អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនអតីតអភិបាលក្រុងកែបទៅតុលាការជាប់ពាក់ព័ន្ធរំលោភអំណាច និងការលាងសម្អាតប្រាក់

កែប÷ នៅរសៀលថ្ងៃទី១៣ ខែមករា នេះ អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការជាប់ពាក់ព័ន្ធរំលោភអំណាច និងការលាងសម្អាតប្រាក់។ ការបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោក ខេង យ័ន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់អ្នកសារព័ត៌មានថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីម៉ោងប្រមាណ ៤:៣០នាទីរសៀល។ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ហើយនៅរសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនសំណុំរឿងរបស់គាត់ និងរូបគាត់ទៅកាន់តុលាការ។

អ្នកនាំពាក្យបានបញ្ជាក់ថា ៖ ចំពោះសំណុំរឿងរបស់លោកខេង យ័ន ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការ គឺមានជាប់ពាក់ព័ន្ធទៅនឹងករណីចំពោះពីរ÷

ទី១. ពីបទរំលោភអំណាចដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង

ទី២. ពីបទលាងសម្អាតប្រាក់”។