ស្ត្រីស្បែកខ្មៅ ជាមេប៉ូលីសនៃកងកម្លាំងប្រយុទ្ធនៅតំបន់ Louisville រដ្ឋ Kentucky ជាលើកទីមួយ

AP៖ ស្រ្តីស្បែកខ្មៅម្នាក់ នាងត្រូវបានអភិបាលក្រុងតែងតាំងជា មេប៉ូលីសថ្មីនៅ Louisville រដ្ឋ Kentucky ដោយការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាពលរដ្ឋនៅរដ្ឋ Kentucky កាលពីពេលថ្មីៗនេះ ។ នេះជាលើកដំបូងហើយដែលស្ត្រីជនជាតិស្បែកខ្មៅ ទទួលតួនាទីជាអ្នកដឹកនាំនៅនាយកដ្ឋានកងកម្លាំងប្រយុទ្ធ។ ស្រ្តីដែលមានឥទ្ធិពលឡើងកាន់តំណែងមួយជាមេប៉ូលីសម្នាក់នេះមានឈ្មោះថា Jacquelyn Gwinn-Villaroel។ អ្នកដឹកជាស្រ្តីជនជាតិខ្មៅហាក់នៅមានកម្រិតតិចតួចនៅឡើយ បើទោះបីជាកន្លងមកមានការលើកទឹកចិត្តឱ្យមានវត្តមានស្រ្តីស្បែកខ្មៅមានឈ្មោះនៅក្នុងតួនាទីជាអ្នកដឹកនាំនៅតាមស្ថាប័នការងារក៏ដោយ នេះបើតាមភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP បានឱ្យដឹង។​ សារព័ត៌មាន Associated Press (AP) បង្ហាញថាស្រ្តីជនជាតិស្បែកខ្មៅម្នាក់ ឈ្មោះ Jacquelyn Gwinn-Villaroel នាងមានប្រជាប្រិយភាពជាខ្លាំងពីមនុស្សមួយចំនួន … Read More

អាប់ដេតសុវត្ថិភាពសម្រាប់កម្មវិធី Firefox ចេញដោយក្រុមហ៊ុន Mozilla

ការចេញផ្សាយអាប់ដេតសុវត្ថិភាពក្រុមហ៊ុន Mozilla ​ដើម្បីបានជួសជុលលើចំណុចខ្សោយនៅក្នុងកម្មវិធី Firefox  115.0.2 និង Firefox ESR 115.0.2 ។ ផលិតផល Mozilla ដែលរងផលប៉ះពាល់ –    Firefox –    Firefox ESR ផលវិបាក ការវាយប្រហារជោគជ័យទៅលើចំណុចខ្សោយក្នុងរាល់កម្មវិធីខាងលើនេះ អាចឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រគ្រប់គ្រងម៉ាស៊ីនរងគ្រោះបាន។ អនុសាសន៍ណែនាំ អ្នកប្រើប្រាស់និងអ្នកគ្រប់គ្រងប្រព័ន្ធគួរធ្វើការអាប់ដេតជាបន្ទាន់នូវផលិតផលប៉ះពាល់ទៅកំណែ Firefox 115.0.2 និង Firefox ESR 115.0.2 ។

អគ្គិភ័យនៅជំរំកុងហ្គោ បានបណ្តាលឲ្យកុមារ៧នាក់ស្លាប់ សម្រាប់ជនរងគ្រោះភៀសខ្លួនចេញពីទឹកជំនន់

