នៅក្នុងសន្ទរកថា ពិភពលោកប្រចាំឆ្នាំរបស់សម្ដេចប៉ាប គឺជម្លោះក្នុងតំបន់ហ្សា បានក្លាយជាប្រធានបទដ៏ធំ
បរទេស៖ កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងបន្ទូលទៅកាន់អ្នកការទូតជាច្រើននាក់ជារៀងរាល់ឆ្នាំរបស់សម្ដេចប៉ាប ស្តីពីជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន សម្ដេចបានមានបន្ទូលថា ការវាយប្រហារលើជនស៊ីវិលដោយមិនរើសមុខគឺជាឧក្រិដ្ឋកម្មសង្រ្គាម ពីព្រោះវាបានរំលោភទៅលើច្បាប់អន្ដរជាតិ។
រយៈពេល៤៥នាទី សម្ដេចបានធ្វើអត្ថាធិប្បាយបែបនេះ ទៅកាន់អ្នកការទូតជាច្រើននាក់ ដែលបានទទួលស្គាល់វិមានវ៉ាទីកង់ថា មានពេលខ្លះបានហៅសុន្ទរកថារបស់សម្ដេចជា ការថ្លែងសន្ទរកថារបស់ពិភពលោក។ ទាក់ទងនឹងការព្រួយបារម្ភពីជម្លោះរវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សាដែលអាចរាលដាលក្នុងតំបន់នោះ សម្ដេចបានអំពាវនាវអោយមានបទឈប់បាញ់នៅគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ។
សម្ដេចក៏បានថ្កោលទោស ការវាយប្រហារកាលពីថ្ងៃទី៧តុលារបស់ក្រុមហាម៉ាស់ថា ជាសកម្មភាពភេវរកម្មដ៏សាហាវ និងជ្រុលនិយម ហើយសម្ដេចបានអំពាវនាវសាជាថ្មី អោយមានការដោះលែងភ្លាមៗនូវចំណាប់ថ្នូរ ដែលនៅសេសសល់ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សានៅឡើយ។
សម្ដេចប៉ាបហ្រ្វង់ស៊ីស ដែលមានព្រះជន្ម៨៧ព្រះវស្សាអង្គនេះ បានមានបន្ទូលថា ការបង្កើនឲ្យមានការប្រឆាំងជនជាតិជ្វីហ្វថ្មីៗនេះ បានធ្វើឡើងបន្ទាប់ពីការចាប់ផ្ដើមសង្រ្គាមនៅតំបន់ហ្កាហ្សានោះ គឺជាគ្រោះកាចមួយដែលមិនត្រូវឲ្យមាននៅក្នុងសង្គមជាដាច់ខាត៕