គណបក្សគូប្រជែង បានងាកមកគាំទ្រគណបក្សភឿថៃ
ថៃ៖ គណបក្សភឿថៃបានទទួលបានការគាំទ្រពីគណបក្សដែលជិតស្និទ្ធជាមួយយោធា និងដែលជាគណបក្សគូប្រជែងរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហាកន្លងមកនេះ។ ការណ៍នេះបានជំរុញឱ្យគណបក្សភឿថៃ កាន់តែមានសក្ដានុពល និងសង្ឃឹមច្រើនក្នុងការដែលអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីបាន មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅក្នុងសភាដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ។ គណបក្សរួមថៃសាងជាតិ (United Thai Nation Party) ឬហៅកាត់ថា UTN ដែលមានលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ជាអតីតមេដឹកនាំរដ្ឋប្រហារ និងជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតកាលពីខែឧសភា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងជួយគាំទ្រគណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាលថ្មី ។ គួររំឭកថា លោក ប្រាយុទ្ធ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីចាំផ្ទះ បានឡើងកាន់អំណាចដំបូងដោយបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃក្នុងឆ្នាំ២០១៤។ … Read More