ផ្តើមកាស៊ើបអង្កេតលើ ឧបទ្ទេវហេតុយន្តហោះបុកគ្នា នៅទីក្រុងតូក្យូ ពីក្រុមអាជ្ញាធរជប៉ុន។

ជប៉ុន៖ ក្រុមអាជ្ញាធរជប៉ុន បានចាប់ផ្តើមការស៊ើបអង្កេតបំណែកយន្តហោះឆាបឆេះ នៅអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុងតូក្យូ កាលពីថ្ងៃម្សិលមិញនេះ ដើម្បីស្វែងរកហេតុផលនាំឲ្យយន្តហោះដឹកអ្នកដំណើរបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរកាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៥នាក់។

សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ក្រុមនគរបាលកំពុងស៊ើបអង្កេតលើលទ្ធភាពនៃការធ្វេសប្រហែលរបស់ក្រុមមន្រ្តីអាកាសចរណ៍ស៊ីវិល ។ មនុស្សទាំងអស់ ៣៧៩នាក់ គេចផុតពីគ្រោះថ្នាក់ នៅលើយន្តហោះដឹកអ្នកដំណើរ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលបានផ្ទុះជាអណ្តាតភ្លើង ក្រោយពេលបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរ ពេលដែលយន្តហោះដឹកអ្នកដំណើរ ចុះចតនៅអាកាសយានដ្ឋាន Haneda កាលពីល្ងាចថ្ងៃអង្គារ ។

នៅលើយន្តហោះទម្លាក់គ្រាប់បែក Dash 8 មានតែអាកាសយានិកម្នាក់ប៉ុណ្ណោះ បានរស់រាន ពេលដែលពួកគេស្ថិតនៅក្នុងបេសកកម្មបញ្ជូនជំនួយ ទៅកាន់តំបន់ភាគខាងលិចជប៉ុន បន្ទាប់ពីគ្រោះរញ្ជួយដីសម្លាប់មនុស្ស កាលពីថ្ងៃចន្ទ ។

មន្រ្តីគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជប៉ុន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធនេះថា ក្រុមស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅយន្តហោះទម្លាក់គ្រាប់បែក Dash 8 ប៉ុន្តែពួកគេពុំប្រាកដថាទិន្នន័យអ្វីខ្លះនឹងអាចស្រង់ចេញពីវានោះឡើយ ។

ខណៈពេលនោះដែរ ក្រុមហ៊ុន Airbus និយាយថា ពួកគេនឹងបញ្ជូនក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីជួយដល់ការស៊ើបអង្កេតនេះផងដែរ ៕