ក្នុងប្រទេសយ៉េម៉ែន ក្រុមហ៊ូធីដែលទើបជ្រើសកម្លាំងជំនួយ មុនទៅចូលរួមប្រយុទ្ធជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។
យ៉េម៉ែន៖ បានជ្រើសរួចនូវអ្នកប្រយុទ្ធហ៊ូធីជាច្រើន ដើម្បីជួយគាំទ្រក្រុមហាម៉ាសប៉ាឡេស្ទីន នៅក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ីស្រាអែលនោះ បានធ្វើព្យុហយាត្រា នៅក្នុងរដ្ឋធានីសាណា (Sanaa) របស់ប្រទេសយ៉េម៉ែនកាលពីថ្ងៃសៅរ៍ មុនចេញដំណើរទៅតំបន់ហ្កាហ្សាស្ទ្រីប ។
វីដេអូបានបង្ហាញយោធាថ្មី របស់អ្នកសារព័ត៌មានReuters ទើបជ្រើសរើសកំពុងដើរកាត់ផ្លូវនានា ដែលត្រូវបានបំពាក់ដោយកាំភ្លើងវែង និងកាន់ទង់ជាតិប៉ាឡេស្ទីន ។
អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយលុករបស់ខ្លួនប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស គឺធ្វើឡើងជាមួយកម្លាំងដែលទើបចាប់ផ្ដើមថ្មី បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់ នៅក្នុងសង្រ្គាមជិតពីរខែកន្លងទៅនេះ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហាររួមទាំងថ្មើរជើង ផ្លូវអាកាសនិងផ្លូវទឹករបស់ខ្លួន បានវាយប្រហារចំគោលដៅរបស់ពួកសកម្មប្រយុទ្ធចំនួន៤០០កន្លែង និងបានសម្លាប់អ្នកប្រយុទ្ធហាម៉ាសមួយចំនួន។
យោងតាមអាជ្ញាធសុខាភិបាល ក្នុងតំបន់ហ៊ុមព័ទ្ធបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនប្រមាណជា២០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់បានបញ្ចប់ទៅ និងបានបន្ថែមថា មនុស្សជាង១៥.០០០នាក់បានស្លាប់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើមឡើង៕