«បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក» សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង នៅថ្ងៃ១៨ -១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីសំណាក់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។

ចំពោះការអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសប្រទេសស្វីសវិញ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លាស ភ្ជាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូសប្រទេសស្វីស៕

Pic: https://m.facebook.com/story.php?story_fbid=pfbid023rJamMNRcVMrxQaEKhwE2SQTRWFsTTih64kdGYEvA8SBRFdRjc9aLJTbhdYN2waYl&id=100064212787415&mibextid=Nif5oz