ក្នុងកិច្ចប្រឹងប្រែង ជំរុញឲ្យជំនួយចូលទៅតំបន់ហ្គាហ្សា ប្រមុខ UN លោក Guterres បានទៅដល់ Arish

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានទៅដល់ឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីបហើយ នៅថ្ងៃសុក្រ ទី២០ ខែតុលា ក្នុងកិច្ចប្រឹងប្រែងជួយជំរុញឲ្យមានលំហូរជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែនៅមិនទាន់មានភាពច្បាស់លាស់ទេថា តើនៅពេលណា ដែលការដឹកជញ្ជូនសម្ភារៈសង្គ្រោះ ដែលស្តុកទុកនៅប្រទេសអេហ្ស៊ីប នឹងចាប់ផ្តើមដំណើរការនោះ ។ សហរដ្ឋអាមេរិកបាននិយាយថា សេចក្តីលម្អិតនៃកិច្ចព្រមព្រៀង ដើម្បីបញ្ជូនជំនួយតាមរយៈការឆ្លងកាត់ព្រំដែន Rafah រវាងឧបទ្វីប Sinai និងតំបន់ហ្គាហ្សា នៅតែកំពុងបន្តធ្វើ ។ មុននេះ សហរដ្ឋអាមេរិកបានឲ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ … Read More

ជំនន់ទឹកស្ទឹងព្រែកត្នោតហូរកាត់ ផ្លូវលេខ១០៤ សង្កាត់គងនយ ខណ្ឌដង្កោរងការខូចខាត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពផ្លូវលេខ១០៤ នៃភូមិសាស្ត្រសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរងការខូចខាត ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតហូរកាត់ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មកម៉្លេះ ។ សូមជម្រាបជូនថា គិតត្រឹមវេលាម៉ោង១៦ និង០០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ បណ្តាលឲ្យជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋ ៩ សង្កាត់ នៃ ភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ស្មើនិង៣២ភូមិ … Read More

អ៊ីស្រាអែលចង់កម្ចាត់តំបន់ហ្គាហ្សាយ៉ាងណាវិញ?

អស់រយៈពេល១៤ថ្ងៃ នៃជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានក្លាយជាក្តីកង្វក់យ៉ាងខ្លាំងសម្រាប់ពិភពលោក ដោយសារមនុស្សជាច្រើនស្លាប់នឹងរងរបួសធ្ងន់ធ្ងរ ដែលក្នុងនោះសុទ្ធសឹងតែជាស្រ្តីភេទ និងកុមារ។ ជាងនេះទៀត តំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនត្រូវកងកម្លាំងអ៊ីស្រាអែលលុកលុយ និងវាយប្រហារយ៉ាងដំណំ ខណៈពួកគេមិនទទួលបានជំនួយមនុស្សធម៌ ដែលមានដូចជាស្បៀងអាហារ និងថ្នាំសង្កូវសម្រាប់ព្យាបាលរបួសនោះឡើយ។ តើអ៊ីស្រាអែលគ្រោងនឹងកម្ចាត់តំបន់ហ្គាហ្សាយ៉ាងណាវិញ? ហើយតើពិភពលោកកំពុងប្រតិកម្មយ៉ាងដូចម្តេចខ្លះជុំវិញជម្លោះនេះ? ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ តំបន់ហ្គាហ្សាត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស់ ដែលមានប្រជាជនចំនួន ២.៣លាននាក់បានរស់នៅប្រកបរបររកស៊ីជាធម្មតានៅក្នុងតំបន់នេះ ។ គិតត្រឹមថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ អ៊ីស្រាអែលនៅតែបន្តឈ្លានពានតំបន់ហ្គាហ្សា ។ អ៊ីស្រាអែលបានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាសទាំងអស់ ដែលមានទីស្នាក់ការ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបមិនឱ្យរួចខ្លួនសូម្បីតែម្នាក់ … Read More

អនុក្រឹត្យ ស្ដីពី ពន្ធលើការផ្សព្វផ្សាយ…..

