រងការទម្លាក់គ្រាប់បែកនៅភាគខាងត្បូង ពលរដ្ឋហ្កាហ្សា និយាយថាគ្មានកន្លែងណាដែលត្រូវទៅទៀតទេ។

ហ្កាហ្សា៖ ប្រជាជន​ដែល​ជ្រក​កោន​នៅ​ភាគ​ខាងត្បូង​នៃ​តំបន់ហ្កាហ្សាស្ទ្រីប រងនៅក្រោមការទម្លាក់គ្រាប់បែកពីអាកាសពីប្រទេសអ៊ីស្រាអែល បន្ទាប់ពីបាន​ភៀសខ្លួ​ន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ ​កាល​ពី​កន្លង​ទៅ​ក្នុង​សង្គ្រាម នេះ បាននិយាយថាពេលនេះ ពួកគេគ្មានកន្លែងមានសុវត្ថិភាពទៅទេ។

ទីក្រុង Khan Younis គឺជាចំណុចផ្តោតដ៏សំខាន់នៃការវាយប្រហារតាមអាកាស និង​ការ​បាញ់​កាំភ្លើង​ធំ​របស់អ៊ីស្រាអែល នៅក្នុងដំណាក់កាលថ្មីនៃសង្រ្គាម បន្ទាប់ពីមាន​ការ​ប្រយុទ្ធ​គ្នា​ឡើង​វិញ​កាល​ពី​ថ្ងៃ​សុក្រ ក្រោយបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានផុតកំណត់។ ចំនួន​ប្រជាជន​របស់​ខ្លួន​បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈមនុស្ស​រាប់សែន​នាក់​មក​ពី​ភាគ​ខាង​ជើង តំបន់ហ្កាហ្សាស្ទ្រីប បានភៀសខ្លួនចេញពីភាគខាងត្បូង។

អ្នកខ្លះកំពុងស្នាក់នៅក្នុងជំរំតង់ ខ្លះទៀតរស់នៅក្នុងសាលារៀន រីឯអ្នកខ្លះកំពុង​សម្រាក​នៅ​តាម​ជណ្តើរ ឬនៅខាងក្រៅមន្ទីរពេទ្យដែលកំពុងធ្វើប្រតិបត្តិការក្នុងទីក្រុងនេះ ។ មន្ត្រីអង្គការ​សុខភាព​ពិភព​លោក​បាននិយាយកាលពីថ្ងៃសុក្រថាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យជាច្រើន ប្រៀប​បាន​នឹងខ្សែភាពយន្តដ៏រន្ធត់ ស្របពេលកុមារ និង​មនុស្ស​ពេញ​វ័យរា​ប់​រយ​នាក់​ដែល​រង​របួស​កំពុង​រង់​ចាំការព្យាបាល។

នៅក្នុងជំរំបណ្តោះអាសន្នសម្រាប់អ្នកស្រុក ហ្កាហ្សា ដែលត្រូវ​បាន​ចល័ត​ទីលំនៅ​នៅ​ក្បែរ​មន្ទី​រ​ពេទ្យ​ Al-Nasr ក្នុងទីក្រុង Khan Younis អ្នកស្រុក​បាន​ប្រាប់​ពី​ភាព​អស់​សង្ឃឹម​និង​ការ​តស៊ូរ​បស់​ពួក​គេ។ អ្នកខ្លះត្រូវ​បានផ្លាស់ទីលំនៅជាច្រើនដងដូចជាអ្នកស្រី នីណាដ អាប៊ូ ហាបេល( Nihad abu Habel) ជាមួយកូនតូចៗរបស់អ្នកស្រី ដែលបានស្វែង​រក​ទី​ជ្រក​កោន​នៅ​កន្លែង​ជា​ច្រើន​ពី​ខាង​ជើង​ទៅ​ខាងត្បូង ហើយទីបំផុតត្រូវស្នាក់នៅក្នុងជំរំនេះ សម្រេចចិត្តថា នេះនឹងក្លាយ​ជា​គោល​ដៅ​ចុង​ក្រោយ​របស់អ្នកស្រីនហើយ៕