កុងហ្គោ៖ នៅភាគខាងកើតកុងហ្គោកាលពីថ្ងៃសៅរ៍បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅជំរំសម្រាប់ប្រជាជន លោក ថូម៉ាស់ បេឃិនហ្គា (Thomas Bakenga) មន្ត្រីក្នុងតំបន់បាននិយាយថាកុមារយ៉ាងហោចណាស់៧ នាក់បានស្លាប់ ដែលត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់។ មនុស្សរាប់រយគ្រួសារបានរស់នៅក្នុងខ្ទមបណ្ដោះអាសន្ននៅឯជម្រកនៅក្នុងទីក្រុងកាឡេហេ(Kalehe) ចាប់តាំងពីខែឧសភាមក នៅពេលដែលទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេនៅក្នុងភូមិ បាសបាស ស៊ូ (Bushushu) និងភូមិនីយ៉ាមូគូប៊ី ( Nyamukubi )ក្នុងខេត្ត គីវូខាងត្បូង (South Kivu)។ កុមារដែលស្លាប់ក្នុងអគ្គិភ័យមានអាយុចន្លោះពី១ឆ្នាំទៅ៥ឆ្នាំ ខណៈមនុស្សពេញវ័យ ៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកំពុងសម្រាលព្យាបាលនៅក្នុងមន្ទីរពេទ្យ នេះបើយោងតាមរដ្ឋបាលតំបន់ Kalehe Bakenga … Read More

គណបក្សគូប្រជែង បានងាកមកគាំទ្រគណបក្សភឿថៃ

ថៃ៖ គណបក្សភឿថៃបានទទួលបានការគាំទ្រពីគណបក្សដែលជិតស្និទ្ធជាមួយយោធា និងដែលជាគណបក្សគូប្រជែងរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហាកន្លងមកនេះ។ ការណ៍នេះបានជំរុញឱ្យគណបក្សភឿថៃ កាន់តែមានសក្ដានុពល និងសង្ឃឹមច្រើនក្នុងការដែលអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីបាន មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅក្នុងសភាដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ។ គណបក្សរួមថៃសាងជាតិ (United Thai Nation Party) ឬហៅកាត់ថា UTN ដែលមានលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ជាអតីតមេដឹកនាំរដ្ឋប្រហារ និងជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតកាលពីខែឧសភា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងជួយគាំទ្រគណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាលថ្មី ។ គួររំឭកថា លោក ប្រាយុទ្ធ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីចាំផ្ទះ បានឡើងកាន់អំណាចដំបូងដោយបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃក្នុងឆ្នាំ២០១៤។ … Read More

បាត់បង់អ្វីៗគ្រប់យ៉ាងសម្រាប់អ៊ុយក្រែន

បេឡារុស៖ អ៊ុយក្រែនអាចនឹងបាត់បង់ទឹកដីរបស់ខ្លួនទាំងអស់ ប្រសិនបើទីក្រុងកៀវជ្រើសរើសបន្តការប្រយុទ្ធជាមួយនឹងកងកម្លាំងរុស្ស៊ី នេះបើតាមសម្តីមេដឹកនាំប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីបានព្រមាន។ នៅពេលត្រូវបានអ្នកកាសែតអ៊ុយក្រែនសាកសួរតើថាអ៊ុយក្រែនគួរធ្វើអ្វី ដើម្បីរក្សាទឹកដីរបស់ខ្លួន? ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ បានឆ្លើយតបថា ជំហានដំបូងគឺត្រូវបញ្ចប់សង្រ្គាម។ លោកថា អ៊ុយក្រែនអាចបន្តតស៊ូដើម្បីរំដោះទឹកដីទាំងនេះ (តំបន់ដុនបាស់, ខឺសុន និងហ្សាប៉ូរីសហ្ស៊ីយ៉ា)… ខ្ញុំមិនប្រាប់អ្នកឲ្យបោះបង់ពួកវានោះទេ ប៉ុន្តែគួរតែជ្រើសរើសវិធីសាស្រ្តផ្សេងទៀត ប្រសិនបើអ៊ុយក្រែននៅតែបន្តប្រយុទ្ធដើម្បីរំដោះទឹកដីទាំងនេះ អ៊ុយក្រែននឹងបាត់បង់ទឹកដីទាំងនោះជារៀងរហូត។ រដ្ឋាភិបាលអ៊ុយក្រែនអំពាវនាវឱ្យមានការស្តារព្រំដែនរបស់ខ្លួនឡើងវិញចាប់តាំងពីឆ្នាំ១៩៩១ ប៉ុន្តែទោះបីមានចំណាត់ការបែបនេះក៏ដោយ ក៏តំបន់ដូណេត, លូហាន់, ខឺសុន និងហ្សាប៉ូរីសហ្ស៊ីយ៉ា នៅតែបោះឆ្នោតចូលរួមជាមួយរុស្ស៊ីកាលពីខែកញ្ញា ឆ្នាំ២០២២ ហើយតំបន់ឧបទ្វីបគ្រីមៀ … Read More