សម្រាប់គោលដៅនៃអនុក្រឹត្យនេះ ពាក្យផ្ទាំងផ្សព្វផ្សាយ សំដៅដល់ ៖ ១- បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើអំពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ។ ២- ស្លាកអាជីវកម្មដ្ឋានសម្រាប់ដាក់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា។ ៣- ផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។

នៅសង្កាត់ភ្លើងឆេះរទេះ ផ្ទះពលរដ្ឋចំនួន២៨គ្រួសារ ជំនន់ទឹកភ្លៀងលិច

ភ្នំពេញ៖ ២៣៧ គ្រួសារ ក្នុងចំណោមនោះ លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ចំនួន២៨គ្រួសារ ក្នុងភូមិជ័យឧត្តម សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ទទួលរងផលប៉ះពាល់ទឹកភ្លៀងជន់លិច អស់រយៈពេល៥ថ្ងៃហើយ ទើប តែនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកកាន់តែឡើងខ្លាំង ជន់លិចចូលដល់ក្រោមផ្ទះ ក្នុងផ្ទះតែម្តង។ ក្នុងភូមិជ័យឧត្តម ឬភូមិគោកខ្សាច់ មានពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២៣៧ខ្នងផ្ទះ ដោយសារភ្លៀងធ្លាក់នៅប៉ែកខាងលើជាប់ៗគ្នា ធ្វើឱ្យទឹកសាយភាយជន់ឡើង ក្នុងភូមិជ័យឧត្តម លិចរយៈពេល៥ថ្ងៃហើយ វាលទំនាប តាមផ្លូវ ទើបតែនៅព្រឹកថ្ងៃទី២០ ខែតុលា … Read More

តំបន់មួយក្នុងរាជធានីភ្នំពេញ បានវាយលុកដោយជំនន់ទឹកភ្លៀង នាព្រឹកនេះ 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ជំនន់ទឹកភ្លៀងបានជន់លិចលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ និងទីវត្តអារាមមួយចំនួនក្នុងខណ្ឌកំបូល និងខណ្ឌដង្កោ  ។ ​កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វត្តសាក់សំពៅ ដែរស្ថិតនៅក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ទឹកបានជន់លិចតែ ទីធ្លាវត្តទេ តាមបរិស័ទចំណុះជើងវត្ត បានឱ្យដឹង។ លុះដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកបានហក់ឡើងលឿនខ្លាំង ធ្វើឱ្យជនន់លិចទាំងខឿន ព្រះវិហារ សាលាឆាន់ កុដិព្រះសង្ឃ ព្រមទាំងទីធ្លាវត្តទាំងមូលជ្រៅតែម្តង ។ ចំពោះស្ថានភាពទឹកជំនន់នៅតាមសណ្តស្ទឹងព្រែកត្នោតនៅថ្ងៃទី២០ ខែតុលា … Read More

កិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបីគោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក ត្រូវបាននាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តម ផាម មីញជីញ ក្នុងឱកាសនៃជំនួបនេះ បានអបអរសាទរសាជាថ្មីចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី … Read More

គណៈប្រតិភូទស្សនកិច្ច មជ្ឈមណ្ឌលវេជ្ជសាស្ត្របូរាណចិន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រាប់ជំងឺមហារីក និងទឹកនោមផ្អែម

ភ្នំពេញ៖ នាឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានី ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Guang’ anmen នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសុខាភិបាល ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកវេជ្ជបណ្ឌិត Liu Zhen នាយកមន្ទីរពេទ្យ … Read More

បុរសខ្លាំងរបស់រុស្ស៊ី បញ្ជាឱ្យយន្តហោះចម្បាំង MiG-31 ហោះល្បាតជាប្រចាំ នៃដែនអាកាសលើសមុទ្រខ្មៅ

រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនឹងបុរសខ្លាំងរបស់រុស្សី បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធកន្លងមកនេះថា លោកបានបញ្ជាឱ្យយន្តហោះចម្បាំង ធ្វើការល្បាតជាប្រចាំនៃដែនអាកាសអព្យាក្រឹតលើសមុទ្រខ្មៅ ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង លោក ពូទីន បាននិយាយថា “យន្តហោះ MiG-31 របស់យើងត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Kinzhal ។ លោក ពូទីន បានសង្កត់ធ្ងន់ថា ការប្រកាសនេះមិនមែនមានន័យថាជាការគំរាមកំហែងនោះទេ ប៉ុន្តែជាប្រតិកម្មចំពោះការកើនឡើងអស្ថិរភាព ជាពិសេសនៅមជ្ឈិមបូព៌ា។ លោកបានលើកឡើង អំពីការដាក់ពង្រាយរបស់អាមេរិកនៃក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះចំនួនពីរ ទៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីគាំទ្រអ៊ីស្រាអែល នេះយោងតាមសារព័ត៌មាន RT … Read More