្តហោះឆ្មាំល្បាតឆ្នេរសមុទ្រ ដោយក្រុមហ៊ុនអាកាសចរណ៍នេះ បានប្រាប់ថា អ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ៣៧៩នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាព។ យន្តហោះនេះបានផ្ទុះអណ្តាតភ្លើងឡើង ខណៈដែលវាបានរអិលធ្លាក់ចេញពីផ្លូវ បើទោះបីជាក្រុមជួយសង្គ្រោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងចំហេះនេះក៏ដោយ នេះបើតាមវីដេអូផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រដ្ឋ NHK បានបង្ហាញ ។ អង្គភាពឆ្មាំល្បាតសមុទ្រ បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើមូលហេតុ … Read More

ការផ្តល់កន្លែងឲ្យក្រុមផ្តាច់ខ្លួនសាសនា Sikh ជានយោបាយកាណាដា «កំពុងបំផ្លាញទំនាក់ទំនងប្រទេសទាំង២»

ឥណ្ឌា៖ លោក Subhramanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅថ្ងៃទី២ ខែមករា នេះ បាននិយាយថា ប្រទេសកាណាដា ដែលផ្តល់កន្លែងសុខស្រួលដល់ក្រុមបំបែកខ្លួនសាសនា Sikh កំពុងធ្វើឲ្យខូចទំនាក់ទំនងរបស់ទីក្រុង Ottawa ជាមួយទីក្រុង New Delhi។ លោក Jaishankar នៅទីក្រុង New Delhi ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ ANI បានប្រាប់ថា៖ «បញ្ហាសំខាន់ គឺថា នៅក្នុងនយោបាយកាណាដា កងកម្លាំង Khalistani … Read More

សម្ដេចតេជោ ហ៊ុន សែន៖ លោកយាយលក់សណ្ដែកដីស្ងោរអាយុ៨៧ ឆ្នាំ បានប្រាក់ឧបត្ថម្ភថវិកាក្នុង១ខែ៥០ម៉ឺនរៀល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤នេះ បានប្រកាស ឧបត្ថម្ភថវិកាក្នុង ១ខែ៥០ម៉ឺនរៀល ដល់លោកយាយម្នាក់ មានទីលំនៅ ក្នុងខេត្តតាកែវ ដែលបានមកលក់សណ្ដែកដីស្ងោរដល់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ដើម្បីស្នើសុំឱ្យលោកយាយឈប់ដើរលក់សណ្ដែកដីស្ងោរបែបនេះបន្តទៀត។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម សម្ដេចតេជោ បានបញ្ជាក់ថា៖«ថ្ងៃនេះតាមរយៈលោក សេង ទៀង ខ្ញុំ ឱ្យរកលោកយាយលក់សណ្តែកដីស្ងោ ដែលមានអាយុ៨៧ ឆ្នាំ។ គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញ មកព្រឹកត្រឡប់ទៅវិញពេលល្ងាច»។ … Read More

ដោយមានការស្នើសុំពីប្រជាពលរដ្ឋអ្នកជិតខាងឲ្យជួយផ្សព្វផ្សាយរក ក្មេងស្រីបាត់ខ្លួនឈ្មោះ ទិត្យ ពិសី អាយុ១៤ឆ្នាំ

– ឪពុកឈ្មោះ ទិត្យ ពៅ (ស្លាប់) – ម្តាយឈ្មោះ ម៉ាន់ ហេង (ស្លាប់) សព្វថ្ងៃរស់នៅជាមួយជីដូន។ នៅថ្ងៃទី៣១.១២.២០២៣ក្មេងស្រីបានបាត់ខ្លួនពីផ្ទះមកទល់ពេលនេះដោយមិនដឹងពីមូលហេតុ សព្វថ្ងៃរស់នៅក្រុម 11 ភូមិ 3 សង្កាត់លេខ 3 ក្រុងនិងខេត្តព្រះសីហនុ។ ប្រសិនបានឃើញក្មេងស្រីនៅកន្លែងណាសូមទំនាក់ទំនង 010292054 អ្នកជិតខាងផ្ទាល់ ចំនែកតាយាយអត់មានប្រើ

ព្រះរាជក្រម៖ ច្បាប់ស្តីពីការរៀបចំ និងកាប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០៦១៨/០១២ ច្បាប់ស្តីពីការរៀបចំនិងកាប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានិងភ្នាក់ងារជាតិជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

សេចក្តីជូនដំណឹង របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លេខ៖ ០០៤/២៤ ក.អ.ក ស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានិងភ្នាក់ងារជាតិជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

មេដឹកនាំកំពូលចិន បានអំពាវនាវឲ្យប្រជាជនកោះតៃវ៉ាន់ លើកស្ទួយការបង្រួបបង្រួមជាតិដោយសន្តិវិធី

ប៉េកាំង៖ លោកសុង តាវ (Song Tao) ប្រធានការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យប្រជជនកោះតៃវ៉ាន់ ជួយលើកស្ទួយដំណើរការនៃការបង្រួមបង្រួមជាតិប្រកបដោយសន្តិវិធី ដោយនិយាយថា នោះគឺជាបំណងប្រាថ្នារួមគ្នារបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។ សាររបស់លោកសុង ដែលបានកើតឡើងមិនដល់២សប្ដាហ៍ មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា របស់កោះតៃវ៉ាន់ នៅថ្ងៃទី១៣ ខែមករាខាងមុខ ដោយ សុន្ទរកថារបស់ជូនពរឆ្នាំថ្មីរបស់លោកប្រធានាធិបតីចិន Xi Jinping ដែលសង្កត់ធ្ងន់ថា ការបង្រួបបង្រួមរបស់ចិន ជាមួយកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួច។ លោកសុង បាននិយាយនៅក្នុងសារឆ្នាំថ្មីរបស់លោក នៅលើគេហទំព័រការិយាល័យថា … Read More

អ្នកញៀណល្បែងជល់មាន់ចំនួនបីនាក់ ត្រូវបានឃាត់ខ្លួននឹងដកហួតវត្ថុតាងម៉ូតូជាច្រើនគ្រឿង

ពោធិ៍សាត់៖ ជនសង្ស័យចំនួនបីនាក់ ត្រូវបាននគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួននឹងជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួន ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន 11គ្រឿង មាន់ចំនួន 2 ក្បាល នៅក្នុងប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅចំណុចព្រៃមាន ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាឡូសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង 12:00 និង 35 នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ បើប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា៖ ទីមួយ ឈ្មោះ លី ហាក់ ភេទប្រុសអាយុ 65 … Read More

ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន មានសុវត្ថិភាព ខណៈឥទ្ធិពលស៊ូណាមិកម្រិតធំបានថមថយ តាមការបញ្ជាក់ពីក្រសួងការងារ

ភ្នំពេញ៖ ការបង្ហោះឃ្លីបវីដេអូកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជុំវិញការលើកឡើងរបស់ក្រុមពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរ ដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសជប៉ុន ពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយបានអះអាងថា ពួកគេបានមកកាន់ទីតាំងមានសុវត្ថិភាពល្អហើយ បន្ទាប់ពីហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវបានថមថយឥទ្ធិពលវិញ។ ក្រសួងការងារបញ្ជាក់ថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន គឺចាប់តាំងពីម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា គឺហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល។ នៅចំពោះមុខនេះក្រសួងការងារអះអាងបន្ថែមថា នៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី … Read More