ប៉ូលិសស្រុកកៀនស្វាយ ឃាត់ខ្លួន អ្នកជួញដូរ និងអ្នកទិញគ្រឿងញៀនចំនួន ៥នាក់ ដកហូតគ្រឿងញៀនជិត ៣០កញ្ចប់
កម្លាំងនគរបាលស្រុកកៀនស្វាយ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បានចុះធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយបានធ្វើការឃាត់ខ្លួនអ្នកជួញដូរ និងអ្នកទិញយកទៅប្រើប្រាស់ចំនួន ០៥នាក់ រឹបអូសបានគ្រឿងញៀនចំនួន ២៧កញ្ចប់ រួមនឹងសម្ភារៈមួយចំនួនទៀត ។ ជនសង្ស័យចំនួន ៥នាក់ ខាងលើ ទី១-ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ៣៨ ឆ្នាំ (ខ្មែរ) មុខរបរ … Read More