«អ័ក្សនៃការតស៊ូ»របស់ប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល សាកល្បង?

បរទេស៖ លោក Hassan Nasrallah មេដឹកនាំក្រុមហេសបូឡា កាលពីដើមខែកញ្ញា បានរៀបចំការវាយលុកយ៉ាងខ្លាំងនៃបណ្តាញភេរវកម្មអ៊ីរ៉ង់ នៅទីក្រុងបេរូ (Beirut) ប្រទេសលីបង់ ដើម្បីសម្របសម្រួលការតស៊ូប្រឆាំងនឹងសហគ្រាសជ្វីហ្វ។ ក្នុងចំណោមភ្ញៀវរបស់ខ្លួន គឺលោក Saleh al-Arouri ជាមេដឹកនាំរងរបស់ក្រុមហាម៉ាស នៅបរទេស ដែលមុនកិច្ចប្រជុំ បានប្តេជ្ញាថា អ៊ីស្រាអែលនឹងទទួលរង «ការបរាជ័យមិនធ្លាប់មានពីមុនមក»បន្ទាប់ពីសង្រ្គាមពេញទំហឹងនោះ។ រយៈពេល១ខែក្រោយមក ចំថ្ងៃអង្គារ នៅក្នុងសង្កាត់ដែលគ្រប់គ្រងដោយក្រុមហេសបូឡាដដែលនៃ ទីក្រុងបេរូតភាគខាងត្បូង ការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល បានរាយការណ៍ថា បានសម្លាប់លោក al-Arouri និងសមាជិកក្រុមហាម៉ាស់ … Read More

បន្ទាប់ពីរឿងអាស្រូវ លោក Adani ជាតិឥណ្ឌា ដណ្តើមបានវិញនូវកិត្តិនាមជាអ្នកមានបំផុតនៅអាស៊ី

ឥណ្ឌា៖ មហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានក្លាយជាអ្នកមានជាងគេបំផុតរបស់អាស៊ីជាថ្មីម្តងទៀត កាលពីថ្ងៃទី៥ ខែមករា នេះ ពោលគឺ ១ឆ្នាំបន្ទាប់ពីការចោទប្រកាន់ពីការបទបន្លំប្រតិបត្តិការទីផ្សារ បានប៉ះពាល់ដល់តម្លៃភាគហ៊ុនក្រុមហ៊ុនរបស់លោក នេះបើយោងតាមសន្ទស្សន៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងពីមហាសេដ្ឋីពិភពលោក ។ ក្រោយពីរបាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមហ៊ុនស្រាវជ្រាវវិនិយោគអាមេរិក Hindenburg Research ដែលចោទប្រកាន់ថា ក្រុមហ៊ុនក្លែងបន្លំសាជីវកម្ម «យ៉ាងឥតអៀនខ្មាស» ក្រុមហ៊ុន Adani Group បានបាត់បង់តម្លៃទីផ្សារជាង ១៥០ពាន់លានដុល្លារ ។ ជាមហាសេដ្ឋីលំដាប់ទី២ … Read More

Biomass ជាបច្ចេកវិទ្យាថ្មីមួយនឹងរួមចំណែកកាត់បន្ថយ ការឡើងកម្ដៅផែនដី

អ្នកវិទ្យាសាស្ត្រចិន បានអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយ ដែលជួយផលិតជីវឥន្ធនៈដែលមានបរិមាណជីវម៉ាស (បាយអូម៉ាស – Biomass) ក្នុងកម្រិតខ្ពស់ជាងមុន អាចលើសពី 40% ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងបរិមាណមធ្យមនៅទូទាំងសកលលោកនាបច្ចុប្បន្ន ដែលមានមិនដល់ 10%។ សាស្ត្រាចារ្យ Shen Jian មកពីមហាវិទ្យាល័យគីមីវិទ្យា និងវិទ្យាសាស្ត្រវត្ថុធាតុ នៃសាកលវិទ្យាល័យគរុកោសល្យណានជីង រួមនឹងសហការី បានអភិវឌ្ឍវិធីសាស្ត្រផលិត ដោយប្រើប្រាស់ជាតិខ្លាញ់ជីវសាស្ត្រ (triglycerides) និងសមាសធាតុនានារបស់ប្រេងឆៅដែលបានចម្រាញ់ ដើម្បីផលិតជីវឥន្ធនៈសម្រាប់រថយន្ត ដោយមិនត្រូវការដំណើរការបំប្លែង Este។ យោងតាមក្រុមអ្នកស្រាវជ្រាវខាងលើ ប្រេងម៉ាស៊ូតជីវសាស្ត្រដែលមានបរិមាណជីវម៉ាសកាន់តែខ្ពស់ គឺកាន់តែមានប្រសិទ្ធភាពនៅក្នុងការសន្សំសំច័យថាមពល និងកាត់បន្ថយការបំភាយឧស្ម័នកាបូន។ … Read More

កូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០គ្រាប់ កូរ៉េខាងត្បូង ចេញបញ្ជាឲ្យពលរដ្ឋនៅកោះចំនួនពីរជម្លៀសខ្លួនបន្ទាន់

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបាញ់ផ្លោងកាំភ្លើងធំជាង ២០០គ្រាប់ នៅជិតកោះចំនួនពីររបស់កូរ៉េខាងត្បូង នៅថ្ងៃទី០៥ ខែមករានេះ ដោយជំរុញឱ្យមានការបញ្ជាជម្លៀសអ្នកស្រុកនៅលើកោះនោះ នេះបើតាមក្រសួងការពារជាតិសេអ៊ូល និងក្រុមមន្ត្រីក្នុងតំបន់បានលើកឡើង ។ របបរបស់លោក គីម ជុងអ៊ុន (Kim Jong Un) ក្នុងទីក្រុងព្យុងយ៉ាង ចំពោះការបាញ់គ្រាប់ពិតនេះ ធ្វើឡើងបន្ទាប់ពីការព្រមានម្តងហើយម្តងទៀត ថាខ្លួនកំពុងរៀបចំធ្វើសង្គ្រាមប្រឆាំងនឹងកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះគឺអាមេរិក។ ក្រុមមន្ត្រីក្នុងកោះ យ៉ុនព្យុង (Yeonpyeong) បានប្រាប់សារព័ត៌មាន AFP ថា ជនស៊ីវិលត្រូវបានប្រាប់ឱ្យជម្លៀសចេញ ដោយពណ៌នាបទបញ្ជានេះថាជា … Read More

សង្រ្គាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនកើនឡើងជាង ២២,៤០០នាក់

ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ២២.៤៣៨នាក់ បានស្លាប់និង៥៧.៦១៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី ៧ខែតុលាឆ្នាំ២០២៣មក នេះបើតាមក្រុមអាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សាបានលើកឡើងកាលពីថ្ងៃម្សិលមិញ ។ លោកអាស្រាហ្វ អាល់គូដ្រា(Ashraf al-Qudra) អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារ និងស្ត្រីមានចំនួន ៧០% នៃជនរងគ្រោះទាំងនោះ ។ លោកក៏បានបន្តថា មនុស្ស ១២៥ នាក់ បានស្លាប់ និង៣១៨នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ យោងតាមអ្នកនាំពាក្យដដែលបន្ថែមថា … Read More

ខណៈឌីជីថលូបនីយកម្មកំពុងវិវត្តកាន់តែខ្លាំង ផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតនឹងកាន់តែកើនឡើង។

ជាក់ស្ដែង អត្តសញ្ញាណអនឡាញ (online credentials) ចំនួន ២៤ ពាន់លានផ្សេងៗគ្នា ដូចជាឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ត្រូវបានលួចតាំងពីឆ្នាំ ២០១៦ ដែលនេះបានធ្វើឱ្យការខាតបង់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតកើនពី ៨,៤៤ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២២ មក ១១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៣។ គេរំពឹងថា ការខាតបង់នេះ នឹងកើនដល់ ១៤,៥៧ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤ ហើយបន្ដកើនដល់ ២៣,៨២ ទ្រីលានដុល្លារក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ … Read More

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថានឹងបន្តរីកចម្រើនទ្វេរឡើង!

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញនាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នាឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្ដម Cherdkiat … Read More

ក្រសួងយុត្តិធម៌៖ ការបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌

សេចក្តីសម្រេច របស់ ក្រសួងយុត្តិធម៌ លេខ ៧១ កយ.សសរ/២៣ ស្តីពី ការបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ ការកែប្រែ តម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការនៃព្រះរាជាណាចក្រកម្ពុជា២០២៤

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០៥ អនក្រ.បក ស្តីពី ការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការនៃព្រះរាជាណាចក្រកម្ពុជា២០២៤ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