ជំនន់ទឹកស្ទឹងព្រែកត្នោតហូរកាត់ ផ្លូវលេខ១០៤ សង្កាត់គងនយ ខណ្ឌដង្កោរងការខូចខាត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពផ្លូវលេខ១០៤ នៃភូមិសាស្ត្រសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរងការខូចខាត ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតហូរកាត់ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មកម៉្លេះ ។

សូមជម្រាបជូនថា គិតត្រឹមវេលាម៉ោង១៦ និង០០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ បណ្តាលឲ្យជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋ ៩ សង្កាត់ នៃ ភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ស្មើនិង៣២ភូមិ ១,៥៣៥ខ្នងផ្ទះ ១,៥៨៦គ្រួសារ ផ្លូវ ១៦ខ្សែ សាលារៀនចំនួន ៤ មណ្ឌលសុខភាពចំនួន ២ ៕