សម្ដេចតេជោ ហ៊ុន សែន៖ លោកយាយលក់សណ្ដែកដីស្ងោរអាយុ៨៧ ឆ្នាំ បានប្រាក់ឧបត្ថម្ភថវិកាក្នុង១ខែ៥០ម៉ឺនរៀល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤នេះ បានប្រកាស ឧបត្ថម្ភថវិកាក្នុង ១ខែ៥០ម៉ឺនរៀល ដល់លោកយាយម្នាក់ មានទីលំនៅ ក្នុងខេត្តតាកែវ ដែលបានមកលក់សណ្ដែកដីស្ងោរដល់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ដើម្បីស្នើសុំឱ្យលោកយាយឈប់ដើរលក់សណ្ដែកដីស្ងោរបែបនេះបន្តទៀត។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម សម្ដេចតេជោ បានបញ្ជាក់ថា៖«ថ្ងៃនេះតាមរយៈលោក សេង ទៀង ខ្ញុំ ឱ្យរកលោកយាយលក់សណ្តែកដីស្ងោ ដែលមានអាយុ៨៧ ឆ្នាំ។ គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញ មកព្រឹកត្រឡប់ទៅវិញពេលល្ងាច»។
សម្ដេចតេជោថ្លែងថា៖«ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដី ដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ ៥០ ម៉ឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ ដែលគាត់លក់បាន ៥ ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃ។ ថ្ងៃនេះក៍បានផ្តល់ថវិកាជូនលោកយាយ ២ លានរៀលផងដែរ»៕