I-ជីវៈប្រវត្តិសង្ខេបរបស់លោក តេងស៊ាវភីង តេង ស៊ាវភីង កើតនៅឆ្នាំ១៩០៤ នៅក្នុងត្រកូលអ្នកមានមធ្យមមួយ នៅស្រុកគ័ងអាន ខេត្តស៊ីឈ័ន។ នៅពេលនោះចិនស្ថិតក្រោមការដឹកនាំនៃរាជវង្សឆេង (Qing) ហើយសែស្រឡាយនៃត្រកូលតេង ធ្លាប់ជាអ្នកមានកូនចៅធ្វើជាមន្រ្តី ហេតុដូច្នេះហើយបានជាឪពុករបស់តេង ស៊ាវភីង បានខិតខំផ្ចុងផ្តើមកូនឲ្យបានរៀនសូត្រ ក្នុងក្តីស្រមៃចង់ឃើញកូនប្រុសក្នុងត្រកូលបានក្លាយជាមន្រ្តីខ្ពស់។ ក៏ប៉ុន្តែ នៅពេលដែលតេង ស៊ាវភីង ទើបនឹងចាប់ផ្តើមចូលរៀននៅសាលាបានមួយឆ្នាំ រាជវង្សឆេងត្រូវដួលរលំ នៅក្នុងបដិវត្តន៍ឆ្នាំ១៩១១។ របបរាជានិយមត្រូវគេរំលាយចោល ជំនួសមកវិញដោយរបបសាធារណរដ្ឋ ហើយមុខងារជាមន្រ្តីក៏ត្រូវគេលុបចោល។ តែទោះជាយ៉ាងណា ឪពុករបស់តេង ស៊ាវភីង មិនបានបោះបង់ចោលគំនិតចង់ឲ្យកូនទទួលបានការរៀនសូត្រខ្ពង់ខ្ពស់នោះដែរ។ ដោយការប្រឹងប្រែង … Read More