ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមក ផ្សែងត្រូវបានគេឃើញនៅភាគខាងត្បូងលីបង់
លីបង់៖ ភាគខាងជើងប្រទេសអ៊ីស្រាអែល ត្រូវបានគេឃើញផ្សែងកំពុងហុយចេញ បន្ទាប់ពីការវាយប្រហាតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ អាយតា អាស សាប់(Ayta ash Shab)ក្នុងភាគខាងត្បូង ប្រទេសលីបង់កាលពីថ្ងៃម្សិលមិញនេះ ។
យន្ដហោះច្បាំងជាច្រើនគ្រឿង បានវាយប្រហារជាបន្ដបន្ទាប់ ទៅលើគោលដៅជាច្រើនរបស់ក្រុមហេសបូឡា បើតាមការលើកឡើងពីកងទ័ពជាតិអ៊ីស្រាអែល ។
អាជ្ញាធរក្នុងស្រុក បាននិយាយថា មីស៊ីលប្រឆាំងរថក្រោះ១គ្រាប់ ដែលបាញ់ចេញពីប្រទេសលីបង់ទៅលើក្រុងគីរីយ៉ាត ស្មូណា(Kiryat Shmona)បានបង្ករអោយមានការខូចខាត ហើយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ភាពតានតឹងបានឡើងកំដៅបន្ដិចម្ដងៗ តាំងពីអនុប្រធានក្រុមហាម៉ាស់ ឈ្មោះ សាលេស អាល់ អារួរី(Saleh al-Arouri)ត្រូវបានសំលាប់ដោយយានដ្រូន១គ្រឿង នៅជាយក្រុងបេរូត(Beirut)ភាគខាងត្បូង ជាតំបន់កាន់កាប់របស់ក្រុមហាម៉ាស់ ដែលជាសម្ព័នមិត្ដរបស់ក្រុមហេសបូឡា ហើយក៍ជាការវាយប្រហារមួយ ដែលមានការពាក់ព័ន្ធនឹងប្រទេសអ៊ីស្រាអែលផងដែរ៕