ក្រុមហាម៉ាស៖ គ្មានការដោះដូរអ្នកទោសជាមួយ អ៊ីស្រាអែលទេ រហូត មានបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា។
បរទេស ៖ លោក សាឡេអាល់ អារ៉ូរី (Saleh Al-Arouri) អនុប្រធានក្រុមហាម៉ាស់ បានប្រាប់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃសៅរ៍ថា គ្មានអ្នកទោស នឹងត្រូវបានដោះដូរជាមួយអ៊ីស្រាអែល ទៀតទេ រហូតដល់មានបទឈប់បាញ់នៅហ្កាហ្សា ។
លោកអារ៉ូរី បានបន្តថា ចំណាប់ថ្នូរដែលនៅតែត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស គឺជាទាហានអ៊ីស្រាអែល និងបុរសស៊ីវិល ដែលធ្លាប់បម្រើការក្នុងជួរកងទ័ពអ៊ីស្រាអែលកន្លងមក ។
លោកបានបន្ថែមថា ពួកគេនឹងមិនត្រូវបានដោះលែងទេ លុះត្រាតែមានបទឈប់បាញ់ ហើយអ្នកជាប់ឃុំប៉ាឡេស្ទីនទាំងអស់ក៏ត្រូវបានដោះលែងផងដែរ ។
លោក បានក៏លើកថា ឱ្យសង្រ្គាមដើរទៅមុខចុះ ។ នេះជាការសម្រេចចិត្តចុងក្រោយ ។ យើងនឹងមិនសម្របសម្រួលឡើយ៕