​ផែនការការ​ទិញ ​នាវាចម្បាំង​តម្លៃ​ខ្ពស់ របស់​ថៃ ​ពី​ប្រទេស​ចិន​ បង្កើន​ការ​ព្រួយបារម្ភ។

បរទេស៖  កំពុងប្រឈមមុខ នឹងការរិះគន់ជុំវិញផែនការ របស់រដ្ឋបាល ដឹកនាំដោយជនស៊ីវិលថ្មី របស់ប្រទេសថៃ ក្នុងការឆ្ពោះទៅមុខជាមួយ នឹងការទិញនាវាចម្បាំង កងទ័ពជើងទឹកតម្លៃខ្ពស់ ពីប្រទេសចិន នៅក្នុងកិច្ចព្រមព្រៀង ដែលបានចរចាជាលើកដំបូង ដោយរដ្ឋាភិបាលយោធាមុន ។

គម្រោងទិញនាវានេះ ត្រូវបានចរចាបន្ទាប់ពីប្រទេសចិន បានបដិសេធផែនការ ឆ្នាំ ២០១៧ ក្នុងការលក់ឱ្យប្រទេសថៃ នូវនាវាមុជទឹកប្រភេទ S26T Yuan-class ព្រោះវាមិនអាចទទួលបាន ម៉ាស៊ីនម៉ាស៊ូតពីប្រទេសអាល្លឺម៉ង់ ដែលហាមមិនអោយប្រើប្រាស់ក្នុងផ្នែករឹងយោធារបស់ចិន នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ ដកស្រង់តាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹង ។

ត្បិតយ៉ាងណាក៏ដោយ នាវាចម្បាំងដែលនឹងបន្ថែមលើកងនាវាដែលមានស្រាប់នៃនាវាចម្បាំង ៧ គ្រឿងដែលភាគច្រើនផលិតដោយចិន គឺនឹងធ្វើឱ្យប្រទេសថៃ ចំណាយ ៤៨០ លានដុល្លារ លើស ២៨ លានដុល្លារច្រើនជាងនាវាមុជទឹកដែលនឹងត្រូវចំណាយ ។

គម្រោងទិញរបស់ថៃនេះ គឺត្រូវ​បាន​គេ​រិះគន់​ដោយ​គណបក្ស​ប្រឆាំង គឺគណបក្ស Move Forward Party ដែល​លើក​ហេតុផល​ថា កិច្ចព្រមព្រៀង​នាវាមុជទឹក​ គឺផុតកំណត់ទៅហើយ ៕