រដ្ឋសភានីតិកាលទី៧ នឹងបើកសម័យប្រជុំដំបូង និងលើកទី១នៅព្រឹកស្អែកនេះ

ភ្នំពេញ៖ នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភានីតិកាលទី៧នឹងបើកសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១របស់ខ្លួន ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ បើតាមយោងតាមសេចក្ដីជូនដំណឹង ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ … Read More

កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ​ជាមួយវៀតណាម លោក Biden នឹងចុះហត្ថលេខា…

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅពាក់កណ្តាលខែកញ្ញាខាងមុខ យោងតាមសារព័ត៌មាន Politico បានរាយការណ៍។ សារព័ត៌មាន Politico បានរាយការណ៍ ដោយដកស្រង់ប្រភពចេញពីមនុស្សចំនួន ៣ រូបដែលដឹងអំពីផែនការនៃកិច្ចព្រមព្រៀងនេះថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីថ្មី ដែលនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតបន្ទះឈីបតូចៗ និងបច្ចេកវិទ្យា AI ផងដែរ ។ ទោះយ៉ាងណា លោក Biden ក៏កំពុងថ្លឹងថ្លែងចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនាខែកញ្ញាខាងមុខនេះផងដែរ បើទោះជាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះធ្លាប់បានលើកឡើងកាលពីខែសីហាថា … Read More

រចនាសម្ព័ន្ធការងារ នៅក្រសួងរ៉ែ​ និងថាមពលបែបណាវិញ

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានបំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាលដែលមានបេសកកម្មដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យរ៉ែនិងថាមពល រួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី។ ក្រសួងរ៉ែនិងថាមពល មានរចនាសម្ព័ន្ធដូចខាងក្រោម៖ ក- អង្គភាពថ្នាក់ជាតិ – ខុទ្ទកាល័យរដ្ឋមន្ត្រី – អគ្គនាយកដ្ឋានកិច្ចការទូទៅ – អគ្គនាយកដ្ឋានធនធានរ៉ – អគ្គនាយកដ្ឋានថាមពល – អគ្គនាយកដ្ឋានប្រេងកាត – អគ្គាធិការដ្ឋាន – នាយកដ្ឋានសវនកម្មផ្ទៃក្នុង។ ខ- អង្គភាពថ្នាក់ក្រោមជាតិ មានមន្ទីររ៉ែ និងថាមពលរាជធានីខេត្ត។ … Read More

ផែនការរំដោះអ្នកទោសគ្រឿងញៀនឱ្យរត់គេចខ្លួនដោយសុវត្ថិភាព តើនរណាខ្លះពាក់ព័ន្ធ?

នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១៩ សីហា ឆ្នាំ២០២៣ លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន បានលើកឡើង ថា កងកម្លាំងនគរបាលជាតិ កំពុងសហការជាមួយបណ្តាប្រទេសជិតខាង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីតាមចាប់ខ្លួនមេគ្រឿងញៀនដែលក្រុមឧក្រិដ្ឋជនរំដោះនៅទីតាំងពេទ្យធ្មេញមួយកន្លែងនៅខេត្តសៀមរាប ត្រឡប់មកវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ទន្ទឹមនឹងការរំដោះទណ្ឌិត គេចខ្លួនដោយសុវត្ថិភាពនេះ មហាជនមានការសង្ស័យថា អាចមានការពាក់ព័ន្ធនឹងមន្ត្រីពន្ធនាគារ ទើបឧក្រិដ្ឋជនអាចរំដោះទណ្ឌិតនេះបាន។ ឆ្លើយតបនឹងការសង្ស័យនេះ លោក ម៉ក់ ជីតូ បានលើកឡើងថា នគរបាលជាតិ នឹងបើកការស្រាវជ្រាវ ដើម្បីឱ្យអស់មន្ទិលជុំវិញបញ្ហានេះ។ … Read More